Part 36 : ជំពាក់ជីវិត

241 12 4
                                    


«ពេលនេះអស់អីនិយាយហើយមែនទេ បើអស់ហើយ ខ្ញុំសូមលា» និយាយហើយរាងស្តើងក៏ដើរចេញទៅគិតថារឿងនឹងចប់ត្រឹមហ្នឹងដោយសន្តិវិធី តែមានណា អ្នកម្ខាងទៀតអត់ចង់សន្តិវិធីជាមួយ យ៉នសសម្លឹងរាងស្តើងពីក្រោយយ៉ាងពិលពុលហើយក៏ដើរទៅយ៉ាងលឿន ទៅបំបុកកៀរស្មារបស់នាងមួយទំហឹង  ដោយមិនបានដឹងខ្លួនមុនហេតុនេះហើយខ្លួនរាងស្តើងក៏បានផ្អៀងប៉ើងធ្លាក់ចូលទៅក្នុងទឹកប្រូង!!

យ៉នស ធ្វើជាភ្ញាក់ផ្អើល
« អ៊ុះ! សុំទោសណា ខ្ញុំគ្មានចេតនាទេ » ដើរកៀរគេប៉ុណ្ណឹងហើយ នៅថាគ្មានចេតនា ចុះទម្រាំមានចេតនាវិញ ហេងស៊យចាប់ទាញបោចសក់ធាក់គេទម្លាក់ទឹកផងមិនដឹង សាហាវមែនមនុស្សនេះ  ដោយសារទឹកអាងមានជម្រៅជ្រៅ ហើយរាងស្តើងមិនចេះហែលទឹកផង ចឹងហើយនាងមិនអាចឡើងមកលើវិញបានឡើយ នាងនៅលឹបអណ្តែតៗ នៅក្នុងអាង ព្យាយាមស្រែកឱ្យយ៉នសជួយ

« ជួ.. ជួយផង ខ្ញុំ.. ខ្ញុំមិនចេះហែលទឹកទេ ជួ... »

យ៉នសឈរជ្រួញចិញ្ចើម ស្រែកតបវិញ
« ខ្ញុំមិនជឿនាងឯងទេ កុំមកធ្វើមាយា »

« ជួយ.. ជួ.. ជួយផង.. »

« ចង់ឱ្យខ្ញុំចុះទៅជួយមែនទេ? ហាសហាស សោកស្តាយផងព្រោះខ្ញុំក៏មិនចេះហែលទឹកដូចគ្នា » និយាយហើយនាងនៅឈរឱបដៃសើចញញឹមសមចិត្តធ្វើមិនដឹង ពេលឈរមើលយូរៗ នាងឃើញរាងស្តើងកាន់តែអស់ខ្យល់លិចទៅសន្សឹមៗ ទឹកមុខនាងក៏ប្រែជាស្លេក នាងបើកភ្នែកធំៗ
« នេះ នេះនាងមិនចេះហែលទឹកមែនហ្អេស៎? » ពេលនេះយ៉នសដូចជាចាប់ផ្តើមភ័យខ្លួនឆ្លេឆ្លាហើយ ព្រោះនាងគ្រាន់តែចង់ច្រានរាងស្តើងឱ្យធ្លាក់ទឹកដើម្បីចង់សងសឹក ចង់ឱ្យសើមខ្លួនហើយចូលទៅកម្មវិធីវិញមិនបាន  មិនគិតចង់ឱ្យស្លាប់ទេ
« ធ្វើ ធ្វើយ៉ាងម៉េចទៅ ខ្ញុំមិនចេះហែលទឹកទេ »
« តើខ្ញុំគួរទៅរកអ្នកជួយទេ » យ៉នសដើរឆ្លាចុះឆ្លាឡើងស្រាប់តែឃើញJakeដើរមកម្តុំហ្នឹង នាងក៏ប្រញ៉ាប់រត់ពួន ព្រោះខ្លាចគេឃើញហើយខឹងនាងដែលជាដើមហេតុធ្វើឱ្យមនុស្សរបស់គេធ្លាក់ទឹក មើលក៏ដឹងថាគេខ្វល់ពីរាងស្តើងខ្លាំង ចឹងហើយយ៉នសមិនចង់ឱ្យគេខឹងស្អប់នាងទេ ពេលដែលយ៉នសរត់ចេញទៅ Jakeក៏ងាកមកចំដែរ ធ្វើឱ្យគេឃើញនាងពីខ្នង គេរអ៊ូតិចៗទាំងឆ្ងល់

My two boyfriends ( Completed )Where stories live. Discover now