Part 45 : ឪខ្លា កូនមិនដែលឆ្កែ ( ផុសជាថ្មី នៅសុខៗបាត់មួយភាគ ឃើញហើយចង់ក្អួតឈាម)😓

185 9 0
                                    

« អ្នកនាងពិតជាគួរឱ្យចាប់អារម្មណ៍មែន » គេសម្លឹងមើលអ៉ឺននីខណៈក្នុងចិត្តកំពុងភ្នកនឹកទៅដល់មនុស្សស្រីម្នាក់ ហើយស្រីម្នាក់នោះក៏គ្មានអ្នកណាផ្សេងក្រៅពីយូ ហាណាហ្នឹងឯង
< បើពេលនេះ មនុស្សស្រីនៅចំពោះមុខខ្ញុំនេះគឺជានាងវិញ មិនដឹងល្អយ៉ាងណាទេ > សម្រាប់គេមិនថាមានស្រីផ្សេងដែលដូចនាង10នាក់ឬ100នាក់ តែមនុស្សស្រីតែម្នាក់ដែលគេរើសគឺជានាង មិនថាថ្ងៃមុន ថ្ងៃនេះ ថ្ងៃស្អែក ឬថ្ងៃដែលគេជិតផុតដង្ហើមស្លាប់ក្នុងបេះដូងគេក៏នឹងមានតែមនុស្សស្រីតែម្នាក់គត់ហើយមនុស្សស្រីម្នាក់នោះគឺនាង  ពេលសញ្ជឹងគិតនឹកស្រីម្ចាស់បេះដូងរួចហើយ គេក៏នឹកឃើញរឿងដែលត្រូវធ្វើបន្ត
« ពេលនេះខ្ញុំមានរឿងធំមួយទៀតដែលត្រូវដោះស្រាយ អញ្ចឹងខ្ញុំសុំលាអ្នកនាងសិនហើយ ចាំជួបគ្នាពេលអ្នកនាងចូលធ្វើការណា»

« ចា៎ចា៎ លោក »

« អញ្ចឹងខ្ញុំទៅសិនហើយ »

« ចា៎ លោក » លាគេហើយអ៉ឺននីញញឹមយ៉ាងសប្បាយចិត្ត ព្រោះមិននឹកស្មានថាខ្លួនអាចជាចំណែកជួយដល់គេបានបែបនេះ

_____លីវុនគ្រុប

សុងហ៊ុនចុះពីឡានហើយដើរទៅឈរនៅមុខក្រុមហ៊ុនលោកលីសម្លឹងមើលទៅផ្លាកឈ្មោះក្រុមហ៊ុនដោយទឹកមុខមាំ រួចគេបោះជំហានចូលទៅយ៉ាងមានអំណាច ដោយមានអានចូអមនៅក្បែរគេ មកម្តងនេះគេមកក្នុងនាងជាខ្លា មិនមែនមកក្នុងនាមជាកូនឆ្កែដូចមុនទេ ពេលគេដើរចូលទៅ លោកលីក៏ដើរចេញមកដែរ ធ្វើឱ្យគាត់ត្រូវប្រទះជាមួយគេ គាត់សម្លឹងគេស្ទើរធ្លុះពីជាតិនេះដល់ជាតិក្រោយ ខឹងណាស់ ចង់តែយកកាំភ្លើងមកបាញ់គេទេ តែខំទប់ព្រោះយល់ដល់កូនស្រី

____នៅក្នុងអូហ្វ៉ីសលោកលី

« សួស្តីលោកលី រីករាយណាស់ដែលបានជួបគ្នាម្តងទៀត » រីករាយរឿងតូចៗជាមុន ព្រោះបន្តិចទៀតមានរឿងធំដែលត្រូវរីករាយហើយ

« មិនបាច់ក្បាច់ក្បូរ ឆាប់និយាយសាច់ការមក ដែលឯងមកនេះគឺឯងដឹងខុស ហើយត្រៀមខ្លួនរៀបការជាមួយកូនស្រីយើងហើយមែនទេ ?»

« ខ្ញុំមិនបានត្រៀមខ្លួនអីទេ ព្រោះនឹងគ្មានពិធីមង្គលការកើតឡើងឡើយ »

My two boyfriends ( Completed )Where stories live. Discover now