Evening
នាពេលព្រះអាទិត្យរៀបលិច ដែលចាំងពន្លឺពណ៌មាសដ៏ស្រស់ស្អាតមកលើផែនដី។ យើងឃើញមានមនុស្សជាច្រើនដែលនៅក្នុងឧទ្យានមួយនេះដែលកំពុងរងចាំមើលថ្ងៃលិចដូចគ្នា អ្នកខ្លះមកជា
មួយមិត្តភក្ត័ អ្នកខ្លះមកជាមួយសង្សា គ្រួសារជាដើម។ តែងាកមកមើលកម្លោះសង្ហារពីរអ្នកនេះវិញមិនដឹងត្រូវជាអ្វីនឹងគ្នាទេ តែដើរមកដៃគ្នាដូចគូរស្នេហ៏ចឹង។ មកដល់កន្លែងមួយដែលស្ងប់ស្ងាត់មនុស្សគួរសមពួកគេក៏នាំគ្នាអង្គុយនៅទីនោះតែម្តងដើម្បីមើលថ្ងៃលិចជាមួយគ្នា។«ថ្ងៃនេះអាកាសធាតុ ថយត្រជាក់ច្រើនហើយព្រោះវាជិតផុតរដូវធ្លាក់ព្រិលហើយ ពេលវេលាពិតជាលឿនមែន» Jungwon និយាយជាមួយJay hyungរបស់គេទាំងភ្នែកសម្លឹងទៅទិស
ដែលព្រះអាទិត្យចាប់ផ្តើមលិចបន្តិចម្តងៗ។«ពិតមែនហើយ វាពិតជាលឿនមែន7ឆ្នាំហើយដែលបងស្គាល់អែង» Jay និយាយទាំងញញឹមហើយភ្នែកគេកំពុងសម្លឹងមើលថ្ងៃរៀបលិចដូចគ្នា
«wow hyung វាជិតលិចហើយតែវាស្រស់ស្អាតណាស់»
Jungwon ញញឹមឡើងសម្លឹងមើលទៅខាងមុខ ខុសគ្នាពីអ្នកម្ខាងទៀតដែលមិនបានមើលព្រះអាទិត្យឡើយ បែរជាអង្គុយគយគន់សម្រស់រាងតូចដែលនៅជិតខ្លួនទៅវិញ។#Jay's pov
ពន្លឺពណ៌មាសដ៏ស្រស់ស្អាត ដែលចាំងមកប៉ះនឹងផ្ទៃមុខដ៏គួរឲ្យស្រលាញ់បូករួមទាំងស្នាមញញឹមដែលមានថ្ពាល់ខួចគួរឲ្យខ្នាញ់ ធ្វើឲ្យខ្ញុំចង់ទាញពេលវេលាឲ្យឈប់ត្រឹមនេះ ខ្ញុំចង់ឃើញស្នាមញញឹមនេះរាល់ថ្ងៃក្នុងមួយជីវិតនេះ។ បើសិនជាអាចខ្ញុំចង់បង្កើតភពមួយឲ្យមានតែយើងពីរ បងពិតជាចង់ឱបក្រសោបអូនទុក មិនចង់ឲ្យនណារម្នាក់បានឃើញស្នាមញញឹមនិងថ្ពាល់ខួចដ៏គួរឲ្យស្រលាញ់របស់អូនឡើយ តែបងមិនអាចធ្វើបានឡើយបានត្រឹមតែក្បែរអូន ស្រលាញ់ក្នុងចិត្តប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។សុំត្រឹមតែឃើញស្នាមញញឹមរបស់គេរាល់ថ្ងៃ ដឹងថាគេរីករាយរាល់ថ្ងៃក៏បងស្កប់ស្កល់ដែរ តើប៉ុណ្ណឹងខ្ញុំជាមនុស្សលោភលន់ដែរទេ?
(សុំបទ:សង្សារក្នុងចិត្តជូនbro jay muy ).
YOU ARE READING
Last page
Romanceបើយើងដើរខុសមួយជំហានហើយ ទោះយើងខំដើរសងរាប់រយជំហាន ក៏នៅតែមិនអាចវិលមករកកន្លែងដើមវិញបានដែរ។ This story is just fiction,please don't compare it to the real life .