part5:ជ្រុលខ្លួន

576 53 10
                                    

ពន្លឺនាពេលព្រឹកបានចូលមកដល់ ខ្យល់បរិសុទ្ធបក់ចូលក្នុងបន្ទប់ធំទូលាយយ៉ាងសន្សឹមៗ ធ្វើឲអ្នកដែលលង់លក់នឹងដំណេករឹតតែមិនចង់ក្រោក តែក៏ត្រូវភ្ញាក់នឹងសំឡេងទូរស័ព្ទរោទ៍យ៉ាងទ្រហឹងក្បែរត្រចៀក

"ជម្រាបសួរលោកប្រធានមានការអ្វីមែនទេ?"សំឡេងងុលៗទាំងមិនទាន់ស្វាងងងុយស្តីឡើងទាំងភ្នែកមិនទាន់បើកផង

"ថ្ងៃនេះមិនបាច់មកធ្វើការទេ ហើយកុំភ្លេចលេបថ្នាំផង ថ្នាំខ្ញុំទុកលើតុនោះឯង"

"ថ្នាំអីគេលោកប្រធាន?"វេលានេះកម្លោះតូចត្រូវភ្ញាក់ខ្លួនព្រឺត ស្វាងទាំងងងុយទៀត

"ថ្នាំការពារheat យប់មិញឯងមកheatភ្លេចហើយមែនទេ?"សំឡេងអស់សំណើចឮតាមរយៈទូរស័ព្ទ

"យប់មិញលោកប្រធានជាអ្នកជូនខ្ញុំមកផ្ទះមែនទេ?"នាយតូចចាប់ផ្តើមភ័យខ្លួនខ្លាចក្រែងថាខ្លួនបានធ្វើអ្វីមិនល្អ

"ត្រូវហើយ តែខ្ញុំមិនបានធ្វើអីឯងទេ!មែនហើយកុំភ្លេចតេទៅអរគុណyejiផង

"បាទអរគុណលោកប្រធាន ជម្រាបលាបាទ"ទូរស័ព្ទត្រូវបានកាត់ផ្តាច់ នៅឡើយតែនាយតូចអង្គុយលើគ្រែព្យាយាមរំលឹករឿងកាលពីយប់មិញ

"ពុទ្ធោ!ខ្ញុំមានមុខឯណាទៅជួបគាត់ទៅ!"រឿងកាលពីយប់មិញបានរត់ចូលក្នុងប្រព័ទ្ធប្រសាទកម្លោះតូចទាំងអស់ ធ្វើឲម្ចាស់ខ្លួនមានការខ្មាសខ្លួនឯងជាខ្លាំង

"Helloជាអ្នកនាងyejiមែនទេ?"

"ចា៎ខ្ញុំyejiអ្នកនិយាយ អ្នកណាគេហ្នឹង?"កញ្ញាyejiកំពុងដេកឱបកម្លោះតូចណាក៏មិនដឹង លើកទូរស័ព្ទមកនិយាយទាំងមិនទាន់បាត់ងងុយផង

"ខ្ញុំjakeអ្នកនិយាយ"

"ហាស?jake?"ភ្លាមៗកញ្ញារូបស្រស់ត្រូវភ្ញាក់ដូចគេដាស់

"បាទខ្ញុំចង់ណាត់អ្នកនាងyejiថ្ងៃនេះ អ្នកនាងទំនេរទេ?"

"ទំ...ទំនេរតើ!ជួបគ្នាម៉ោងប៉ុន្មាន?"

"ម៉ោង5ល្ងាចនៅyummy restaurant"

"Okចាំខ្ញុំទៅណា"ទូរស័ព្ទត្រូវបានកាត់ផ្តាច់

"មិញបងនិយាយជាមួយអ្នកណា?"កម្លោះតូចក្រោកមកទាំងមមីមមើលលើខ្លួនគ្មានសម្លៀកបំពាក់សម្បីតែមួយបានគុណបុណ្យភួយជួយបិទបាំងទេ

the real alpha(completed)Where stories live. Discover now