រីង! រីង! កណ្ដឹងបន្លឺសម្លេងរោទិ៍មិនទាន់សម្លេងសម្រិបជេីងរបស់លោកគ្រូអ្នកគ្រូបានដេីរមកដល់មុខថ្នាក់នីមួយៗរួចជាស្រេច តែនេះវាជារឿងធម្មតាទៅហេីយសម្រាប់សាលាជួរឈ្មោះក្នុងទីក្រុងល្បីល្បាញបែបនេះ។ ហ្គាងហាន់ ជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមសាលាល្បីផ្សេងៗទៀត នៅសាលានេះក្រៅពីសណ្ដាប់ធ្នាប់ វិន័យតឹងរឹង សិស្សពូកែ នៅមានរឿងមួយទៀតដែលល្បីខ្ទរខ្ទារដល់ប្រទេសជិតខាងគឺ គ្រូស្អាត...
"អ្នកទាំងអស់គ្នា ក្រោកឈរនិងគោរពលោកគ្រូ..."សម្លេងនាងក្រមុំម្នាក់ ស្រែកដាស់តឿនមិត្តរួមថ្នាក់ ព្រមទាំងគោរពគ្រូយ៉ាងមានសណ្ដាប់ធ្នាប់។
"...."លោកគ្រូសង្ហា ឈរនៅស្ងៀមលោកដេីរជុំវិញថ្នាក់រៀន ពិនិត្យមេីលការរៀបចំតុកៅអី អនាម័យក្នុងថ្នាក់យ៉ាងល្អិតល្អន់ជាមុនសិនទេីប អនុញ្ញាតអោយសិស្សទាំងអស់អង្គុយចុះវិញ។
" ម៉ូ ហាន់ម្យ៉ុង"
"ចាស លោកគ្រូ"
"បេក ហាន់ណា?"
"ចាស លោកគ្រូ"
"ស៉ីម ជេយ៉ុន"
"..."ថ្នាក់ទាំងមូលស្ងាត់ជ្រៀបដូចនៅក្នុងលំហ ម្នាក់ៗមេីលទៅតុខាងមុខដែលចន្លោះចោលក្នុងចំណោមសិស្សដែលអង្គុយពេញតុ។ នាងក្រមុំ ហាន់ណាដែលជាមេប្រធាន ងាកទៅមេីលទឹកមុខរបស់លោកគ្រូសង្ហាព្រោះនាងដឹងច្បាស់ណាស់ថា លោកគ្រូនេះតឹងរឹងខាងវិន័យខ្លាំង បេីអ្នកណាដែលមកយឺតម៉ោងគាត់ គាត់ខឹងដោយមិនចាំបាច់ដឹងពីមូលហេតុ។
"ស៉ីម ជេយ៉ុន មិនមកទេហ្អេ៎?? សិស្សស្អីអញ្ចឹង ថ្ងៃដំបូងនៃការសិក្សាក៏មិនមករៀនទៅហេីយ សិស្សបែបនេះគួរតែបណ្ដេញគេចេញពីសាលាអោយអស់! !"
"លី ហ៉ីស៉ឹង?"
"ខ្ញុំ! លោកផាក ខ្ញុំ"សម្រែកពីចម្ងាយលឺតាំងតែពីមាត់ទ្វារ រាងតូចច្រឡឹង រត់មកទាំងដង្ហក់ខ្យល់ស្ទេីរតែធ្លាក់អណ្ដាត។
