ភាគទី៣៤:«ប៉ាមិនដឹងឬធ្វើមិនដឹង»

253 18 0
                                    

«នាងនៅលែងសុខហើយមែនទេ...នាងកំពុងតែធ្វើ
ឲខ្ញុំដើរថយក្រោយហើយពេលនេះ...នាងបានក្ដាប់
បន្លាកុលាបហើយ!»មាត់ហាស្ដីឡើងឯក្នុងចិត្តវិញ
ប្រៀបដូចជាភ្នំភ្លើង ដែលមានបន្ទុះខ្លាំង។

_____ខាងមុខភូមិគ្រិះផាក

ប្រអប់ចំនួនដប់កេះត្រូវបានរៀបនៅខាងមុខខ្លោងទ្វា
យ៉ាងរៀបរយ ដោយមានជីមីននៅឈរក្បែរនោះជា
មួយអ្នកបំរើប្រុសម្នាក់និងមានទាំងប្រអប់បាយថែម
ទៀតផង ព្រោះភូមិគ្រិះរាងតូចតែងតែធ្វើបែបនេះជា
និច្ច គឺតែងតែរៀបទុកឲដល់អ្នកដឹកសម្រាម ឬអ្នក
ដឹកឥវ៉ាន់អីផ្សេងៗបានពិសារ ហើយអ្នកណាក៏ល្បីថា
ទីនេះសឹងតែដូចកន្លែងដាក់ទានទៅហើយ។
(អ្នកមានរក្សាខ្សត់☺️)

បន្តិចក្រោយមក ឡានដឹកឥវ៉ាន់មួយគ្រឿងក៏បានបើក
មកដល់ឈប់ចត ហើយមានមនុស្សប្រុស3នាក់ចុះ
មកផងដែរ។

«លោកពូជួយយកវា ទៅចោលផងឬយកទៅឲអ្នក
ណាក៏បានដែរ ព្រោះរបស់អស់នេះគឺនៅថ្មីទាំងអស់
អត់មានខូចខាតអីទេ នេះជាប្រាក់ថ្លៃដឹក»នៅពេល
ដែលឃើញអ្នកទាំងបីមកដល់ ជីមីនបានប្រាប់ទៅ
តាមអ្វីដែលខ្លួនចង់ឲធ្វើរួច ដកយកស្រោមសំបុត្រ
មួយហុយទៅឲពួកគាត់ ដោយស្នាមញញឹម។

«អរគុណអ្នកប្រុសណាស់ លើកក្រោយបើមានការ
អីអាចហៅពួកខ្ញុំបានគ្រប់ពេល»បុរសដែលមានវ័យ
រាងចំណាស់ជាងគេ បានពោលអរគុណទៅកាន់ជីមីន
ឯរាងតូចវិញនៅឆ្លៀតសួរបន្តទៀត។

«បាទ មិនអីនោះទេតែ លោកពូពិសារអីហើយឬនៅ
បង យកបាយប្រអប់នោះមក! នេះលោកពូខ្ញុំជូន
លោកពូពិសារ »ជីមីនបានឲអ្នកបំរើខ្លួនហុចបាយ
ចំនួនបីប្រអប់ ជូនដល់ពួកគាត់ ដៃហុចបណ្ដើរស្នាម
ញញឹមនៅតែមាន។

«បាទៗមិនអីនោះទេ ពួកខ្ញុំធ្វើការរួចទើបអាចសម្រាក
ញាុំបាន»គាត់តបដោយរាដៃមិនទទួលយក។

«នេះជាទឹកចិត្តខ្ញុំតើ លោកពូទទួលយកទៅ..»ជីមីន
នៅតែហុចឲគាត់ហើយនិយាយបន្ត ទើបគាត់ទទួល
យកហើយអរគុណ។

«ចឹង ខ្ញុំអរគុណអ្នកប្រុសច្រើនណាស់ នេះពួកយើង
បានបាយពេលព្រឹកហើយ»គាត់យកបាយហុចឲគ្នា
គាត់ពីរនាក់ទៀតទាំងញញឹម។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now