« ហើយចុះឯងត្រៀមមកឱ្យគ្នាធ្វើអីឯង ?»
ឮសំណួរហើយយូរីចង់យកដៃក្បិតទ្រូង
« ពុទ្ធោហ្អើយហ្វ្រ៊ែន នេះឯងនៅមិនយល់ទៀតហ្អេស៎ ថាយើងយកមកឱ្យឯងធ្វើអី? »រាងស្តើងជ្រួញចិញ្ចើមរួចគ្រវីក្បាលដូចគោស្រាំងទិច
« គ្នាមិនដឹងពិតមែនណា មិនដឹងឯងយកមកធ្វើអីទេ »
« ហើយមើលចុះ រ៉ូបនេះសុិចសុីខ្លាំងណាស់ គ្នាមិនដែលពាក់បែបនេះពីមុនមកទេ ហើយស្បែកជើងក៏ដូចគ្នាកែងវាខ្ពស់ពេកហើយ គ្នាមិនធ្លាប់ប្រើកែងខ្ពស់បែបនេះទេណាឯង »« ត្រូវហើយ មកពីយើងដឹងថាឯងមិនធ្លាប់ប្រើហ្នឹងហើយទើបយើងត្រូវទិញមកឱ្យឯង បើឯងធ្លាប់ប្រើយើងមិនពិបាកទិញទេ ព្រោះមកដល់វាមានស្រាប់ »
« ហើយឡូវសម្រេចថាឯងយកមកធ្វើអី? »
« យកមកឱ្យឯងពាក់ ថ្ងៃនេះឯងត្រូវចេញទៅក្រៅជាមួយយើង ទៅជប់លាងភាពសុីងហ្កល ធ្វើខ្លួនឱ្យសុិចសុីសន្លប់កប់លូ ដើម្បីរកសង្សារមួយទៀត អ៎ មិនមែនទេយក2 3 ឬ4ទៀតក៏បានដែរហ្វ្រ៊ែន » ទៅខ្វល់អីអ្នកចាស់ហ្នឹងហ៎ បែកពីរយើងយកបួនដប់ទៀតមកស្ទាវបាត់ហើយ មិនថាចឹង?
« គឺបែបនេះទេហ្អេស៎ »
« ហឹមគ្នាថាឯងយកទុកវិញទៅល្អជាងគ្នាមិនហ៊ានស្លៀកទេ ហើយគ្នាក៏មិនចង់ចេញទៅក្រៅដែរ ឯងកុំខឹងគ្នាអីណាគ្នាពិតជាមិនចង់ចេញទៅណាពិតមែន »« នែ៎! យូ ហាណា ឯងធ្វើនេះដូចជាជ្រុលពេកហើយណា » និយាយហើយយូរីចាប់ផ្តើមចូលតួកំសត់ចេញទឹកភ្នែកទឹកសម្បោរ
« ឯងទុកយើងជាស្អីទៅ ហុឹក យើងខំទិញរ៉ូប ខំទិញស្បែកជើង ខំរៀបគម្រោងនាំមិត្តដើរលេង ខំមកសុំអនុញ្ញាតពីអ្នកមីងឱ្យឯងដោយផ្ទាល់ទៀត ចុងបញ្ចប់ឯងច្រានទឹកចិត្តយើងចោលផុយៗចឹងហ្អេស៎ ហឺហឺ~ »ឃើញមិត្តចូលតួយំកម្សត់បែបនេះហាណាហាក់ស្លុតចិត្ត
< នេះខ្ញុំពិតជាធ្វើហួសហេតុពិតមែនហ្អេស៎? >
< ពិតមែនហើយ យូរីខំខ្លាំងណាស់ដើម្បីខ្ញុំតែខ្ញុំបែរជាច្រានចោលដោយគ្មានការគិតគូរ ខ្ញុំពិតជាមិត្តដែលអន់ចរិតពេកហើយ >
« យូរីឱ្យគ្នាសុំទោសណា មុនហ្នឹងគ្នាមិនបានគិតគូរដល់ទឹកចិត្តរបស់ឯង គ្នាពិតជាសុំទោសពិតមែន ឯងកុំប្រកាន់គ្នាអីណា »

YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...