Part 43 : ជាប់អន្ទាក់

228 16 12
                                    


« ត្រៀមខ្លួនទៅ ផាក សុងហ៊ុន ខ្ញុំកំពុងតែទៅយកលោកហើយ »

_________ ស្អែកឡើង ________

___ នៅលីវុនគ្រុប

ស្រីស្រស់រលួយ រែលក្នុងរ៉ូបខ្មៅយ៉ាងសុិចសុី ពាក់វែនតាខ្មៅមួយយ៉ាងហាយសូ ជាមួយនិងស្បែកជើងកែងចោទ ចុះពីឡានទំនើបអស់ស្ទះដែលប៉ានាងទើបតែទិញឱ្យកាលពីម្សិល ដើរខ្ទើតៗចូលទៅក្នុងក្រុមហ៊ុន ហើយបុគ្គលិកឱនគំនាប់នាងគ្រប់គ្នា តែនាងធ្វើឬកលើសស្តេចមន្ត្រីដើរងើយក្បាលពើងទ្រូងគ្មានខ្វល់អ្នកគោរពនាងបន្តិចទេ ដើរទៅដល់កន្លែងលេខាស្រីអង្គុយធ្វើការ លេខាស្រីក៏ក្រោកឈរគោរពនាង ហើយនាងដោះវែនតាចេញឆ្វាច់បោះវាចារសួរឆ្វោក

« លោកប៉ានៅទេ? »

« ចាស លោកអគ្គនាយកនៅខាងក្នុងអ្នកនាង »

ឮហើយនាងរែលក៏ញញឹមយ៉ាងសប្បាយចិត្តបែបមានពិសជាងពស់
« ល្អណាស់ »

នាងបោះជំហានវែងៗដើរសំដៅទៅបន្ទប់លោកលី ទៅដល់មុខបន្ទប់នាងបើកកាបូបយកថ្នាំបន្តក់ភ្នែកមកបន្តក់ចូលភ្នែកឱ្យហូរហៀរទឹករហាមដូចមនុស្សយំ រួចបើកទ្វារចូលទៅជាមួយទឹកមុខសោកសៅក្រៀមក្រំកើតទុក្ខដូចមនុស្សជិតងាប់
« លោកប៉ា ហុឹក ហុឺៗ~ »

ឃើញកូនស្រីចូលមកទ្រង់ដូចយំសោកបោកខ្លួនជាពន់ពេកបែបនេះលោកលីបើកភ្នែកធំៗស្ទុះងើបហើបគូទពីកៅអីដើរចូលទៅរកកូនស្រីសំណព្វតែមួយដូចត្រួយបណ្តូល
« រែល! មានរឿងអីហ្នឹងកូន ?»
« កូនមានរឿងអីឆាប់ប្រាប់ប៉ាភ្លាមមក » លោកលីសួរស្លន់ចង់បានចម្លើយពីកូនស្រីថាមានរឿងអី កូនស្រីគាត់មានតែមួយគាត់ស្រឡាញ់ស្មើជីវិត ហើយដល់មកឃើញកូនស្រីយំសោកចឹងអាណាមិនស្លន់

បានឃើញលោកលីស្លន់បែបនេះហើយនាងរែលក៏ចូលតួសម្តែងភ្លាមៗនិយាយយ៉ាងក្តុកក្តួលអណ្តឺតអណ្តក
« លោកប៉ា ប៉ាត្រូវតែជួយកូនណា ពេលនេះកូន កូន ហុឹក កូនគ្មានសល់អ្វីទេ ហុឺ~ »

« រែល កូនធ្វើចិត្តឱ្យត្រជាក់ណាកូន តាំងចិត្តឱ្យស្ងប់ ហើយនិយាយគ្រប់យ៉ាងឱ្យប៉ាបានដឹងមក តើវាមានរឿងអីកើតឡើង អ្នកណាធ្វើអីកូនស្រីប៉ា ហេតុអីបានជាកូនយំបែបនេះ »

My two boyfriends ( Completed )Where stories live. Discover now