Part 44 : ចំណុចខ្លាំងរបស់ដៃគូប្រជែង

236 17 26
                                    

« ខ្ញុំដឹងត្រឹមថាបីថ្ងៃក្រោយយើងនឹងរៀបការជាមួយគ្នា »
« លាសិនហើយណា កូនកម្លោះរបស់អូន អូនសុំទៅត្រៀមខ្លួនធ្វើកូនក្រមុំបងសិន » និយាយហើយនាងញញឹមយ៉ាងសប្បាយចិត្ត ហើយឆ្លៀតធ្វើសញ្ញាថើបដាក់សុងហ៊ុនទៀត
« muah » រួចហើយរែលក៏ដើរចេញទៅយ៉ាងញញឹមញញែមសមចិត្ត ខណៈពេលដែលសុងហ៊ុនតឹងតែងពិបាកចិត្តដូចទូលពិភពលោកមួយទាំងមូល គេដើរចូលឡានវិញទាំងធុញថប់ហើយដកទូរសព្ទមកចុចបិទរីខត គេខំថាមកសួរនាងឱ្យនិយាយការពិតហើយយកសម្លេងជាភស្តុតាងតវ៉ា តែដឹងអីស្រីរែលឆ្លាតណាស់ ចង់ចាក់យ៉ាងណាក៏នាងអត់ហើបមាត់ដែរ ហើយគិតតែនិយាយថាគេលូកលាន់នាងថែមទៀត ស្រីដូចនាងពិតជាឆ្លាតខាងពិលពុលពេកហើយ ពេលនេះសុងហ៊ុនទទួលបានបទពិសោធន៍មួយរឿងទៀតហើយ ក្នុងខួរក្បាលគេពេលនេះគឺលោតពាក្យថា

< មនុស្សស្រីគួរឱ្យខ្លាច > បើគេគិតដល់ស្រីផ្សេងគេមានអារម្មណ៍ថាខ្លាចរអា តែពេលគិតដល់មនុស្សស្រីម្នាក់គេបែរជាមិនខ្លាចសោះ ក្នុងពេលដែលគេស្ត្រេស គេពិបាកចិត្តបែបនេះ បេះដូងគេកាន់តែស្រែកទាមទាររកនាងខ្លាំងឡើង ទ្រាំមិនបាន សុងហ៊ុនក៏បើកឡានទៅវឹង ទៅរកសម្លឹងមើលដំបូលផ្ទះកូនក្រមុំគេ ពេលទៅដល់គេឈប់ឡាននៅតាមផ្លូវមុខផ្ទះរាងស្តើង ទោះមិនបានឃើញមុខស្រីស្រស់ម្ចាស់ចិត្ត តែគ្រាន់តែបានឃើញរបងផ្ទះនិងដំបូលផ្ទះនាងក៏ចិត្តគេមានក្តីសុខបន្តិចដែរ គេអង្គុយក្នុងឡានសម្លឹងមើលទៅលើផ្ទះរបស់រាងស្តើងទាំងសោកសៅស្ទើរស្រក់ទឹកភ្នែក ស្នាមញញឹមនិងសម្លេងរបស់នាងលោតនៅក្នុងខួរក្បាលគេ

[ « សង្សាររបស់អូនជាមនុស្សពូកែណាស់ បងកុំភ័យអី មិនថាមានរឿងអីក៏ដោយ ឱ្យតែបងព្យាយាមគិតបន្តិច បងនឹងដោះស្រាយវាបានភ្លាម បងកុំរាថយណា ប្រឈមមុខនិងបញ្ហាហើយបងនឹងរកឃើញដំណោះស្រាយ » ]

ពេលនេះគេពិបាកចិត្តខ្លាំងណាស់ គេចង់មាននាងនៅក្បែរ ចង់ឱ្យនាងឱបគេ ហើយផ្តល់កម្លាំងចិត្តដល់គេដូចពីមុន ពេលខ្លះកម្លាំងចិត្តមិនមែនជាដំណោះស្រាយទេ ប៉ុន្តែបើទទួលបានកម្លាំងចិត្ត វាក៏អាចធ្វើឱ្យយើងមានកម្លាំងដោះស្រាយបញ្ហាបានដូចគ្នា ពេលគេកំពុងតែអង្គុយយ៉ាងក្រៀមក្រំក្នុងឡានសម្លឹងមើលទៅផ្ទះនាង ស្រាប់តែស្រីតូចស្រឡូនម្ចាស់បេះដូងគេចេញមកឈរនៅវេរ៉ង់ដា នាងឈរបណ្តែតអារម្មណ៍សម្លឹងមើលទៅមេឃ គ្រាន់តែបានឃើញនាងភ្លាម សម្បកកាយគេដែលគ្មានកម្លាំងគ្មានថាមពលមុននេះ ប្រែជាទទួលបានថាមពលដូចទើបសាកថ្មពេញ បេះដូងគេហាក់ទទួលបានក្តីសុខមកវិញ ភ្នែកគេសម្លឹងនាងឥតព្រេច គេចង់ស្ទុះទៅឱបនាង ថើបនាងខ្លាំងណាស់ រាងស្តើងសម្លឹងមេឃអស់ចិត្តហើយ នាងក៏មើលមកក្រោមម្តង ហើយក៏ស្រាប់តែឃើញឡានរបស់គេ នាងចំណាំឡានរបស់គេបានច្បាស់ណាស់ គ្រាន់តែឃើញឡាននាងអាចស្រម៉ៃដល់ទាំងរូបរាងអ្នកជិះទៀត នាងប្រញ៉ាប់រត់ទៅពួនយ៉ាងស្លន់ ហើយបេះដូងលោតស្ទើរធ្លាយចេញក្រៅ
« សុងហ៊ុន? គេមករកអី ? » នាងពួននៅកៀនទ្វារហើយឆ្លៀតលួចអើតមើលគេតិចៗ ព្រោះខ្លាចគេឃើញ

My two boyfriends ( Completed )Where stories live. Discover now