បន្ទាប់ពីចេញពីបន្ទប់ទឹកឃេីញថាស៊ុងហ៊ុនមានសភាពទ្រុឌទ្រោមជាងមុនទៅទៀត បបូរមាត់ឡេីងស្លេកស្នាមជាំលេីខ្លួនប្រាណក៏បង្ហាញកាន់តែច្បាស់ជាងមុន
« មិនដឹងថាជាតិមុនខ្ញុំសាងបាបកម្មអីជាមួយលោកឯងទេ??បានជាកម្មទេវនាយ៉ាងនេះ!!! » ស៊ុងហ៊ុនទប់ចង្កេះខ្លួនតិចៗព្រោះមានអារម្មណ៍ថាចុករោយខ្លាំង មិនដឹងថាក្នុងបន្ទប់ទឹកប៉ុន្មាននាទីមុននេះEthan បានធ្វេីអីខ្លះទេ
« កម្លាំងអ្នកប្រុសនៅតែមាន!!! » Ethan
« មានខ្លាំងណាស់!!! ស្ទេីដួលទីងទៅហេីយ » រាងតូចខាំមាត់សង្កត់ចិត្តមិនអោយខឹងកាន់តែខ្លាំងតែហួសកម្រិតទ្រាំលែងបានខ្លាចក្រែងល៎វារាលដាលដល់អ្នកមិនដឹងអី
« ចាំមេីលម៉ាក់ខ្ញុំមកវិញ ខ្ញុំហ្នឹងប្ដឹងថាលោកធ្វេីបាបខ្ញុំ!!! » ស៊ុងហ៊ុន
« ប្តឹងក៏ប្ដឹង តែខ្ញុំក៏ប្រាប់ម៉ាក់អ្នកប្រុសវិញថាអ្នកប្រុសជាអ្នកបញ្ជារខ្ញុំ..... » រាងក្រាសនិយាយហេីយនៅឆ្លៀតញាក់ចិញ្ចេីមឌឺទៀត ចឹងៗអីសមតែ3ដៃរាប់1ទេ
« ហឺយ!!! ឈប់និយាយហេីយទៅស្លៀកពាក់ទៅធ្វេីការវិញល្អជាង!!! » ដោយហេតុតែប្រកែកលែងឈ្នះរាងតូចក៏ផ្លាស់ប្ដូរប្រធានបទភ្លាមៗ រាងក្រាសក៏ហាក់អស់ សំណេីចដែរ
« គួរតែទៅរកគ្រូបង្រៀងខាងវរហារកុំអោយចាញ់លោកឯងពេក....ឆេីស!!!! » ស៊ុងហ៊ុន
« យកទាំងគ្រូបង្រៀនទៀតក៏ខ្ញុំបាទមិនខ្លាចដែរ!!! » ខ្លាចអីមុខដូចEthanនេះសង្ស័យញ៉ែរទាំងគ្រូក៏មិនដឹងមេីលទៅ
« អីយ៉ាស់ សាហាវណាស់ន៎ សុទ្ធតែអោយហៅគ្រូមក....ចុះអ្នកណាថាស៊ុងហ៊ុនខ្លាច?? » ស៊ុងហ៊ុន« ហេីយចុះខ្ញុំមានបាននិយាយឯណា?? អ្នកប្រុសតូចចូលចិត្តគិតអីម្នាក់ឯងម្លេះ?? » Ethan
« ឆេីស!!!ឈប់និយាយហេីយ ឆាប់ទៅស្លៀកពាក់មកមិនគិតចង់ទៅក្រុមហ៊ុនទេឬយ៉ាងមិច?? » ស៊ុងហ៊ុនច្រានផែនខ្នងក្រាសអោយចេញទៅដោយមានតែកន្សែងរុំមួយកំណាត់ក្រោមប៉ុណ្ណោះ
« បាទ.... »រាងក្រាសនិយាយហេីយក៏ដេីរទៅបន្ទប់ខ្លួនផ្លាស់ប្ដូរសម្លៀកបំពាក់ខ្លួន ដេីម្បីធ្វេីដំណេីរទៅក្រុមហ៊ុនជាមួយរាងតូចបាត់ទៅ......
YOU ARE READING
គ្រោះស្នេហ៍ ( ចប់ )
Action« បងធ្វេីគ្រប់យ៉ាងគ្រាន់តែចង់ការពារអូន បងសុខចិត្តអោយអូនស្អប់បង ក៏បងគ្មានថ្ងៃអោយអូនមានគ្រោះថ្នាក់ដែរ » ethna