"អា៎វ~អស់ស្រាបាត់ទៅហើយ"ស្រីកំដរស្រស់ឆើតឆាយបបូរមាត់ក្រហមឆើតហើបនិយាយទាំងលើកដបស្រាក្រហមក្នុងដៃមកមើលឃើញថាអស់គ្មានសល់សូម្បីមួយដំណក់
"របស់ខ្ញុំក៏អស់ដែរលោកម្ចាស់នៀក~ពិតជាពូកែផឹកស្រាពិតមែន~"ស្រាដែលនៅក្នុងដៃស្រីកំដរម្នាក់នេះក៏អស់ដូចគ្នា!បង្ហាញថាអ្នកដែលពួកនាងអង្គុយកំដរនេះពូកែផឹកប៉ុណ្ណាមិនប៉ុន្មាននាទីផងអស់ពីរដបទៅហើយ!
"យកស្រាមកថែមទៀត!"ជុងហ្គុក ដាក់បញ្ជាទៅកាន់ស្រីកំដរទាំងនោះមុននិងផ្តេកខ្លួនទៅលើបង្អែករបស់សាឡុងរួចទាញបារីយកមកជក់បង្ហុយផ្សែងទៅលើយ៉ាងមានអំណាចចំណែកដៃម្ខាងស្ទាបអង្អែលភ្លៅស្រីកំដរដើម្បីបន្ធូរអារម្មណ៍លេង!
"អេ៎!ឆាប់យកស្រាមកនេះ!"កំពុងតែត្រូវការស្រាក្រហមស្រាប់ផងនាងក៏ក្រលេកឃើញអ្នករត់តុម្នាក់កាន់ដបស្រាមកផ្តុំនេះល្មមទើបទទួលបានការហៅពីនាងដូច្នេះហើយក្មេងរត់តុម្នាក់នោះក៏រហ័សយកស្រាមកអោយតាមបញ្ជា
"ត្រូវការស្រាប៉ុន្មានដបដែល?"ថេយ៉ុង ជាក្មេងរត់តុសួរទៅកាន់ស្រីកំដរនោះទាំងអោនមុខចុះមិនហ៊ានសម្លឹងមិនមែនគេខ្លាចពួកនាងទេតែគេខ្លាចអ្នកមានអំណាចទាំងនោះដែលអង្គុយជាមួយពួកនាងទៅវិញទេ!
"មានប៉ុន្មានទុកទីនេះទាំងអស់មក!"នាងបញ្ជាក់ប្រាប់ទើប ថេយ៉ុង រហ័សដាក់ដបស្រាក្រហមដែលមានក្នុងដៃពីរដបទៅលើតុរួចក៏ប្រញាប់ប្រញាល់ត្រលប់ទៅវិញទើបពេលនោះក៏...
"ខ្ចាយ!!!"កែវស្រាធ្លាក់បែកបន្លឺជាសម្លេងទាញយកចំណាប់អារម្មណ៍ភ្ញៀវដែលអង្គុយនៅក្បែរនេះងាកសម្លឹងមកមើលថែមទាំងកាត់ផ្តាច់អារម្មណ៍របស់ ជុងហ្គុក ដែរកំពុងបិទភ្នែកស្លង់អារម្មណ៍អោយងើបមុខមកមើលភ្លាម
"សុំទោស!ខ្ញុំសុំទោស~"វាជាធ្វេសប្រហែសរបស់ ថេយ៉ុង ដែលមិនបានចាប់អារម្មណ៍ភ្ញៀវដែលដើរនៅខាងក្រោយខ្នងទើបមិនប្រយ័ត្នងាកក្រោយទៅប៉ះគាត់ធ្វើអោយកែវស្រាដែលគាត់កំពុងកាន់ធ្លាក់បែក!!
"ធ្វើការយ៉ាងម៉េច!!គ្មានភ្នែកទេហេស៎!!"គេស្រែកសម្លុតដាក់ ថេយ៉ុង ខ្លាំងៗទាំងខឹងសម្បា ខណៈនាយតូចញ័រដៃសស្រាក់ភ័យស្ទើរស្លាប់ទើបរហ័សលុតជង្គង់សំពះសុំអង្វរ!!