"បើឯងនៅស្ងៀមព្រមស្តាប់សម្តីមិនមែនត្រូវមកឈឺខ្លួនចឹងទេ"គេនិយាយផងដៃស្ទាបច្របាច់អង្អែលរាងកាយ ថេយ៉ុង តាមអំពើចិត្តមិនក្រែងរអែងសាមីខ្លួនគេសូម្បីតែបន្តិចខណៈ ថេយ៉ុង ខាំមាត់សង្កត់ចិត្តទឹកភ្នែកហូរសស្រាក់ខឹងដែលត្រូវគេបំពានរាងកាយបានដោយសេរី
"យើងចំណាយលុយច្រើនណាស់ទម្រាំបានឯងមក!ដូច្នេះរៀនបម្រើយើងអោយបានល្អ!!"សម្តីរបស់ ជុងហ្គុក ធ្វើអោយ ថេយ៉ុង កើនចម្ងល់ពេញខួរក្បាលខណៈដែលឮរាងក្រាស់និយាយថាចំណាយច្រើនដើម្បីតែបានគេ!តែមិនចង់ហាមាត់សួរព្រោះពេលនេះកំពុងតែខឹង!
"យ៉ាងម៉េចហើយ!?យើងរំលោភឡើងលែងចេះនិយាយហើយមែនទេ!"ដោយនិយាយច្រើនម៉ាត់យូរដែលនៅតែមិនទទួលបានការឆ្លើយតបពី ថេយ៉ុង ទើប ជុងហ្គុក បន្ធូកម្លាំងដៃអោបនិងឈ្ងោកមើលមុខនាយតូច!ស្របពេលដែល ថេយ៉ុង ព្យាយាមគេចមុខមិនចង់អោយមើលរួចក៏ឈ្មួលមុខទៅរកទ្រូងហាប់ណែនរបស់មាឌមាំ!
ជុងហ្គុក លួចញញឹមនិងកាយវិការបស់ ថេយ៉ុង ឃើញហើយគួរអោយស្រលាញ់គួរអោយខ្នាញ់ចង់តែ...ម្តងទៀតទេប៉ុន្តែអាណិតក្មេងព្រោះមុននេះលេងធ្ងន់ច្រើនក្បាច់គួរសមដែល!បន្ទោសនាយក៏មិនត្រូវព្រោះមកពីនាយតូចចង់រត់គេចម្លោះហើយក៏មិនត្រូវមកដេកថ្ងូរក្រោមទ្រូងនាយចឹងដែល!
........@គ្រួសារ គីម
"សង្ឃឹមថាខ្ញុំនិយាយបុ៉ណ្ណឹងអ្នកទាំងពីរនិងយល់"សម្លេងបុរសវ័យកណ្តាលម្នាក់ធ្វើការនិយាយទៅកាន់លោក គីម និងភរិយាថែមទាំងបានបញ្ជាក់នូវអ្វីដែលខ្លួនបានពន្យល់ប្រាប់មុននេះយ៉ាងច្បាស់លាស់!ទៅគាត់ទាំងពីរ
"ខ្ញុំអាចជួប ថេយ៉ុង កូនខ្ញុំបានទេ!?ព្រោះខ្ញុំត្រូវការសួរនាំកូនខ្ញុំអោយច្បាស់លាស់ជាងនេះ"លោក គីម គាត់នៅតែមិនអស់ ចិត្តថែមទាំងមិនយល់ពីការសម្រេចចិត្តរបស់ ថេយ៉ុង! ព្រោះពីដើមមករឿងអ្វីដែលគេចង់ធ្វើគេមិនដែលសម្រេចចិត្តថាធ្វើក៏ធ្វើភ្លាមចឹងនោះទេយ៉ាងហោចណាស់ក៏សួរយល់បល់ពីគាត់ខ្លះដែល!
"ចាំបាច់សួរអីច្រើនទៀត!គេក៏ប្រាប់ហើយតើ!ថា ថេយ៉ុង គេទៅធ្វើការនៅភូមិគ្រឹះត្រកូល ចន! អ្នកណាក៏ដឹងដែរថាម្ចាស់ភូមិគ្រឹះនោះមានលុយច្រើនកម្រិតណា៎! ថេយ៉ុង ទៅធ្វើការនៅទីនោះគឺល្អហើយ!ចាំបាច់ដេញដោលសួរនាំស្អីច្រើនទៀត"អ្នកស្រីលី និយាយទាំងទឹកមុខធុញ!ពេលដែលលោក គីម ដែលជាស្វាមីដេញដោលសួររឿង ថេយ៉ុង មិនចេះឈប់!បើគេប្រាប់ថាទៅធ្វើការគឺទៅធ្វើការហើយនៅដេញដោលសួរច្រើនធ្វើអី!?