+ផ្ដេីមរឿង
ឌិតភាពមួយកន្លែងបង្ហាញអោយយេីងឃេីញ
នូវរូបភាពរបស់គូរសង្សារមួយគូរដែលអង្គុយ
ញាំអីនៅក្នុងហាងមួយកន្លែងដែលពួកគេចូល
ចិត្តមកជាញឹកញយជាមួយគ្នា។ខណៈនេះ បេីយេីងសម្លឹងអោយចំ ម្នាក់ៗហាក់
ស្ងាត់រាងៗខ្លួន ដូចមានអ្វីចង់និយាយចេញមក
តែមិនហាន មួយស្របក់ទេីបយេីងបានឮសម្លេងដកដង្ហេីមមួយយ៉ាងធំ«ហ្ហឹម..»សម្លេងដកដង្ហេីមធំរបស់រាងក្រាស
ដែលជាសង្សារ នាយលេបទឹកមាត់មួយក្អឹក
មុននឹងស្រដីទៅកាន់សង្សាររបស់ខ្លួនដែល
អង្គុយទល់មុខគ្នានោះ
«បងមានរឿងចង់និយាយជាមួយអូន»
គេសម្លឹងមុខតូចដែលអង្គុយញាំការរ៉េមដែល
គេចូលចិត្តនោះ ក្មេងតូចវ័យប្រហែលជា19
ឆ្នាំងេីយមុខឡេីងញញឹមប៉ោងថ្ពាល់ លិបភ្នែក
អស់ទៅកាន់អ្នកជាសង្សាររងចាំគេនិយាយ
មកកាន់ខ្លួន«បង.»គេហាក់និយាយមិនចេញ តែរាងតូច
កនិយាយឡេីងដោយលេីកដៃមកចាប់ដៃ
ក្រាសតិចៗនឹងផ្ដល់កម្លាំងចិត្តអោយនាយ
«បងមានរឿងអីនិយាយមក កុំក្រែងចិត្តអូន
អី ពួកយេីងស្រលាញ់គ្នាយូហេីយ»នាមជា
សង្សារបណ្ដូលចិត្តនិយាយទាំងញញឹមតិចៗ
មកកាន់គេវិញទាំងសម្លេងស្រទន់មានមន្តរ
ស្នេហ៍«គឺបង ចង់និយាយរឿងរបស់ពួកយេីង គឺថា
បង បងមានសង្សារថ្មីម្នាក់ទៀតហេីយ តេីអូន
អាចបែកគ្នាជាមួយបងបានអត់?»យ៉ុនហ្គីនិ
យាយចេញមកដូចជាពិបាកចិត្តណាស់ហេីយ
ក៏ក្រែងចិត្តជីមីនដូចគ្នា។
ក្ដុក!!!
ឮហេីយស្ទេីគាំងបេះដូង បេះដូងដែលនៅក្នុង
ទ្រូងកដាច់ជ្រុះរបូតចេញមកខាងក្រៅដូចគ្នា
ព្រះអេីយ តេីគេមានថ្មីតាំងពីពេលណាមក?
តេីមានរឿងអ្វីទៅ ហេតុអីនាយមានថ្មីដោយ
គ្មានដំណឹងអីបែបនេះ?ដឹងទេអ្នកណាធ្វេីចិត្ត
បានភ្លាមៗទៅ?«អ-អរ..រឿងនឹងទេហ្ហី អូនស្មានតែបងមាន
រឿងអីធំដុំ អូនកមានថ្មីដែរ តែអូនមិនហ៊ាន
ប្រាប់បង អូនខ្លាចបងខូចចិត្ត តែអីឡូវបង
ប្រាប់អូនចឹង អូនកសប្បាយចិត្តដែរ ហិហិ»
គេញញឹមលិបភ្នែក សេីចហឹសៗមុខសង្សារ
បង្ហាញពីភាពរីករាយ ប៉ុន្តែតែខាងក្នុងវាកុំពុង
តែដំណេីរការនៃការឈឺចាប់ម្ដងបន្តិចៗមក
ហេីយ មានអារម្មណ៍ថាឈឺអួលៗយ៉ាងមិច
កមិនដឹង ដឹងត្រឹមថា វាចុកពិបាកទ្រាំណាស់
តេីអ្នកយល់អារម្មណ៍មួយនឹងទេ?