+ភោជនីយដ្ឋាន
ក្នុងភោជនីយដ្ឋានមួយកន្លែងគូរស្នេហ៍មួយគូរកំពុងតែរ៉ូមេនតិចជាមួយគ្នានៅក្នុង Private room ឬក៏បន្ទប់VIPអីបែបនិង
«នេះញុាំឲ្យច្រើនៗទៅ ឆាប់ធំ»រាងកម្លោះផាក់ សុងហ៊ុនបានចាប់អាហារដាក់ក្នុងចានរបស់មនុស្សប្រុសម្នាក់តែយើងអាចប៉ានស្មានដឹងថាគេជាគូរស្នេហ៍
«សុងហ៊ុន អូនមិនមែនក្មេងទេណា»រាងតូច ស៉ីម ជេយ៉ុន បានឆ្លើយតបដោយសម្ដែងទឹកមុខគួរឲ្យខ្នាញ់ សឹងតែធ្វើឲ្យសុងហ៊ុនលេបចូលទៅក្នុងពោះមិនចង់ឲ្យនរណាម្នាក់ឃើញមុខដល់គួរឲ្យខ្នាញ់របស់ម្ចាស់ចិត្តរបស់នាយឡើយ
«អូហូ ក្រែងអូននិយាយថាអូនមិនចង់ចាស់ទេមែនទេ?»(អារឿងផ្ចាញ់ឲ្យគេខឹងនិងទុកចិត្តលើប្រូសេងហឿនចុះ)
«តាSungមាត់ចង្រៃ កុំមកផ្ចាញ់មើល»ជេយ៉ុនវាយដើមដៃរបស់សុងហ៊ុនតិចៗ
«អាកៗ បងនិយាយលេងទេ»រាងក្រាសសើចតិចៗ
«ជេយ៉ុនហា៎!!!»កំពុងញុាំសុខៗស៊ុងហ៊ុនក៏ឧទាននាមរបស់គូរស្នេហ៍ព្រមជាមួយទឹកមុខញញឹមផ្កាត្រកួន
«អឹម?»ជេយ៉ុនក្រហឹមបំពងកបន្តិច សុងហ៊ុនចាប់ដៃរបស់ជេយ៉ុន
«ឆាប់បិទភ្នែកទៅបងមានរបស់ឲ្យ»ជេយ៉ុនចងចញ្ចើមហាក់ដូចជាងឿងឆ្ងល់
«បងចង់ Surprise អ្វីអូនមែនទេ?»
«អីយ៉ា ឆាប់បិទភ្នែកទៅ»ដោយសុងហ៊ុនទទូចសុំខ្លាំងពេកនាយក៏បិទភ្នែកតាមសំណូងពរ រីឯរាងក្រាសកាលបើឃើញសង្សារបិទភ្នែកដូច្នេះក៏ហូតយកប្រអប់អ្វីម៉្យាងដូចជាប្រអប់ចិញ្ចៀនចេញពីហោប៉ៅអាវធំរបស់ខ្លួន រាងសង្ហារសម្រូតខ្លួនលត់ជង្គងនៅពីមុខមនុស្សជាទីស្រឡាញ់
«អូនបើកភ្នែកបានហើយ»រាងសង្ហារក៏ឧទានឡើង កែវភ្នែកពណ៌ទឹកសមុទ្រកម្រក៏របើកឡើងសន្សឹមៗ
«សុង...សុងហ៊ុន...បងកំពុងធ្វើអីនិង?»ទឹកភ្នែកហូរចុះមកដោយក្ដីរភើបជាពន់ពេករកអ្វីបនរៀបប្រដូចមិនបាន វាមិនមែនជាការយល់សប្ដិទេមនុស្សដែរនាយស្រឡាញ់បានសុំនាយរៀបការពិតមែន
«រៀបការជាមួយបងណា»សម្លេងស្រទន់មានទឹកដមបាននិយាយឡើងដោយដៃបើកប្រអប់ចិញ្ចៀន រចនាបទស្រស់ស្អាតនិងមានត្បូងទទឹមពណ៌ក្រហម
«អឹម...អូនយល់ព្រម»រាងតូចងក់ក្បាលទើបបានហុតដៃរបស់ខ្លួនដើម្បីឲ្យរាងក្រាសបំពាក់ចិញ្ចៀន
«បងស្រឡាញ់អូនណា បងសន្យាថានិងមិនធ្វើឲ្យអូនខូចចិត្តឡើង»និយាយរួចសុងហ៊ុនបានទាំងកាយល្អិតមកអោបជាប់ទ្រូងហាប់ណែន
«អូនក៏ស្រឡាញ់បងដែរ...ហ៉ឹកៗ»ជេយ៉ុនឆ្លើយតប ទឹកភ្នែកវិញហូរឥតដាច់នោះឡើង
«ឱណា ឈប់យំទៅក្មេងល្អរបស់បង»សុងហ៊ុនអង្អែលក្បាលជេយ៉ុនតិចៗ នាយតូចងក់ក្បាលទើបយកដៃស្រឡូនជូតទៅភ្នែកចេញ
YOU ARE READING
សូមកុំចាកចេញពីអូន (ចប់)
Actionរឿងនេះជាប្រភេទShort novel រវាងគូរស្នេហ៍មួយគូរដែរស្រឡាញ់គ្នាខ្វះគ្នាមិនបាន តែនាថ្ងៃស្នេហាមួយនេះចាប់ផ្ដើមប្រេះឆាម្ដងបន្តិចៗ តើមានរឿងអ្វីកើតឡើង??ហេតុអ្វីនៅសុខៗទៅជាបែបនិង?