គេថើបបង្អូសរហូតដល់ចុងដង្ហើមហើយក៏ទើសនឹងអាវក្នុងរបស់នាង ដៃរបស់គេលូកទៅបម្រុងនឹងដោះទំពក់អាវរបស់នាងចេញហើយតែស្រាប់តែ តូង!! តូង!! តូង!! សម្លេងលាន់ឮខ្លាំងៗមកពីខាងទ្វារហាក់ដូចជាមានគេយកអ្វីធ្ងន់ៗមកដំទ្វារ Jakeរកបន្តសកម្មភាពទៀតមិនកើតព្រោះសម្លេងនោះលាន់ឮអត់ឈប់សោះ គេខាំធ្មេញស្ទើរបាក់ព្រោះក្តៅក្រហាយ
« អាអ៊ុនវាប្រកាច់ទៅណាវា! »
ចេះបណ្តោយឱ្យមានរឿងអញ្ចឹងកើតឡើងទៅរួច មិនដឹងទេហ្អេស៎ ថារឿងរំខានបែបហ្នឹងមិនគួរកើតឡើងដាច់ខាតនៅពេលនេះ ដោយសម្លេងនៅតែលាន់ឡើងមិនឈប់គេក៏សម្រេចចិត្តថាងើបទៅមើលសិន សុំទៅរកមុខអាឆ្កួតដែលវាទំនេរអត់ការងារធ្វើនោះហើយ ចាំមកចាត់ការស្រីស្រស់តាមក្រោយទៀត គេក្រោកចុះពីលើគ្រែទាំងមិនអស់ចិត្តមិនអស់ថ្លើម ព្រោះកំពុងតែជក់ហើយ បែរជាមានអាឡប់គ្រឿងណាមិនដឹងវាមកធ្វើឱ្យគេដាច់កណ្តាលទីចឹងទៅ ក្តៅហួស គេដើរទៅយកអាវសឺមីមកដណ្តប់បិទបាំងខ្លួនឱ្យរាងស្តើង ដៃក្រាស់លើកទៅប៉ះថ្ពាល់នាងដោយយកមេដៃអង្អែលបបូរមាត់តូចរបស់នាងទៅមករួចនិយាយយ៉ាងផ្អែម
« ចាំបន្តិចសិនណាស្រីស្អាត បន្តិចខ្ញុំមកវិញ » និយាយហើយគេឱនទៅថើបថ្ងាសនាងយ៉ាងថ្នាក់ថ្នមថែមទៀត
រាងស្តើងនៅយំនៅឡើយតែនាងក៏មិនភ្លេចតវ៉ាគេ
« អ្នកណាចង់ឱ្យមកវិញ ទៅឱ្យបាត់ទៅ ស្អប់ខ្លាំងណាស់ ហុឹកៗ » មកនិយាយធ្វើដូចគេចង់មានអីជាមួយខ្លួនឯង សុទ្ធតែថាឱ្យគេចាំសិន សង្ឃឹមទៅ នាងគ្មានផ្លូវព្រមនៅចាំគេស្ងៀមៗទេJakeអស់សំណើចបន្តិចយ៉ាងខិលហើយគេក៏ដើរចេញទៅ ទៅដល់ទ្វារគេខំឱនមើលតាមរន្ធទ្វារដែលគេដាក់ឱ្យឆ្លុះមើលអ្នកខាងក្រៅប៉ុន្តែគេមិនឃើញអ្វីសោះឃើញតែខ្មៅៗ ឱ្យឃើញអីបើអ្នកខាងក្រៅយកស្កុតខ្មៅបាំងជិតហើយហ្នឹង អាណិតដែរគ្នាខំតែប្រឹងមើល តែដឹងអីបែរជាត្រូវគេធើសុី Jakeជ្រួញចិញ្ចើមឆ្ងល់កាន់តែខ្លាំង អាអ្នកនៅក្រៅហ្នឹងប្រុងលេងជាមួយគេមែនទែន? មើលសុំមើលមុខតិចមើលចឹង ថាមុខវាម៉េចដែរបានជាថ្លើមពាសដីហ៊ានមករំខានគេបែបនេះ ដឹងតែមិនរស់ទេហែង គេបើកទ្វារហើយបម្រុងនឹងអើតមើលតែមានបានមើលទាន់អីព្រោះ ឈីតតតត សម្លេងស្ព្រេបាញ់ដោយដៃអ្នកនៅខាងក្រៅ បាញ់ខ្លាំងៗចូលភ្នែករបស់គេពេញៗ ដោយមិនបានឱ្យគេត្រៀមខ្លួនទុកមុនសូម្បីបន្តិច
YOU ARE READING
My two boyfriends ( Completed )
Romantikរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...