_______ស្អែកឡើង ______
ពេលល្ងាចJakeរៀបចំខ្លួនយ៉ាងសង្ហាសាហាវឃោរឃៅ ចុះពីលើបណ្តើរគេច្រៀងលេងបណ្តើរយ៉ាងសប្បាយចិត្ត ស្រាប់តែចុះមកដល់ក្រោម
« ហ្អឺម? ម៉ាក់? យ៉នស? »
« អ្នកទាំងពីរទៅណាហ្នឹង? »« ម៉ាក់និងក្មួយយ៉នស ត្រូវទៅពិធីដេញថ្លៃគ្រឿងពេជ្រ ចៃដន្យអីម៉ាក់បានឮថាកូនទៅពិធីនោះដែរ ហេតុនេះហើយម៉ាក់សុំទៅជាមួយកូនផងណា »
យ៉នសញញឹមយ៉ាងស្រស់ហើយនិយាយម្ញ៉ែម្ញ៉
« បងប្រុសJakeឱ្យខ្ញុំសុំផ្ញើខ្លួនម្នាក់ផងណាបង »បានឃើញទិដ្ឋភាពនេះហើយJakeគាំងដូចជាប់ក្នុងដុំទឹកកក ចប់ ចប់ហើយ ពេលនេះចប់គ្មានវាចារតែម្តង គម្រោងធ្វើតួចាប់រំលោភរបស់គេត្រូវបានរលាយដូចទឹកកកត្រូវភ្លើង មានម៉ាក់និងប្អូនស្រីក្រៅខោទៅជាមួយប៉ុណ្ណេះហើយ អាណិតទៅបើគេបានគេចទៅណាបានមួយជំហាន ហឹមជីវិតអ៉ើយជីវិត គ្រាន់តែចង់បានខ្លួនកូនក្រមុំគេអីក៏ពិបាកម្ល៉េះណ៎? ដោយមិនអាចប្រកែកអ្វីបាន Jakeក៏ត្រូវបង្ខំចិត្តទៅកម្មវិធី ទាំងចិត្តកាយសែនទើសទាល់ ពេលគេទៅដល់កន្លែងកម្មវិធី ជួនគ្នានឹងរាងស្តើងក៏ទៅដល់ដែរ នាងមកជាមួយនិងប្រុសម្នាក់ Jakeឃើញហើយចងចិញ្ចើមក្តៅក្នុងចិត្តឡើងចង់ខ្មៅមុខ គេផ្អៀងខ្លួនបន្តិចដើម្បីសួរស៊ូអ៊ុន
« អាមុខតោដែលមកជាមួយហាណានោះជាអ្នកណា ? »
< ឬជាប្រុសថ្មីរបស់នាង? សាហាវពេកហើយយូ ហាណា >ស៊ូអ៊ុនប្រឹងសម្លឹងរកអ្នកមុខតោតាមគេប្រាប់ ហួចអ្នកណាមុខតោ ដូចមិនឃើញផង តាមពិតអ្នកមកជាមួយរាងស្តើងគ្នាមិនបានមុខយ៉ាប់ដល់ថ្នាក់ដូចតោទេ តែគេមិនចូលចិត្ត ចឹងហើយមុខម៉េចក៏គេមើលមិនចូលភ្នែកដែរ
« មួយណាអ្នកប្រុស » មានមនុស្សប្រុសច្រើនឈរក្បែរគ្នា ចឹងមិនដឹងមួយណាជាអាមុខតោដែលគេសំដៅដល់« គឺអាងាប់មុខអត់ហ៊ុងស៊ុយ ពាក់អាវពណ៍ខ្មៅឈរក្បែរហាណានុះ ឯងមិនឃើញទេ » គេខាំធ្មេញសម្លុតឱ្យស៊ូអ៊ុនទាំងក្តៅក្រហាយ មុខអាម្នាក់ហ្នឹងឡើងដូចតោឱ្យឡើងច្រងោហើយ នៅរកមិនឃើញទៀត តិចចាក់បែកភ្នែកឡូវ!
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...