"ជាតារាទឹកភ្នែកមែនទេ!?យំតាំងពីព្រឹករហូតដល់យប់!តើឯងយំមិនឆ្អែតទេ ហុឹម~!?"
"..."ថេយ៉ុង មិនខ្ចីច្រលក់មាត់ជាមួយ
"មិនឆ្លើយ!បញ្ជាក់ថាពិត"ជុងហ្គុក និយាយអឺអើតែម្នាក់ឯងខណៈ ថេយ៉ុង នៅតែមិនព្រមនិយាយជាមួយដដែល
"ចង់ញុំាអីប្រាប់មកយើងអោយគេយកមកអោយ!?"
"..."ស្ងាត់ឈឹងមិនទទួលបានចម្លើយ ថេយ៉ុង នៅតែមិនព្រមតប!"យ៉ាងម៉េច?សួរមិនឆ្លើយកើតថ្លង់ហើយមែនទេ!?"ជុងហ្គុក អស់អារម្មណ៍តែម្តងសួរអីក៏មិនឆ្លើយតប!ឬចង់អោយនាយខឹងហើយចាប់រំលោភអោយសន្លប់ទៀតទើបសុខចិត្ត!
ដោយមិនចង់នៅទ្រាំមើលក្មេងចរឹករឹងរូសបន្តទៀត ជុងហ្គុក ក៏ងើបក្រោកចេញពីអាងទឹកទាញយកកន្សែងដែលព្យួរយកមករុំចង្កេះហើយក៏ដើរចេញទៅបាត់
......
ព្រឹកថ្ងៃថ្មី
ក្រោយពីបាត់ដំណឹងរបស់ ថេយ៉ុង អស់មួយយប់មួយថ្ងៃគ្រួសាររបស់ ថេយ៉ុង ជាពិសេសប៉ារបស់នាយតូចគឺលោក គីម ពិតជាមានការបារម្ភចំពោះគេជាខ្លាំងលើកលែងតែអ្នកស្រីលី ដែលជាម្តាយចុងគ្មានការព្រួយបារម្ភអ្វីសូម្បីតែបន្តិចចង់ ថេយ៉ុង បាត់ពីផ្ទះប៉ុន្មានយប់ទៀតក៏គាត់មិនខ្ចីខ្វល់!!ខណៈលោក គីម ដែលជាឪពុកបង្កើតអង្គុយលើរទេះរុញរង់ចាំផ្លូវកូន!បាយក៏មិននឹកទឹកក៏មិនស្រេកព្រោះតែបារម្ភពី ថេយ៉ុង"ខ្ញុំប្រាប់ហើយថាកូនលោកកំពុងតែដើរលេងសប្បាយហ៊ឺហាចាយលុយនៅក្រៅ!គេមិនគិតពីឪពុកដែលឈឺដើរមិនរួចដូចជាលោកទេ!!ទៅចាំផ្លូវវាធ្វើស្អីក្មេងចរឹកពាលចឹង!"គាត់អង្គុយកាត់ក្រចកដៃនិយាយមកកាន់លោក គីម ធ្វើធម្មតា!គាត់ប្រាកដក្នុងចិត្តណាស់ថា ថេយ៉ុង គេចទៅដើរលេងហ៊ឺហាសប្បាយនៅក្រៅ!នឹកទៅគាត់ក៏រាងខឹងចិត្តបន្តិចដែលអោយទៅរកលុយមកចាយវាយក្នុងគ្រួសារ!បែរជាបាត់ស្រមោលអោយឈឹងមិនឃើញចូលផ្ទះ!!
"កូនខ្ញុំ!ខ្ញុំដឹងចរឹកគេច្បាស់!!"គាត់ចិញ្ចឹម ថេយ៉ុង តាំងពីបាតជើងគេនៅក្រហមរងាល! ថេយ៉ុង មានចរឹកបែបណាគាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់!ត្រឹមសម្តីអ្នកស្រីលី ប៉ុន្មានម៉ាត់នេះមិនបានធ្វើអោយគាត់មានគំនិតអវិជ្ជមានចំពោះកូនខ្លួនឯងទេ!