ភាគទី១

115 4 0
                                    

ហេតុអ្វីបានជាលោកប៉ាតែងតែយកកូនខ្លួនឯងទៅប្រៀបជាមួយក្មេងដទៃទៅវិញ? ខ្ញុំគឺជាខ្សែលោហិតតែមួយរបស់លោកប៉ា លោកប៉ាគួរណាតែកាន់ជើងកូន មិនគួរទៅកាន់ជើងគេនោះទេ!!! ខ្ញុំខំប្រឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យលោកប៉ាមានមោទនភាពមកលើខ្ញុំ ប៉ុន្តែលោកប៉ាជាមនុស្សមិនចេះគ្រប់គ្រាន់ឡើយ!!

១៥ឆ្នាំក្រោយមក~~

«កូនជុង ម៉ាក់បានត្រៀមទឹកដោះគោក្ដៅៗឱ្យកូនរួចរាល់ហើយ» សម្លេងអ្នកដែលជាម្ដាយបានបន្លឺឡើងស្របពេលដែលឃើញកូនប្រុសកម្លោះសង្ហារបោះជំហានចុះពីកាំជណ្ដើរជាមួយទឹកមុខមាំហាក់មានមានអំណាចខ្លាំងក្នុងគ្រួសារ។ បន្ទាប់ពីពេលលោកប៉ារបស់គេបានចែកឋានទៅគេគឺជាអ្នករ៉ាប់រងទាំងអស់ក្នុងគ្រួសារចន។

«អរគុណអ្នកម៉ាក់» រាងខ្ពស់ក៏ដើរហួសធ្វើជាមិនដឹងនិងមិនឃើញអ្វីដែលអ្នកម៉ាក់បានត្រៀមអាហារពេលព្រឹកសម្រាប់គេ អ្នកស្រីចនក៏ដកដង្ហើមធំកាលបើកូនប្រុសមិនដែលខ្វល់ពីគាត់

«រវល់យ៉ាងណាក៏កូនត្រូវតែញ៉ាំដើម្បីសុខភាព ហ្ហើយចំមែនហើយកូនម្នាក់នេះ» អ្នកស្រីចនស្រដីតិចៗ 

«លោកស្រីកុំបារម្ភពីអ្នកប្រុសជុងអីប្រហែលជាពេលល្ងាចគាត់នឹងមកទទួលទានអាហារជាមួយគ្រួសារវិញហើយ» ម៉ែដោះ

«ហ្ហឹម» លោកស្រីចន

- Skip~

        ឡានទំនើបខ្មៅរលោងចាកចេញពីភូមិគ្រឹះចនដោយមានតៃកុងជាអ្នកបញ្ជារចង្កូតយ៉ាងស្ទាត់ជំនាញដែលគេនោះមានឈ្មោះថា គ្រីស។ គ្រីសជាកងអង្គរក្សហើយក៏ជាជំនិតដែលឧត្តមសេនីយ៍ឯកចន ជុងហ្គុកទុកចិត្តជាងគេ។ រាងក្រាស់អង្គុយគងអន្ទាក់ខ្លាជាមួយទឹកមុខស្មើដដែល មិនស្រស់អ្វីបន្តិចប៉ុន្តែនៅតែសង្ហារលេចធ្លោជានិច្ច។
 
@JUNGKOOK P.O.V

     គ្រប់គ្នាតែងតែកោតខ្លាចជាមួយនឹងទឹកមុខរបស់ខ្ញុំ ខ្ញុំគិតថាវាគ្រាន់តែជារឿងដែលអស់សំណើចដែលពួកមនុស្សអស់នោះមើលខ្ញុំតែពីសម្បកក្រៅ តាមពិតភាពម៉ត់ចត់ហើយនិងការប្រឹងប្រែងគឺជាអំណាច អមនឹងឆន្ទ:ដ៏មុះមុតក្នុងនាមជាសសរទ្រូងនៃត្រកូលចនមួយនេះឲ្យកាន់តែរឹងមាំ។ ចំពោះស្នេហា សម្រាប់ខ្ញុំគឺវាគ្រាន់តែជាផ្នែកមួយនៃជីវិត វាមិនអាចគ្រប់គ្រងខ្ញុំជីវិតទាំងស្រុងរបស់ខ្ញុំនោះទេ អ្វីដែលសំខាន់នោះគឺម្ចាស់ការនៃខ្លួនឯង!

សម្អប់ចិត្តតែមួយ [ 𝚂𝚑𝚎'𝚜 𝚖𝚒𝚗𝚎 ] 💜Where stories live. Discover now