7.00

930 78 21
                                    

"ជេយ៉ុន! សម្លេង​ស្រែកហៅ​ជេយ៉ុន​ ម្ដងទៀត​តែ​សម្លេង​លេីក​នេះហាក់ថ្នម​និង​ស្រទន់​ជាងមុន​ បណ្ដាល​អោយជេយ៉ុន​ ដែល​កំពុងតែ​ច្របូកច្របល់ប្រែជាស្រឡះ​អស់។

"បងហ៉ីស៉ឹង​..."ជេយ៉ុន​ ពេបមាត់​រលីងរលោង​ទឹកភ្នែក​រក​យំ​ ពេល​ឃេីញ​ទឹកមុខបារម្ភរបស់ហ៉ីស៉ឹង​ហេីយ​។

"ជេយ៉ុន​ កេីតអី​មែន​ទេ​ បងមេីល​ពី​កន្លែង​នោះ​អម្បាញ់មិញ​បង​ឃេីញ​ ពួក​ប៉ុន្មាន​នាក់នោះ​ស្ទាប​ដៃ​ស្ទាប​ជេីង​ឯង​ ឯងមិន​អីទេហ្អេ?? "​ហ៉ីស៉ឹង​ បង្វិល​ជេយ៉ុន​ ចុះ​ឡេីងអោយប្រាកដចិត្តថា​ជេយ៉ុន​គ្មានរឿង​អីកេីតឡេីង។

"បង​ហ៉ីស៉ឹង​ បង​ជួយ​ខ្ញុំ​រឿង​មួយបានទេ"ជេយ៉ុន​ ទាញ​ដៃ​ហ៉ីស៉ឹង​ ចេញ​ដេីម្បី​យក​មក​អោប​ជាប់​ទ្រូង​ ធ្វេី​អោយហ៉ីស៉ឹង​ លេីកចិញ្ចេីម​ មេីលជេយ៉ុន​ទាំង​ឆ្ងល់។

"យ៉ុន​ ឯង​ត្រូវការអី​មែន​ទេ​បាន​ជា​ធ្វេី​មុខ​ចង់បានអ្វីមួយ​ពីបងម្ល៉េះ"​ ហ៉ីស៉ឹង​ សេីច​បន្តិច​អស់​សំណេីច​ទឹកមុខ​ជេយ៉ុនដែល​ធ្វេី​មុខ​ដូចជា​កូ​នក្មេង​ទារទិញនំ។

"បងជួយខ្ញុំដូចលេីកមុន​បានទេ..."ជេយ៉ុន​ អោប​ដៃហ៉ីស៉ឹង​ ជាប់​។ ហ៉ីស៉ឹង​ គ្រាន់តែលឺរឿង​ជួយ​ភ្លាម​នាយ​ស្ងាត់​មាត់​ដូចគេ​យក​អ្វី​ញុក​ រឿង​ពី​មុន​....រឿងអ្វីទៅ??

(បម្រាម​:​ មានកន្លែង​មិន​សមរម្យ​ សូមអូស​រំលង​ភាគនេះ​បេីសិនជា​មិន​ពេញចិត្ត​)
........

នៅក្នុង​បន្ទប់​ធំ​មួយ​ ដែល​ពោរពេញ​ដោយគ្រែ​និង​វាំងនន​តាម​គ្រែគេងនីមួុយៗ​ ជេយ៉ុន​ ស្ថិតនៅលេីគ្រែ​ដោយមានហ៉ីស៉ឹង​ អង្គុយ​កាន់ដៃ​នាយ​នៅ​ទល់​មុខនោះ​ សភាព​បន្ទប់​ហាក់​ស្ងប់​ស្ងាត់​លឺ​តែ​សម្លេង​ចង្វាក់​បេះដូង​របស់​ជេយ៉ុន​ ដែលលោតគ្មាន​ដឹងថា​ពេលណានឹង​ឈប់សោះ។

"ជេយ៉ុន​ ឯង​ប្រាកដទេ...ស្នាមដៃ​ឯងមិន​ទាន់បាត់ទេ"ហ៉ីស៉ឹង​ អង្អែល​ស្នាម​ផ្លែ​បីបួន​កន្លែង​ដែល​មិន​ទាន់បាត់​ បេីសិន​ជា​ធ្វេីអោយវាមាន​ផ្លែទៀត​រឹតនឹង​មិន​ល្អ​មេីលថែម នាយងេីយ​មុខមេីល​ជេយ៉ុន​ដែល បិទភ្នែក​រង់ចាំ​គេ​ អារដៃ​របស់​នាយ។

WHEN I WAS 6TEEN| JAKEHOON[HIATUS]Where stories live. Discover now