Part 30 : ប្រុសចិត្តក្តៅ

336 17 4
                                    

« 10!! »

ពេលគេរាប់ដល់ដប់ភ្លាមរាងស្តើងស្លន់ខ្លាំងណាស់ នាងប្រញាប់រត់ទៅបើកទ្វារចេញទៅក្រៅដោយមិនខ្វល់អ្វីទាំងអស់ នាងមិនខ្វល់ទេថាសភាពនាងនៅពេលនេះវាមិនល្អមើលប៉ុណ្ណាទេ នាងដឹងត្រឹមថា នាងត្រូវតែចេញឱ្យផុតពីកណ្តាប់ដៃគេសិន ព្រោះខ្លាចលែងបានចេញ ខ្លាចគេធ្វើបាបនាងម្តងទៀត មុននេះនៅញ័រសាច់មិនទាន់បាត់ផង អត់ចង់ត្រូវគេចាប់ក្រញិចម្តងទៀតទេលោកអ៉ើយ គ្រាន់តែឃើញនាងបើកទ្វារឈានជើងបម្រុងចេញទៅក្រៅទាំងនៅក្នុងសភាពបែបនេះសុងហ៊ុនស្ទុះទៅកញ្ឆក់ទាញកន្ត្រាក់ដៃនាងឱ្យចូលមកក្នុងវិញទាំងគ្រឺតក្តៅក្នុងចិត្ត គេចាប់ច្របាច់ដើមដៃតូចខ្លាំងៗហើយសម្លឹងមុខនាងស្ទើរធ្លុះរួចស្រែកសម្លុតអស់ទំហឹង

« នាងឆ្កួតហើយមែនទេ!! ចង់ចេញទៅទាំងបែបនេះ? ចំជាមិនចេះខ្មាសគេមែន! »

« លោកឯងហ្នឹងហើយដែលឆ្កួត!! លោកថារាប់ដល់10ខ្ញុំត្រូវតែចេញ ពេលនេះខ្ញុំសុខចិត្តចេញហើយ លោកចង់យ៉ាងម៉េចទៀត?! » គេអ្នករហ័នដេញនាងចេញ ទើបធ្វើឱ្យនាងត្រូវបង្ខំចិត្តចេញទាំងដែលនាងមិនចង់ចេញសូម្បីបន្តិច ហើយចុងបញ្ចប់គេមកថាឱ្យនាងមិនចេះខ្មាសគេ? រាល់ថ្ងៃនេះមិនដឹងជាគេឆីប៊ីចេងដល់កម្រិតណាទេទើបភ្លាវដល់ថ្នាក់នេះនោះ

« នេះនាងខ្លាចខ្ញុំរំលោភដល់ថ្នាក់សុខចិត្តចេញទៅក្រៅក្នុងសភាពបែបនេះហ្អេស៎?! »

រាងស្តើងសម្លឹងមុខគេវិញស្ទើរធ្លុះដូចគ្នារួចនាងតបវិញផាំងៗ
« មែនហើយ ខ្ញុំសុខចិត្តចេញទៅក្រៅទាំងបែបនេះក៏ប្រសើរជាង នៅឱ្យ.. »
< នៅឱ្យលោកឯងរំលោភ >
គ្មានអីពិបាកសម្រេចទេ ព្រោះបើចេញទៅក្រៅទាំងបែបនេះយ៉ាងច្រើនត្រឹមខ្មាសគេឬគេនិយាយដើមតិចតួច តែបើនៅក្នុងនេះនាងច្បាស់ជាខូចខ្លួនឱ្យគេមិនខាន ចឹងហើយនាងមិនល្ងង់នៅក្នុងហ្នឹងឡើយ
« ខ្ញុំមិនបាច់និយាយដល់ចប់លោកក៏អាចយល់បានហើយត្រូវទេ  ឆាប់លែងដៃខ្ញុំទៅ! »

សុងហ៊ុនសែនក្តៅក្រហាយក្នុងចិត្តខ្លាំងណាស់ ព្រោះតាំងពីកើតមកមិនដែលមានស្រីណាហ៊ានធ្វើសុីផ្លូវចិត្តគេដូចនាងទេ គេមិនដែលបង្ខំស្រីណាឱ្យមកដេកជាមួយគេសូម្បីតែម្តង មានតែស្រីចូលមករកគេឡើងគរលើគ្នា តែនាងវិញ នាងតែងតែធ្វើឱ្យគេក្តៅរោលរាលអន្ទះអន្ទែងរាល់លើក តែគេក៏នៅតែមិនអាចធ្វើអ្វីនាងបាន គេលែងដៃពីនាងមួយទំហឹង ធ្វើឱ្យនាងត្រូវខ្ទាតទៅក្រោយពីរបីជំហ៊ាន រួចបោះវាចារចាក់ដោតនាងវិញ

My two boyfriends ( Completed )Where stories live. Discover now