5.00

682 76 12
                                    

ត្រនិច​នាឡិកា​លោត​ទៅ​មុខ​ឥត​ឈប់​ នាយ​តូច​ជេយ៉ុន​ ធ្វេីលំហាត់​បែក​ញេីស​ពេញ​ថ្ងាស​ នាយ​លេីក​ដៃ​មក​ច្រត់​ធ្វេី​ម្ដងហេីយ​ម្ដងទៀត​ នៅ​តែ​ឃេីញ​ចម្លេីយ​ដូចដេីម​ ដោយអស់​វិធី​ ជេយ៉ុន​ ដក​ដង្ហេីម​ធំ​ រុញ​សៀវភៅ​ទៅ​ម្ខាង​ ផ្អែក​ខ្នង​នៅ​កៅអី​ចាប់​ផ្ដេីម​ស្រក់​ទឹកភ្នែក​មក​តក់ៗ​ ឯសុងហ៊ុន​ ដែល​កំពុង​អង្គុយ​មេីល​ជេយ៉ុន​ គ្រាន់​តែ​ឃេីញ​គេ​ចាប់ផ្ដេីម​ពេបមាត់​ នាយ​រហ័ស​ងេីប​ទៅ​សួរភ្លាម។

"ស៉ីម​ ឯងយំ?? "សុងហ៊ុន​ អោនមុខ​ទៅ​ជេយ៉ុន​ ឃេីញ​អាល្អិតយំ​ទឹក​ភ្នែក​សស្រាក់​ដូចជា​កូនក្មេង​ថ្នាក់​មត្តេយ្យ​។

"អ...អត់ទេ​ ហឹកហឹក"ជេយ៉ុន​ គ្រវី​ក្បាល​ប្រកែកថា​ខ្លួន​មិន​បាន​យំទាំង​ដែល​ពេល​នេះ​ទឹកភ្នែក​សឹងតែ​ស្រក់​ដល់​កែង​ជេីងទៅហេីយ សុងហ៊ុន​ គ្រវី​ក្បាល​ព្យាយាម​ទាញ​ដៃ​ដែល​ខ្ទប់មុខ​យំ​តែ​ជេយ៉ុន​មិន​ព្រម​សោះ។

"ដកដៃ​ចេញ! "សុងហ៊ុន​ បន្លេីង​សម្លេងខ្លួន​ក៏ធ្វេីអោយជេយ៉ុន​ ស្ងាត់មាត់​លែង​លឺ​សម្លេង​យំតទៀត​។ ដៃ​ស្រឡូន​ដក​ចេញ​ពីមុខ​យឺតៗ​ ក៏​ឃេីញ​ទឹកភ្នែកដាម​ពេញ​ថ្ពាល់​ នាយខាំ​មាត់​មិន​ហ៊ាន​បន្លឺ​សម្លេង​សោះ​ត្បិតអីខ្លួន​យំ​ឡេីង​ដង្ហក់ខ្យល់ទៅហេីយ។

"ហេតុអីឯងយំ?? "​
ស្ងាត់!

"លឺ​គ្រូ​សួរទេ​ ហេតុអីឯងយំ?? "
ស្ងាត់! មិន​លឺ​ជេយ៉ុន​ហាមាត់តបសោះ​ក្រៅ​ពី​សម្លេង​យំ​អណ្ដឺតអណ្ដូក។

"ស៉ីម​ ជេយ៉ុន​! លោកគ្រូ​ សួរឯងម្ដងទៀត​ បេីឯង​មិន​ប្រាប់កុំសង្ឃឹម​ថា​គ្រូ​នឹង​បង្រៀន​ឯងតទៀត"​លោកគ្រូ​ ច្បាម​ដៃ​ជេយ៉ុ​ន​ពេញ​កម្លាំង​ សម្លុត​សួរ​ដូចជា​គ្មាន​ពាក្យ​ទុកលួងលោម​ទាល់​តែ​សោះ។

"ហឹក​...ខ្ញុំ​ ខ្ញុំ​មិន​ចេះ​ ហឹកហឹក​ ខ្ញុំ​ល្ងង់​!! "ជេយ៉ុន​ ស្រែក​ទៅលោកគ្រូវិញ​ នាយ​ខាំ​មាត់​មិន​ចង់​ស្រែក​យំ​មក​ក្រៅ​ ទោះបីបំពង់ក​ខ្លួនពេលនេះ ដូចជា​មាន​បន្លា​រួមរឹត​ធ្វេី​អោយ​នាយ​កាន់តែ​ឈឺ​ថែមក៏ដោយ។

"យ៉ាងម៉េច​ទៀត?? "សុងហ៊ុន​ បន្ទាប​សម្លេងសួរ​ទៅ​ជេយ៉ុន​ ដោយសម្លេង​ស្រទន់​ម្ដង។

WHEN I WAS 6TEEN| JAKEHOON[HIATUS]Where stories live. Discover now