( បម្រាម : ភាគនេះមិនអនុញ្ញាតឱ្យអ្នក Sensitive មើលទេណា បើមិនពេញចិត្តសូមចាកចេញជាបន្ទាន់! )
« ឆាប់ត្រឡប់មកវិញភ្លាម ខ្ញុំមានការងារឱ្យនាងធ្វើជាបន្ទាន់ »
ពេលនេះរាងស្តើងសែនរារែកចិត្តខ្លាំងណាស់គិតមិនចេញទេថាត្រូវទៅខាងណា ធ្វើយ៉ាងម៉េចទៅ តើនាងត្រូវទៅរកJake ឬត្រឡប់ទៅរកសុងហ៊ុនវិញ តែចិត្តមួយនាងចង់ដឹងថា តើJakeមានការសំខាន់អ្វីទៅ? ហើយណាមួយគេប្រាប់ថាត្រូវទៅក្រៅប្រទេសរយៈពេលយូរ អញ្ចឹងហើយនាងពិតជាចង់ទៅរកគេខ្លាំងណាស់
« ការងារអី? ថ្ងៃនេះលោកបានប្រាប់ខ្ញុំហើយថាគ្មានការងារសំខាន់អីទេ ហើយបើទោះជាមានក៏វាមិនពាក់ព័ន្ធនឹងខ្ញុំដែរព្រោះខ្ញុំបានដាក់ច្បាប់រួចហើយថាសុំចេញមុនម៉ោង »« តែខ្ញុំមិនបានអនុញ្ញាត!! នាងស្តាប់ភាសាមនុស្សមិនយល់ឬយ៉ាងម៉េច?! នាងមិនអាចទៅណាបានទេ ប្រញាប់ត្រឡប់មកបំពេញការងាររបស់នាងឱ្យឆាប់! »
« ប៉ុន្តែខ្ញុំមានណាត់សំខាន់ពិតមែន »
« មិនអីទេបើការងារនោះសំខាន់ណាស់ អញ្ចឹងខ្ញុំសុំទៅមួយភ្លែតហើយចាំមកធ្វើការវិញ »ឮនាងនិយាយហើយសុងហ៊ុនសែនគ្រឺតគេខាំធ្មេញចង់បាក់ នាងក្បាលរឹងពិតមែន ខំនិយាយភាសាធម្មតាជាមួយហើយហេតុអីមិនព្រមស្តាប់? ឬចង់ឱ្យប្រើភាសាព្រៃផ្សៃ? អត់មិនបានប្រើភាសាព្រៃមែនឡូវ
« បើនាងចង់ទៅខ្លាំងណាស់នោះ អញ្ចឹងបាន នាងទៅចុះ ទៅហើយមិនបាច់ត្រឡប់មកវិញទេ ខ្ញុំនឹងដកនាងចេញ ពីបទដែលនាងមិនគោរពតួនាទីការងារ ហើយទុនដែលខ្ញុំបោះឱ្យក្រុមហ៊ុនប៉ានាង ខ្ញុំក៏នឹងដកចេញដូចគ្នា ពីបទដែលនាងធ្វើឱ្យខ្ញុំខូចអារម្មណ៍ទ្រង់ទ្រាយធំ »ស្តាប់គេនិយាយហើយរាងស្តើងសែនគាំងអស់ពាក្យវាចា នាងឆួលចុងច្រមុះឡើងក្រហមឆួលដល់ទាំងភ្នែកឱ្យជ្រាបចេញទឹកមកពេញរង្វង់ នាងពិតជាស្អប់និងខឹងគេខ្លាំងណាស់ មនុស្សស្អីមិនដឹងចូលចិត្តប្រើអំណាច ផ្តាច់ការ ចង់បានអីត្រូវតែបាន គេពិតជាហួសហេតុគ្មានអ្នកណាដល់ទេ
« មនុស្សអាក្រក់ ហុឹកៗ លោកឯងពិតជាហួសហេតុពេកហើយ » ខំតវ៉ាយ៉ាងណាចុងក្រោយនាងត្រូវត្រឡប់ទៅរកគេវិញឱ្យទាល់តែបាន ព្រោះនាងគ្មានជម្រើសឡើយ បើគេគំរាមដកនាងចេញ នាងមិនខ្លាចទេ តែនេះគេយកអាយុជីវិតក្រុមហ៊ុននាងមកគំរាម គេពិតជាចាក់ចំចំណុចខ្សោយនាងហើយ
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...