Part 42 : អ្វីដែលរែលចង់បាន

224 16 20
                                    

« អញ្ចឹង យប់នេះជួបគ្នា »

ឮគេនិយាយហើយរែលអរចង់ហោះទៅលើមេឃ នាងសែនរំជើបចិត្តណាស់ នាងញញឹមហើយខាំមាត់យ៉ាងសុិចសុី
< អូយ គួរឱ្យចង់សុីខ្លាំងៗ មិនចង់ទ្រាំចាំដល់យប់ទេលោកអ៉ើយ គ្រាន់តែគិតក៏រមូលឆ្អឹងដែរ គេឈាមក្តៅបែបនេះ មិនដឹងជាកម្លាំងខ្លាំងយ៉ាងណាទៅ ហូយ ញ័រប្រាណ > ក្រោយពីលួចគិតក្នុងចិត្តដោយមានគំនិតគគ្រីគគ្រិចហើយ រែលក៏ថយក្រោយបន្តិចរួចបោះវាចារទៅគេវិញយ៉ាងហុច
« យប់នេះម៉ោង9ខ្ញុំធ្វើខ្លួនចាំលោកណា »

សុុងហ៊ុនតបបែបផុយៗ
« បាន ដល់ពេលខ្ញុំនឹងទៅ »
« អញ្ចឹងខ្ញុំសុំទៅសិនហើយ »

« ចា៎ »នាងតបគេទាំងញញឹមញញែមហើយនៅឈរមើលគេដើរចេញទៅដោយញញឹមមមើមមាយតែម្នាក់ឯង ទាល់តែគេចេញឡានទៅបាត់

    _________នៅផ្ទះគ្រួសារត្រកូលយូ_______

ពេលនេះម៉ោងឡើង2ជាងទៅហើយរាងស្តើងទើបមកដល់ផ្ទះវិញ នាងចង់មកផ្ទះតាំងពីព្រឹកដែរ តែយូរីឃាត់ឱ្យនៅធ្វើចុងភៅធ្វើម្ហូបឱ្យញ៊ាំសិន ដល់ចឹងទៅនាងក៏នៅដល់ថ្ងៃតែម្តងទៅ ដើរចូលទៅដល់ក្នុងផ្ទះនាងឃើញ លោកយូនិងអ្នកស្រីយូនៅជុំគ្នា រាងស្តើងក៏ស្រែកហៅពួកគាត់

« លោកប៉ាអ្នកម៉ាក់ ហេតុអីថ្ងៃនេះនៅជុំគ្នាល្អម្ល៉េះ ? »
« លោកប៉ាមិនទៅធ្វើការទេមែនទេ ? »

« អូ សំណព្វចិត្តប៉ា ត្រឡប់មកវិញហើយមែនទេ »
« ថ្ងៃនេះប៉ាមិនបានទៅធ្វើការទេ ចង់នៅផ្ទះមួយថ្ងៃកំដរប្រពន្ធកូន យ៉ាងម៉េចដែរ ប៉ាមើលទៅដូចជាបុរសល្អទេ »

លោកយូនិយាយហើយព្យាយាមសើចញញឹមឱ្យសមដើម្បីកុំឱ្យកូនស្រីចាប់បាន គាត់ព្យាយាមញញឹមចេញមកឱ្យនាងឃើញថាគាត់សប្បាយចិត្ត ទាំងដែលការពិត នៅពីក្រោយស្នាមញញឹមមួយនោះ វាលាក់បង្កប់នៅភាពក្រៀមក្រំសោកសៅពិបាកចិត្តបៀមទុក្ខដូចកំពុងទូលភ្នំ រាងស្តើងដូចរាងចម្លែកចិត្តដែរ តែដោយនាងមិនដឹងរឿងហេតុនេះនាងក៏មិនចាប់អារម្មណ៍ប៉ុន្មានទេ នាងតបវិញយ៉ាងសប្បាយចិត្ត

« អូហូ រាល់ថ្ងៃលោកប៉ាជាបុរសល្អជាងគេក្នុងលោកស្រាប់ហើយ តែថ្ងៃនេះរឹតតែល្អពិសេសជាងរាល់ថ្ងៃទៀត កូនស្រឡាញ់លោកប៉ាខ្លាំងៗ » និយាយហើយនាងលូកដៃទៅឱបប៉ារបស់នាងយ៉ាងកក់ក្តៅហើយគាត់ក៏អង្អែលក្បាលនាងតិចៗ ដោយព្យាយាមញញឹមទាំងស្ទើរស្រក់ទឹកភ្នែក តែគាត់ព្យាយាមទប់ហើយតបទៅនាងវិញ

My two boyfriends ( Completed )Where stories live. Discover now