« មិនដឹងទេ ហេតុអីទៅអ្នកនាង »
« ព្រោះចង់នៅតែពីរនាក់នោះអី!! ប៉ុណ្ណឹងក៏ចាំបាច់ឱ្យបញ្ជាក់ដែរ»
« ខ្ញុំនិយាយប៉ុណ្ណឹងយល់បានទេ? បើយល់បានហើយសូមអញ្ជើញត្រឡប់ទៅវិញចុះ ខ្ញុំមិនបានជូនដំណើរទេ »« អូ ហូយ កាចខ្លាំងណាស់ ហើយនិយាយត្រង់ៗ ពិតមែន » មុខមាត់ពួកគេរាងស្អាតគ្រាន់ៗដែរ បានហ៊ានចូលមកញ៉ែស្រីស្អាត ហើយឋានៈក៏ជាកូនអ្នកមានថែមទៀត តែបែរជាត្រូវស្រីដេញត្រង់ៗបែបនេះពិតជាបំបាក់មុខពួកគេពេកហើយ ពិតជាមិនសមសោះ អត់យល់មុខគេបន្តិចម៉ងហ្អា
« ត្រូវហើយខ្ញុំជាមនុស្សត្រង់បែបនេះឯង មិនចង់ឱ្យនៅក៏ប្រាប់ត្រង់ហើយ ចឹងកុំនៅតាប៉ែច្រើនទៀត ឆាប់ទៅវិញទៅ » តែហ៊ាននៅយូរទៀតយ័ត្នកែវហោះប្រាប់ឱ្យហើយ ស្គាល់យូរីស្តើងពេកហើយ
« ពួកខ្ញុំព្រមទៅក៏បានដែរ តែពួកអ្នកនាងត្រូវថើបពួកខ្ញុំម្នាក់មួយខ្សឺតសិនមករួចហើយពួកខ្ញុំនឹងទៅភ្លាម »
« ពិតមែនទេពួកឯង យីហុឺៗហាសហាស » និយាយហើយគេថែមទាំងសើចដូចមនុស្សអត់គ្រប់ទឹក យ៉ាងគួរឱ្យចង់ធាក់ ហើយអាមិត្តគេនោះក៏ជួយបន្ទរថែមទៀត« ពិតមែនហើយ »
« ថើបម្នាក់មួយខ្សឺតមកពួកខ្ញុំទៅភ្លាម »
ពួកគេនៅនិយាយមិនឈប់ធ្វើឱ្យយូរីក្តៅទ្រាំលែងបាន ដោយស្រវឹងស្រឿងៗផងនាងក៏យកស្រាទៅជះកណ្តាលមុខអាមេធំជាងគេ ធ្វើឱ្យគេខឹងយ៉ាងខ្លាំង
« នាង!! » គេស្រែកគំហកខ្លាំងៗហើយថែមទាំងយាដៃរកទះយូរីថែមទៀត រាងស្តើងឃើញហើយបើកភ្នែកធំៗប្រញាប់រត់ទៅពាំងពីមុខយូរីហើយនិយាយទៅកាន់ពួកគេវិញ
« ឱ្យខ្ញុំសុំទោសណា មិត្តខ្ញុំគេស្រវឹងខ្លាំងហើយ សូមពួកលោកកុំប្រកាន់នឹងនាងអី »
« ខ្ញុំអត់បានស្រវឹងទេ !! បើខ្ញុំស្រវឹងពិតមែនក្បាលពួកគេពិតជាបែកហើយ »
« ឯងកុំនិយាយអីទៀត ទុកឱ្យគ្នាអ្នកនិយាយវិញណា ឯងនៅឱ្យស្ងៀមបានហើយ »
« ឱ្យខ្ញុំសុំទោសម្តងទៀតណាលោក » និយាយហើយនាងក៏ប្រញាប់បើកកាបូបយកក្រដាស់ជូតមាត់មកហុចឱ្យអាមួយហ្នឹង
« នេះលោកឆាប់យកក្រដាស់នេះទៅជូតមុខទៅ »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...