___________ ស្អែកឡើង ____________នៅផ្ទះហាណា
អ្នកស្រីយូរៀបចំខ្លួនរួចយ៉ាងស្រស់ស្អាតមើលទៅឡើងខ្ញង់មិនចាញ់ក្មេង18ទេ ធ្វើឱ្យលោកយូមើលប្រពន្ធហើយលួចថើបមួយខ្សឺតរួចញញឹមខ្ជឹប ធម្មតាទេ ពេលខ្លះគាត់មានប្រពន្ធស្អាតអីចឹងណា ចឹងទៅវារាងមានភាពសុខសប្បាយខាងផ្លូវចិត្តជាពន់ពេក មើលហើយទប់មាត់មិនបានឆ្លៀតញ៉ោះប្រពន្ធមួយ
« ប្រពន្ធបងថ្ងៃនេះស្អាតមិនធម្មតាទេ មកវិញបងសុំមួយណា »
ឮប្តីនិយាយហើយអ្នកស្រីយូដាក់ស្មាប្តីមួយដៃតត់
« មិនដឹងជាស្អីទេប៉ាវានេះ ចាស់ហើយនៅព្រើលទៀត ត្រូវអាឡូវហ្នឹង » គាត់និយាយបណ្តើរអៀនបណ្តើរមុខឡើងក្រហមដូចផ្លែប៉ោមទុំ ចេះនិយាយចឹងទៅកើតដែរតាបុិនេះ គ្មានដឹងប្រពន្ធអៀនអីទេស៎ ចឹងៗអីបានតែញឹងត្រចៀកឱ្យហើរជើងម្តងឱ្យរាងឃើញប្រពន្ធអៀនដូចកុមារី លោកយូញញឹមខ្វួចក្នុងចិត្តលួចក្នាញ់ប្រពន្ធមានទៅណយអី អ្នកស្រីយូឃើញប្តីញញឹមចឹងគាត់ក៏ដាក់ថែមទៀតម៉ង
« បងញញឹមអី យ៉ាប់មែនតាបុិនេះ តិចត្រូវទៀតឡូវ»« អូយ គ្រាន់តែប្តីញញឹមផងក៏មិនបានដែរម៉ាក់វានេះ ឆ្មាសតាំងពីក្រមុំរហូតដល់ជរាក្រមុំតែម្តងហើយនេះ »
« ស្អីហ្នឹងតាបុិយូ ឡូវហ៊ានលេងពាក្យសម្តីហៅប្រពន្ធសុទ្ធតែជរាក្រមុំទៀតណា៎ យប់ហ្នឹងដឹងតែដាច់របបហើយតាឯង »
« អីយ៉ូយ ប្តីនិយាយលេងតើម៉ាក់វា ប្តីខុសហើយណា កុំផ្តាច់របបប្តីអី » និយាយហើយលោកយូឱបប្រពន្ធពីក្រោយរួចឆ្លៀតថើបប្រពន្ធខ្សឺតៗព្រោះក្នាញ់ពេក និយាយលេងតិចតួចសោះលេងសុទ្ធតែគម្រាមផ្តាច់របប ចិត្តដាច់អីម្លឹងម៉ាក់វាហ្អើយ លោកស្រីយូលួចញញឹមខ្ជឹប បានប្តីលន់តួចឹងហើយបើមិនញញឹមវាមិនសម បើមកលន់តួចឹងរួចខ្លួនតែបើអត់វិញដឹងតែដាច់របបមែនហើយប្រាប់ឱ្យដឹង ចុះអ្នកស្រីយូយើងហ្នឹងមានទៅអន់អី កាលពីក្រមុំដឹងឆ្នាសយ៉ាងណាទៅ ចឹងបានកូនស្រីគាត់រាងញេញដែរ ការពិតបានសែនពីម្តាយសោះ ចឹងបានគេថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ពិតៗបស់គេហ្អា៎យាយ ពេលញញឹមឡើងស្ងួតជើងធ្មេញហើយអ្នកស្រីយូក៏តបទៅប្តីក្នុងន័យបង្វែររឿង
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...