_______ព្រឹកថ្ងៃថ្មី _______ពេលព្រឹកព្រលឹមឡើង មនុស្សម្នាគ្រប់គ្នាបានភ្ញាក់ឡើងមកជាមួយនឹងស្នាមញញឹមហើយនិងក្តីស្ឃឹមនៅក្នុងជីវិត តែប្លែកអ្វីតែអ្នកទាំងបីនោះ ជីវិតម្នាក់ៗហាក់គ្មានជាតិជៅសោះកក្រោះដូចស្មៅគេហាលក្រៀមកំពិត គ្មានវិញ្ញាណដូចមនុស្សយន្ត គ្មានអារម្មណ៍សប្បាយមានតែអារម្មណ៍ឈឺចាប់រកបរិយាយមិនបាន ខាងស្រីក៏នឹករឮកដល់មនុស្សប្រុសពីរនាក់ដែលនាងបានបោក ឯខាងប្រុសទាំងពីរវិញក៏នឹកដល់មនុស្សស្រីម្នាក់ដែលបានបោកពួកគេ ។
_______ភូមិគ្រឹះគ្រួសារត្រកូលសុីម_______
Jakeត្រូវបានម៉ាក់របស់គេបង្ខំឱ្យរៀបចំខ្លួនដើម្បីទៅទទួលប្អូនស្រីក្រៅខោយកទៅដើរលេង គេបង្ខំចិត្តរៀបចំខ្លួនហើយបើកឡានចេញទៅទាំងគ្មានចិត្តថ្លើមអ្វីបន្តិចទេ ពេលបើកឡានទៅដល់ផ្ទះយ៉នស យ៉នសនៅឈរចាំគេជាមួយម៉ាក់របស់នាងគ្រាន់តែឃើញគេមកដល់នាងសើចឡើងយ៉ាងស្រស់ញញឹមដូចត្រកួនឈ្លក់ទឹក Jakeប្រញ៉ាប់ចុះពីឡានមកជម្រាបសួរលោកស្រីស៊ូជីន រួចក៏នាំយ៉នសចេញទៅ នៅតាមផ្លូវយ៉នសសប្បាយចិត្តណាស់នាងនិយាយពីនេះពីនោះមិនឈប់ តែនាងក៏ចាប់ផ្តើមសង្កេតឃើញថាJakeដូចជាមិនសូវសប្បាយចិត្តទេ មិនអស់ចិត្តនាងក៏សួរគេ
« បងប្រុសJakeកើតអីហ្នឹង ហេតុអីមើលទៅបងដូចជាមិនសូវសប្បាយចិត្តអញ្ចឹង? »
Jakeញញឹមតិចៗតបនាងវិញ
« បងអត់មានកើតអីទេ យ៉នសចង់ទៅណាប្រាប់បងមកចាំបងជូនទៅ »ឮហើយយ៉នសដូចជារាងស្រងាកចិត្តបន្តិចដែរ ខាងគេជាអ្នកណាត់នាង នាងស្មានថាគេគិតពីកន្លែងដែលត្រូវទៅរួចហើយ ដឹងអីគេអត់បានគិតផង ហេតុអ្វីក៏ធ្វើដាក់នាងបែបនេះនាងក៏ចេះអន់ចិត្តដែរ អន់ចិត្តហ្អេស៎? ចង់អន់ដែរតែដូចអន់ទៅមិនរួចទេព្រោះអារម្មណ៍អន់ចិត្តវាមិនស្មើមួយចម្រៀកដ៏សែនតូចនៃការសប្បាយចិត្តរបស់នាងផង គ្រាន់តែបានគេមកយកនាងទៅដើរលេងហ្នឹងនាងសប្បាយចិត្តចង់ហោះទៅឋានព្រះចន្ទទៅហើយ អ្នកណាទៅខ្វល់ថាគេបានរកកន្លែងណាត់ឬមិនរកនោះ ទុកឱ្យនាងអ្នករកខ្លួនឯងក៏បានដែរ ព្រោះកន្លែងដែលនាងចង់ទៅជាមួយបងប្រុសសំណព្វចិត្តបេះដូងថ្លើមប្រម៉ាត់ម្នាក់នេះវាមានច្រើនដល់រាប់លែងអស់ទៅហើយ ពេលនាងប្រាប់កន្លែងគេរួចហើយ បន្តិចក្រោយមកJakeក៏បើកទៅដល់គោលដៅគឺនៅផ្សារទំនើបមួយកន្លែងនាងចង់ឱ្យគេនាំទៅដើរផ្សារដើម្បីបានគេជួយមើលជួយរើស នាងខំរពឹងថាវាពិតជាស្វ៉ីតយ៉ាងលើសលប់ហើយ តែមានឯណា ពេលទៅដល់មែនទែននាងត្រូវដើរសបភីង(shopping)តែម្នាក់ឯង ទិញអីតែឯងៗ គេមិនចាប់អារម្មណ៍នាងសូម្បីបន្តិច គេជូននាងមកដើរផ្សារតែគេបែរជាសុំនាងទៅអង្គុយចាំនៅហាងកាហ្វេទៅវិញ ទុកឱ្យនាងដើរទិញម្នាក់ឯងទាំងសេដឡើងចំវ៉ាប ពេលនាងដើរទិញបានប៉ុន្មាននាទីក្រោយមកនាងក៏ប្រញាប់ទៅរកJakeវិញ នៅឃ្លាតពីគេម៉េចបានបើគោលបំណងនាងមិនបានមករកទិញរបស់តែគឺមកចាប់បងប្រុសក្រៅខោធ្វើប្តីទៅវិញទេ ពេលនាងមកដល់ហាងកាហ្វេ នាងខំសម្លឹងរកមើលJakeពេលឃើញគេភ្លាមនាងប្រញ៉ាប់ដើរចូលទៅក្នុងហាងយ៉ាងលឿន តែខណៈពេលដែលនាងកំពុងដើរទៅនោះវាគាប់ជួននឹងក្មេងកំពុងតែរត់មកដែរ ហើយនាងក៏បុកជាមួយក្មេងនោះ ធ្វើឱ្យការ៉េមដែលក្មេងបានកាន់ប៉ះប្រឡាក់កាបូបប្រេនរបស់នាង យ៉នសបើកភ្នែកធំៗហើយសម្លុតឱ្យក្មេងស្រីអាយុ8ឆ្នាំនោះតិចៗល្មមអ្នកជិតកៀនៗអាចឮបាន
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...