« អានចូឆាប់ឈប់ឡានទៅខ្ញុំចុះឥឡូវនេះ ខ្ញុំមិនចង់នៅក្នុងឡានគេស្រាប់ហើយ »
អានចូមិនដឹងថាត្រូវឈប់ឬអត់ក៏ងាកទៅសួរចៅហ្វាយខ្លួនសិន
« អ្នកប្រុសនែក.. »« បើនាងចង់ចុះឱ្យនាងចុះទៅ តែបើនាងហ៊ានតែចុះពិតមែន នាងនឹងបានត្រឡប់មកទីនេះវិញម្តងទៀតមិនខានទេ »
ឮគេនិយាយហើយរាងស្តើងគាំងអស់ពាក្យវាចារ គាំងកន្លើត គាំងដល់ទាំងខួរក្បាល មិនយល់សូម្បីបន្តិច គេឡប់ឆ្កួតអីគេហ្នឹង សរុបមកនាងចុះបានឬមិនបាន គេដេញនាងឱ្យចុះច្បាស់ណាស់ ហើយដល់ពេលនាងចង់ចុះមែនគេក៏ដាក់កំហិតគម្រាមកំហែង គេលើស លើសខ្លាំងពេកហើយ បែកនេះមិនមែនហៅថាបែកកម្រិតស្រាលទេគឺកម្រិតធ្ងន់ហៅលែងឮម៉ង
« សរុបមកលោកឯងឱ្យខ្ញុំចុះឬអត់?! »
« រឿងនេះនាងត្រូវសួរខ្លួនឯងទើបត្រូវ ថាចង់ចុះឬមិនចុះ តែលក្ខខណ្ឌដូចខ្ញុំបាននិយាយមុននេះអញ្ចឹង »
គេឆ្លាតពិតមែន អត់ចង់ឆ្លើយថាមិនព្រមឱ្យនាងចុះ គេគប់សញ្ញាសួរមកកណ្តាលមុខនាង ហើយឱ្យនាងរកចម្លើយឱ្យនាងរើសដោយខ្លួនឯង បើចុះនឹងត្រូវគេនាំទៅវិញ តែបើជិះបន្តនឹងបានត្រឡប់ទៅផ្ទះ មានអីរើសទៅbaby ម្តងនេះគេអត់បង្ខំនាងទេ នាងទៅផ្លូវណាក៏គេឈ្នះដែរ ពិបាកណាស់ព្រោះមនុស្សដូច ផាក សុងហ៊ុន មិនសូវមានជម្រើសច្រើនសម្រាប់ខ្លួនគេរើសទេ ក្នុងវចនានុក្រមគេមានតែពាក្យថាឈ្នះនិងឈ្នះតែប៉ុណ្ណោះ ចង់យាយចឹងហ្អា
«លោកឯងធ្វើឆ្កួតឡប់អី ហេតុអីក៏និយាយបាតដៃខ្នងដៃបែបនេះ!!»
« បាតដៃខ្នងដៃអី? ខ្ញុំឱ្យនាងសម្រេចចិត្តដោយខ្លួនឯងហើយតើ »
« មនុស្សផ្តាច់ការ មនុស្សគម្រក់ គួរឱ្យស្អប់បំផុត!! »
« អរគុណហើយ »
« លោកឯងអរគុណស្អី!! »
« អរគុណដែលនាងនៅមានអារម្មណ៍ចំពោះខ្ញុំ »
« មានអារម្មណ៍ឆ្កួតយ៎អីលោក!! »
« នាងនៅមានអារម្មណ៍ខឹងស្អប់ខ្ញុំ អាហ្នឹងវាក៏ជាអារម្មណ៍ ហេតុនេះហើយខ្ញុំក៏សប្បាយចិត្តដែលដឹងថាសង្សារចាស់នៅមានអារម្មណ៍មកលើខ្ញុំនៅឡើយ »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...