part 7

19 1 0
                                    

"មានរឿងអី!ឆាប់និយាយមក!"

"លោកម្ចាស់គឺថាក្មេងម្នាក់នោះន៎ែ..ក្មេងម្នាក់នោះ"មេការស្ទាក់ស្ទើក្នុងការនិយាយមិនដឹងគួរប្រាប់ចៅហ្វាយបែបណាខណៈ ជុងហ្គុក ជ្រួញចិញ្ចើមចំពោះការនិយាយរដិបរដុបរបស់មេការទើបសម្លុតសួរ!

"យ៉ាងម៉េច!?និយាយអោយច្បាស់ៗបន្តិចទៅមើល៎!! ថេយ៉ុង គេកើតអី!?"

"ក្មេងម្នាក់នោះរត់គេចបាត់ហើយទាន!"លោកមេការអោនមុខចុះមិនហ៊ានសម្លឹងមើលមុខចៅហ្វាយចំខណៈ ជុងហ្គុក ឮហើយក្តៅស្លឹកត្រចៀកមួយរំពេច!

"ផាច់!!"ផ្ទៃមុខលោកមេការត្រូវងាកទៅម្ខាងទាំងកម្រោលដោយសារត្រូវ ចៅហ្វាយលេងមួយកំភ្លៀងយ៉ាងចាស់ដៃទាំងខឹងច្រឡោតមុននិង ដាក់បញ្ជាជាមួយទឹកមុខឃោរឃៅ

"រកគេអោយឃើញ!!បើរកមិនឃើញទាំងលោកនិងអ្នកផ្សេងទៀតមានរឿងដោះស្រាយជាមួយយើងជាមិនខាន!!"
ចប់សម្តី ជុងហ្គុក ក៏ដើរត្រឡប់ទៅឡានវិញថែមទាំងបញ្ជាកូនចៅក្រោមឱវាទអោយចេញឡានទៅយ៉ាងរហ័សខណៈអ្នកដែលនៅសល់ទាំងប៉ុន្មានក៏ចេញឡានបន្តតាមក្រោយដើម្បីស្វែងរក ថេយ៉ុង!!
.........
កាត់មកដល់ ថេយ៉ុង ឯណេះខំរត់គេចពីភូមិគ្រឹះរបស់ ជុងហ្គុក មកដល់ផ្ទះខ្លួនឯងហើយក៏មិនហ៊ានចូលទៅខាងក្នុងទៀត!គេនៅឈរមុខរបងផ្ទះទាំងរារែកចិត្តមិនហ៊ានចូលទៅជួបលោកប៉ា!ព្រោះមានអារម្មណ៍ខុសចំពោះគាត់ដែលបាត់ទៅអស់ជាច្រើនថ្ងៃមិនបាននៅជួយមើលថែ!

ថេយ៉ុង បើកទ្វាររបងដើរចូលទៅក្នុងផ្ទះទាំងតាំងចិត្តខ្លាហាន!ពេលដែលចូលមកដល់ក្នុងផ្ទះហើយក៏ឃើញថាមានសភាពស្ងប់ស្ងាត់ខុសពីធម្មតា៕ ថេយ៉ុង សម្លឹងរកមើលលោកប៉ារបស់គេបណ្តើរស្រែកហៅគាត់បណ្តើរ...

"ប៉ា!អ្នកមីងលី ខ្ញុំ ថេយ៉ុង ណា៎ខ្ញុំមកវិញហើយ"ថេយ៉ុង ឡើងកាំជណ្តើរទៅជាន់ខាងលើឡើងរហូតទៅដល់បន្ទប់ប៉ារបស់គេបន្ទាប់មកក៏មួលគន្លឹះបើកទ្វារចូលទៅខាងក្នុង!ពេលចូលមកដល់ហើយស្រាប់តែ...
"ប៉ា!!!"
......

@មន្ទីរពេទ្យ
ថេយ៉ុង អង្គុយមុខបន្ទប់សង្រ្គោះបន្ទាន់ទាំងអារម្មណ៍មិននៅនិងខ្លួនព្រោះបារម្ភពីលោកប៉ាដែលនៅខាងក្នុងមិនដឹងយ៉ាងម៉េចយ៉ាងម៉ាហើយនោះទេ!ខណៈពេលនោះអ្នកស្រីលី ក៏មកដល់ល្មមពេលក្រឡេកភ្នែកឃើញ ថេយ៉ុង កំពុងអង្គុយចាំនៅបន្ទប់សង្គ្រោះបន្ទាន់បែបនេះគាត់ក៏បោះជំហានមករក ថេយ៉ុង ពេលនោះក៏..

🥀ពិសស្នេហ៍🔥Where stories live. Discover now