« ចង់ដឹង ចង់ដឹងខ្លាំងណាស់ មុនហ្នឹងនាងនិយាយថា ខ្ញុំក៏ ខ្ញុំក៏អីទៅ? »
« បើអញ្ចឹងសុំលោកស្តាប់ឱ្យច្បាស់ទៅ »
« មុនហ្នឹងខ្ញុំចង់និយាយប្រាប់លោកថា ខ្ញុំក៏ចង់ប្រាប់លោកដែរថា យើងអត់មានជាប់សាច់ឈាម ចឹងហើយលោកមិនបាច់ទាមទារនឹកគ្នាអីទេ ខ្ញុំមិនបាននឹកលោក ហើយលោកក៏មិនចាំបាច់នឹកខ្ញុំវិញដែរ»
« ពួកយើងចប់គ្នាដោយជ្រះស្រឡះត្រឹមនេះចុះ សង្ឃឹមថាថ្ងៃក្រោយយើងមិនជួបគ្នាទៀតទេ »ពេលនេះនាងស្អប់គេខ្លាំងណាស់ គេមិនបានប្រើអំណាច មិនបានគំរាមកំហែងធ្វើបាបកៀបសង្កត់នាងឬយកឈ្នះនាងដូចសុងហ៊ុន តែគេក៏ធ្វើឱ្យនាងឈឺលើសអ្វីៗ គេអស្ចារ្យពេកហើយ គេឃើញនាងជាមនុស្សល្ងង់ខ្លាំងណាស់មែនទេ ទើបអាចបោកនាងបានដល់ថ្នាក់នេះ ថ្ងៃនេះបើកុំតែនាងបានឃើញផ្ទាល់ភ្នែកនិងឮផ្ទាល់ត្រចៀកថាគេមានម្ចាស់រួចហើយ កុំអីហ្នឹងគេនៅចង់បោកនាងបន្តទៀតមើលទៅ នាងកាន់តែគិតកាន់តែឈឺចុកចុកចាប់ម្នាក់ឯងស្ទើរក្អួតឈាម នាងគិតតែខំវិភាគវែកញែកចោទប្រកាន់ថាគេជាមនុស្សបោកប្រាស់កុហកក្បត់មានល្បិចកល់ ទាំងដែលអ្នកម្ខាងទៀតគ្មានដឹងខ្យល់អីបន្តិច គេគ្មានបានបោកនាងបន្តិចទេ តែនាងបែរជាគិតថាគេបោកហើយប្រកាស់កាត់ផ្តាច់និស្ស័យជាមួយគេថែមទៀត ម្ល៉េះៗនុង ប្រុងលេងមែនទែន? និយាយចប់ហើយរាងស្តើងក៏ដើរចេញទៅជាមួយទឹកមុខមាំ នាងចង់យំខ្លាំងណាស់ តែនាងខំប្រឹងទប់ទឹកភ្នែក មិនព្រមឱ្យវាស្រក់ចុះមកបានទេ នាងមិនព្រមស្រក់ទឹកភ្នែកឱ្យប្រុសក្បត់បានឃើញជាដាច់ខាត
ឯ Jakeវិញ បានស្តាប់នាងនិយាយហើយ គេសែនក្តៅក្នុងចិត្តខ្លាំងណាស់ ឈាមគេក្តៅឡើងចង់ពុះគ្រុចៗហើយ គេប្រញ៉ាប់កញ្ឆក់ទាញដៃនាង
« ខ្ញុំមិនជឿទេ ខ្ញុំមិនជឿថាពេលមុនហ្នឹងនាងចង់និយាយបែបនេះទេ » ថ្ងៃក្រោយកុំជួបគ្នាទៀត? ចប់គ្នាដោយជ្រះស្រឡះ? ជ្រះស្រឡះខ្មោចយ៎អី គេគ្មានស្រឡះជាមួយបន្តិចទេ កុំមកចង់ផ្តាច់និស្ស័យផុយៗស្រួលពេក
« នាងកុហកខ្ញុំត្រូវទេ? » គេគ្មានផ្លូវព្រមជឿនាង មុនហ្នឹងនាងចិត្តទន់ចំពោះគេហើយ គេដឹងច្បាស់ ហេតុនេះវាមិនអាចទៅរួចទេ ដែលថាពាក្យនាងប្រុងនិយាយជាកាត់ផ្តាច់ឆ្កួតឡប់អីបែបនេះនោះ គេមិនទទួលយកជាដាច់ខាត
YOU ARE READING
My two boyfriends ( Completed )
Roman d'amourរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...