Part 29 : ថ្ងៃនេះនាងត្រូវតែក្លាយជារបស់គេ

425 16 4
                                    

« ធ្វើស្រីកំដរខ្ញុំទៅ »
«ដេកជាមួយខ្ញុំម្តង ខ្ញុំឱ្យនាង10លានបើធ្វើគ្រប់100ដងគឺគ្រប់1ពាន់លានហើយ គិតយ៉ាង..»

មិនទាន់បានបញ្ចប់ប្រយោគផងមុខដ៏សង្ហារបស់គេក៏ត្រូវសុីកំផ្លៀងឬសូរតែផាច់!! មុខគេត្រូវងាកទៅម្ខាងដោយកម្លាំងទះរបស់នាង រាងស្តើងសម្លឹងគេស្ទើរស្រក់ឈាមជំនួសទឹកភ្នែក គេឈ្លើយពេកហើយ គេចាត់ទុកនាងជាអី គេមិនមែនជា ផាក សុងហ៊ុន ដែលនាងធ្លាប់ស្គាល់ទៀតទេ នាងពិតជាស្អប់គេខ្លាំងណាស់

« មនុស្សទោកទាប! ជ្រុលហួសហេតុពេកហើយ លោកឯងចាត់ទុកខ្ញុំជាស្អី សម្តីថោកៗបែបនេះក៏លោកនិយាយចេញមករួចដែរ ពិតជាថោកទាបខ្លាំងណាស់ »
« លោកជួយខ្ញុំ ខ្ញុំក៏អរគុណ បើលោកមិនត្រូវការទេ ក៏តាមចិត្តទៅចុះព្រោះខ្ញុំមិនបានសុំឱ្យជួយបន្តិចទេ »

សុងហ៊ុនយកអណ្តាតទល់ថ្ពាល់ម្ខាងដែលនាងបានទះ  ហើយគេលូកដៃទាញចង្កេះនាងឱ្យខ្លួននាងជ្រុលមកផ្អឹបស្ទើររលាយចូលខ្លួនគេ រួចគេតបនាងវិញទាំងឆួលឆេះក្តៅក្នុងចិត្ត

« មាត់អួតគ្រាន់បើមែន មិនបានសុំឱ្យជួយអញ្ចឹងហ្អេស៎? »
« បើគ្មានក្បាលអាម្នាក់នេះជួយទេម្ល៉េះនាងត្រូវបានប្រុសអូសទៅសុីរួចរាល់បាត់ហើយ បើមិនបានប្រុសថោកទាបម្នាក់នេះជួយទេ ពេលនេះនាងពិតជាបានឆ្លងកាត់អាវុធរបស់មនុស្សប្រុសហើយ ហើយសូមប្រាប់ថាមិនមែនមានតែមួយទេគឺ2 ឬអាច3ទៅ4ព្រោះវាអាចហៅគ្នាវាមកថែមរំលោភនាងបូកឱ្យអស់ដៃផងក៏មិនដឹង » ខឹងចិត្តណាស់គេខំខាតពេលខាតកម្លាំងហៅកូនចៅគេមកយ៉ាងច្រើនដើម្បីតែជួយនាងម្នាក់ ហើយចុងបញ្ចប់នាងមកនិយាយថាមិនបានសុំឱ្យជួយ និយាយចឹងចង់មានន័យថាម៉េច ចង់ថាគេឃ្លានជួយនាងដោយខ្លួនឯងដោយនាងមិនបានសុំមែន? ដោយខឹងខ្លាំងពេកគេក៏ស៊កសៀតឱ្យនាងបន្ថែមទៀត
« តែ ខ្ញុំថា ខ្ញុំដូចជាច្រឡំអ្វីម្យ៉ាងហើយ ខ្ញុំច្រឡំគិតថានាងមិនធ្លាប់ឆ្លងកាត់អាវុធមនុស្សប្រុស មនុស្សស្រីពូកែទាក់ទាញប្រុសដូចជានាងជួនកាលអាចជាធ្លាប់ឆ្លងកាត់អាវុធមនុស្សប្រុសរាប់មិនអស់ហើយក៏មិនដឹង» កាន់តែនឹកឃើញរឿងកាលពីយប់គេកាន់តែក្តៅចិត្តឆេវ គេស្អប់ដែលនាងហ៊ានធ្វើខ្លួនយ៉ាងសុិចសុីចូលទៅរាយមន្តស្នេហ៍ឱ្យពួកប្រុសឆ្កួតវង្វេង គេស្អប់រ៉ូបដែលនាងស្លៀកណាស់ បញ្ចេញទាំងលើទាំងក្រោម ឃើញតែរ៉ូបគេស្អប់ដល់ទាំងឆ្មបអាអ្នកឌីសាញទៀត ក្តៅម៉ងហ្អា៎ ចង់តែចាប់មួលកចោលទេ មិនដឹងជានឹកឃើញស្អីបានទៅឆ្នៃចេញរ៉ូបចឹងៗមក ភ្លាវហួស ស្អប់រឿងស្លៀករ៉ូបហ្នឹងវាមួយហើយ តែមិនទាន់អស់ទេគេស្អប់មួយទៀតស្អប់ដែលនាងចូលចិត្តញញឹមរាក់ទាក់ដាក់ប្រុសដែលមិនធ្លាប់ស្គាល់ ស្អប់ដែលនាងនិយាយទន់ភ្លន់ដាក់ពួកប្រុសអស់នោះ នឹកឃើញពេលណាគេចង់តែដាក់ទោសនាងឱ្យធ្ងន់ទេ 

My two boyfriends ( Completed )Where stories live. Discover now