4.00

613 81 6
                                    

ពេលវេលា​ដេីរ​បន្តិច​ម្ដង​បន្តិច​ម្ដង​បិទភ្នែក​តែ​មួយភ្លែត​ ព្រះ​អាទិត្យ​និង​ព្រះ​ចន្ទ​ផ្លាស់​ប្ដូរ​គ្នា​សឹង​តែរាល់ថ្ងៃ​ ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ជេយ៉ុន​ មិន​ដែល​ឃេីញ​លោកគ្រូ​ អក្សរសាស្រ្ត​ទៀតសោះ​ លឺ​តែ​គ្រូ​នាយក​ថា​ជាប់​ភារកិច្ច​នៅ​ខេត្ត​ផ្សេង​ទៀត​។ មេឃ​ងងឹត​ ដូច​យប់​សព្វមួយដង​ ជេយ៉ុន​ ដេីរ​ចូល​មក​ក្នុង​ផ្ទះ​ក៏មិន​ខុស​ពីរាល់​ដង​ប៉ុន្មាន​ តែ​អ្វី​ដែល​ធ្វេី​អោយ​ ជេយ៉ុន​ ចម្លែក​ចិត្ត​មុន​ចូល​ទៅ​ក្នុង​ផ្ទះ​គឺ​ ស្បែកជេីង​ស៊ក​មួយ​គូដាក់​យ៉ាង​ស្អាតបាត​នៅ​មាត់​ទ្វារ​ចូល​ ជេយ៉ុន​ ជ្រឹម​ភ្នែក​បេីកទ្វារ​ទៅ​ខាង​ក្នុងយ៉ាង​ចម្លែក​ចិត្ត។

ក្រាក! "ម៉ាក់​! ម៉ាក់​មាន​ភ្ញៀវ​មែន​ទេ??"ជេយ៉ុន​ សួរ​ម្ដាយ​កំឡុង​ពេល​ដោះ​ស្បែក​ជេីង​ តែ​មិន​លឺ​សម្លេង​ឆ្លេីយ​សំណួរ​នាយ​សោះ​ អត់​មិន​បាន​ជេយ៉ុន​ ក៏ងាក​ទៅ​មេីល​ទីតាំង​ម្ដាយ​ខ្លួន​អង្គុយ​ទាំង​ចង​ចិញ្ចេីម។

"....ល...លោកគ្រូ?? លោកគ្រូ​មកទីនេះ​ធ្វេីអី​ ក្រែង​លោកគ្រូ​ ជាប់​រវល់​មិន​អញ្ចឹង?? "ជេយ៉ុន​ បេីក​ភ្នែក​ធំ​ៗ​ពេល​រំលេច​ចេញ​រូបរាង​លោកគ្រូ​ ផាក​ សុងហ៊ុន​ អង្គុយ​ទល់​មុខ​ម្ដាយ​របស់​នាយ​ ។

"អា៎...មុន​ដំបូង​ខ្ញុំ​លឺ​ឈ្មោះ​ខ្ញុំ​គិត​ថា​ អាច​នឹង​ស្រួល​បង្រៀន​តែ​ មេីល​អាកប្បកិរិយា​គេ​ទៅ​ អាច​នឹង​ប្រេី​កម្លាំង​ច្រេីន​បន្តិច​ហេីយ"សុងហ៊ុន​ មិនឆ្លេីយ​សំណួរ​នាយ​តូច​បែរ​ជា​ ប្រាប់​អ្វី​ទៅ​អ្នក​ស្រី​ស៉ីម​ទៅ​វិញ​ ទាំងកែវភ្នែក​ទាំង​ពីរ​របស់នាយ​ សម្លឹង​ជេយ៉ុន​ មិន​អោយព្រិច។

"អាហាហា​ មិន​អីទេ​ អោយតែ​ជេយ៉ុន​ រៀន​ចេះ​បាន​លេខ​ល្អ​ លោកគ្រូ​ធ្វេី​អ្វី​ក៏ធ្វេីចុះ​ អាច​និយាយ​បាន​ថា​ខ្ញុំ​លេីក​ជេយ៉ុន​ អោយ​លោកគ្រូ​ មេីល​ជំនួស​ហេីយ​ អ៎! បេី​លោកគ្រូ​បង្រៀន​ដល់​យប់​ជ្រៅ​ ពេក​អាច​គេង​នៅ​បន្ទប់​ទទួល​ភ្ញៀវ​របស់​ខ្ញុំ​បាន​ណា​ ខ្ញុំ​នឹងរៀបចំមួយស្អាត​អោយ​លោកគ្រូ"អ្នកស្រី​ ស៉ីម​ និយាយ​រៀប​រាប់​ទាំង​ញញឹម​ប៉ប្រិម​​ គាត់​ហាក់​ចូលចិត្ត​លោកគ្រូយេីង​ប្លែក​ ពេល​ដែល​និយាយ​ជាមួយ​លោកគ្រូ​ ពី​នេះ​នោះ​ចប់​ អ្នកស្រី​ក៏ដេីរ​ចេញ​ទៅ​បាត់​បន្សល់​តែ​ ជេយ៉ុន​ និង​ សុងហ៊ុន​ ដេីម្បី​អោយពួកគេចាប់ផ្ដេីម​មេរៀន​របស់ពួកគេ។

WHEN I WAS 6TEEN| JAKEHOON[HIATUS]Where stories live. Discover now