Part 28 : ធ្វើស្រីកំដរខ្ញុំទៅ

417 17 4
                                    

សុងហ៊ុននិយាយជាមួយទឹកមុខមាំបែបសមចិត្ត
« ល្អណាស់ » និយាយហើយគេក៏ចុចបិទរួចងាកមកសម្លឹងមើលរាងស្តើងដែលកំពុងគេងផ្តេកក្បាលលើស្មាគេ គេសម្លឹងមើលនាងជាមួយក្រសែភ្នែកដ៏សែនត្រជាក់ហើយមិននិយាយអ្វីទាំងអស់ ពេលមើលនាងអស់ចិត្តហើយគេក៏ងាកទៅបញ្ជាអានចូ

« ខលទៅខាងសណ្ឋាគារ ប្រាប់ឱ្យគេបើកបន្ទប់ VIPមួយជាបន្ទាន់ »

ឮបញ្ជាចៅហ្វាយហើយអានចូលេបទឹកមាត់ក្អឹក នេះចៅហ្វាយគេលេងមែនទែនហើយមែនទេ គេក៏ប្រញាប់តបទៅវិញ
« បាទអ្នកប្រុស »

បន្តិចក្រោយមកឡានសុងហ៊ុនក៏បានមកដល់សណ្ឋាគារលំដាប់ផ្កាយប្រាំដែលជាកម្មសិទ្ធិរបស់គ្រួសារគេ គេបីរាងស្តើងចុះពីលើឡានដើរសំដៅទៅបន្ទប់ដែលបុគ្គលិកបានរៀបចំទុកឱ្យជាស្រេច បីនាងទៅដល់ក្នុងបន្ទប់គេដាក់នាងឱ្យគេងថ្នមៗនៅលើពូក រួចទាញក្រវាត់កគេគ្រវាត់ចោល ហើយចំហឡេវថែមមួយគ្រាប់ដើម្បីបន្ធូរកម្តៅក្នុងខ្លួន ការពិតដោយសារតែនាងខ្លួនគេសែនក្តៅរោលរាលស្ទើរតែមិនអាចទ្រាំបានទៅហើយ គ្រាន់តែដើរចូលក្លឹបហើយឃើញនាងភ្លាមបេះដូងគេរញ្ជួយខ្លាំងណាស់ បែកនាងតែប៉ុន្មានថ្ងៃ ជួបគ្នាម្តងទៀតនាងប្រែដូចមនុស្សថ្មីម្នាក់ទៀត ពេលបែកពីសង្សារភ្លាមនាងហ៊ានពិតមែន ហ៊ានធ្វើខ្លួនសុិចសុីបញ្ចេញសាច់គ្រប់កន្លែងទៅបង្អួតសម្រស់នៅកន្លែងដែលពោរពេញទៅដោយមនុស្សប្រុសខូចខិល ចង់រកថ្មីមែន? ដរាបណាមាន ផាក សុងហ៊ុនរស់នៅលើលោកនេះ នាងកុំគិតឱ្យសោះថាអាចយកអ្នកថ្មីទៀតបាន ហុឹស! គេឈរសម្លឹងមើលមនុស្សស្រីសាវាដែលកំពុងតែគេងលក់មិនដឹងខ្យល់អីដោយសារឫទ្ធិថ្នាំ សុងហ៊ុនឱនចុះហើយដាក់ដៃឃាំងសងខាងខ្លួននាងរួចនិយាយយ៉ាងត្រជាក់មុត

« ខ្ញុំគួរធ្វើយ៉ាងណាល្អ ជាមួយមនុស្សស្រីដូចនាង យូ ហាណា »

នាងបោកចិត្តគេ នាងលួចទាក់ទងមិត្តគេក្នុងពេលតែមួយជាមួយគ្នា ហើយចុងក្រោយនាងហ៊ានសុំបែកដោយមិនរើសអ្នកណា មិនត្រឹមតែប៉ុណ្ណឹងទេ ពេលបែកពួកគេភ្លាមនាងថែមទាំងធ្វើខ្លួនយ៉ាងឆើតមកទាក់ប្រុសថ្មីទៀត នាងមិនគិតថាហួសហេតុពេកទេហ្អេស៎? ទុកគេជាស្អី ? ចង់មកក៏មក ហើយចង់ទៅក៏អាចទៅបាននោះ មនុស្សដូច ផាក សុងហ៊ុន បើគេមិនហាមាត់ថាលែង ចឹងអ្នកណាក៏មិនអាចចេញពីគេបានដែរជាពិសេសគឺមនុស្សស្រីឈ្មោះយូ ហាណាតែម្តង

My two boyfriends ( Completed )Where stories live. Discover now