« សួស្តីខ្ញុំឈ្មោះយ៉នស ខ្ញុំអាចសុំណាត់និយាយជាមួយអ្នកនាងបន្តិចបានទេ ? »
« អ្នកនាងគឺ...? »
« ខ្ញុំជាអនាគតគូដណ្តឹងរបស់បងប្រុសJake ពួកយើងធ្លាប់ជួបគ្នាដូចជា2ដងហើយ »
< អូ ពិតជាអ្នកនាងម្នាក់ហ្នឹងពិតមែន គេចង់ជួបខ្ញុំមានការអីអញ្ចេះ >
« អ្នកនាងចង់ជួបខ្ញុំមានការអីទៅ »« ខ្ញុំចង់សុំទោសអ្នកនាងចំពោះរឿងកាលពីថ្ងៃមុន ហើយក៏មានរឿងខ្លះចង់និយាយជាមួយអ្នកនាងត្រង់ៗក្នុងនាមជាស្រីដូចគ្នា »
« អ្នកកុំបដិសេធអីណា »ស្តាប់សម្លេងអ្នកម្ខាងទៀតដូចជាលន់តួពេករាងស្តើងនៅគិតបន្តិច ហើយក៏តបវិញ
« បាន ខ្ញុំយល់ព្រម » គ្រាន់តែណាត់ជួប បើដល់ថ្នាក់ត្រូវគេជះអាសុីតដាក់ទេឱ្យវាដឹងគ្នាទៅ_____ នៅហាងកាហ្វេ
រាងស្តើងទៅដល់ក៏ឃើញយ៉នសនៅអង្គុយចាំ ឃើញរាងស្តើងមកយ៉នសក៏ចូលតួធ្វើមុខស្រពោនក្រៀមក្រំដូចមានអាណាងាប់ចោល រាងស្តើងចូលទៅអង្គុយ ហើយយ៉នសក៏សួរ
« អ្នកនាងត្រូវការកម្ម៉ង់អីដែរទេ »
« អត់ទេ ខ្ញុំទើបតែញ៊ាំហើយ »
« អ្នកនាងមានអីត្រូវនិយាយ ឆាប់និយាយមកណា ដោយសារខ្ញុំត្រូវទៅធ្វើការវិញ »« បានអញ្ចឹងខ្ញុំសុំចូលសាច់រឿងតែម្តងណា »
« អ្នកនាងបានដឹងហើយមែនទេថាបងប្រុសJakeជាអនាគតគូដណ្តឹងរបស់ខ្ញុំ »« ចា៎ អ្នកនាងធ្លាប់ប្រាប់ខ្ញុំហើយ »
« ត្រូវហើយ ហើយពេលនេះពួកយើងកំពុងជិតភ្ជាប់ពាក្យ ខ្ញុំចង់ឱ្យអ្នកនាងដឹងថា បន្តិចទៀតបងប្រុសJakeក្លាយជាគូដណ្តឹងរបស់ខ្ញុំហើយ » លោកស្រីសុីមបាននិយាយគ្នាជាមួយលោកស្រីស៊ូជីនរួចហើយ នៅតែប្រាប់Jakeម្នាក់ទៀត ការភ្ជាប់ពាក្យពិតជាកើតឡើងឆាប់ពិតមែន
ឮហើយរាងស្តើងហាក់ធ្លាក់ថ្លើមបេះដូងនាងចុកពើតៗ មិនយល់ថាមកពីហេតុអី នាងបានបែកគ្នាជាមួុយគេហើយ ហើយក៏ដឹងដែរថាគេបោកនាង ហេតុអីនាងឈឺចាប់ពេលដឹងថាគេជិតក្លាយជាគូដណ្តឹងអ្នកដទៃ រាងស្តើងនៅចុកទ្រូងតែនាងព្យាយាមសម្តែងទឹកមុខធម្មតា
« អរ ចា៎ ហើយអ្នកនាងប្រាប់ខ្ញុំធ្វើអីដែរ ?»
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...