ក្មួយស្រី🔞

8.8K 51 1
                                    

" ជុប៎!! ធ្វើដំណើរឲមានសុវត្ថិភាព ហើយមើលថែខ្លួនឯងផងប្រពន្ធសម្លាញ់ " បុរសជាប្តីឈរនិយាយផ្តែរផ្តាំទៅកាន់នារីស្រស់ស្អាតដែលជាប្រពន្ធយ៉ាងផ្អែមល្ហែមបំផុត មិនត្រឹមនិយាយតែមាត់នោះទេ គេថែមទាំងទាញកាយនាងយកក្រសោបជាប់ទ្រូងថែមទៀត ធ្វើឲនាងអត់មិនបានសើចហួសចិត្តនឹងប្តីរបស់ខ្លួនតិចៗ។ពួកគេគឺជាគូស្វាមីភរិយានឹងគ្នា ដែលអ្នកណាៗក៏លួចច្រណែននិងសរសើរមិនដាច់ពីមាត់ ខាងប្រុសក៏សង្ហារ ចំណែកឯខាងស្រីក៏ស្រស់ស្អាត ព្រមទាំងកើតចេញមកពីគ្រួសារអភិជនដូចគ្នាទៀត។ បុរសជាប្ដីឈ្មោះ វ៉ាង យៀកឈិន អាយុ30ឆ្នាំ ជាCEOរបស់វ៉ាងគ្រុប ដែលជាក្រុមហ៊ុនធំលំដាប់ប្រទេស គេកើតមកមានទាំងលុយ អំណាច ថែមទាំងរូបសម្បត្តិឥតខ្ចោះដែលជាទីប៉ងប្រាថ្នារបស់មនុស្សស្រីជាច្រើន។ ចំណែកឯអ្នកជាភរិយា គឺ លី អាយលីង អាយុ25ឆ្នាំ ជាកូនស្រីមកពីត្រកូលអភិជន ត្រឹមតែវ័យប៉ុននេះតែនាងមានសមត្ថភាព និងជំនួញរាប់រយមុខនៅក្នុងដៃ ធ្វើឲនាងក្លាយជាស្រ្តីគំរូដែលគេគោរពកោតក្រែង។
" និយាយផ្ដែផ្ដាំមើលតែអូនទៅបាត់រាប់ខែឆ្នាំយ៉ាងចឹងបងឯងនេះ " អាយលីង សើចៗរលាក់តិចៗបញ្ចេញធ្មេញទន្សាយដាក់ចំពោះមុខដែលស្រពោនរបស់ស្វាមី។ គេតែងតែបែបនេះនៅពេលនាងត្រូវចុះទៅត្រួតពិនិត្យការងារនៅក្រៅប្រទេសម្ដងៗ បើថាទៅរាប់ខែយូរឆ្នាំនាងមិនថាទេ តែនេះនាងទៅតែមួយសប្តាហ៍ប៉ុណ្ណោះ គេធ្វើដូចពិបាកណាស់អញ្ចឹង។
" អូនតែងតែបែបនេះ ចូលចិត្តទៅចោលបងរហូត " កាន់តែនិយាយគេកាន់តែអន់ចិត្ត នាងតែងតែបែបនេះ ងាកទៅនេះទៅនោះរហូតទោះគេសុំជូនទៅមិនព្រម តែគេក៏មិនអាចជំទាស់បានមានតែយល់ព្រមទាំងចិត្តមិនចង់។
" មកពីអូនមិនចង់ឲបងខាតការងារ ណាមួយអូនក៏អាចទៅណាមកណាតែម្នាក់ឯងបានអូនស៊ាំហើយ អេ៎!! ហើយបងក៏មិនបាននៅម្នាក់ឯងដែរ ភ្លេចហើយឬ? អ៊ីង អ៊ីង មកដល់ថ្ងៃនេះ កុំភ្លេចទៅទទួលនាងផង " នាងនិយាយប្រាប់ស្វាមីយ៉ាងមានហេតុផល រួចក៏នឹកដល់អ្នកចំណូលថ្មីដែលមិនទាន់មកដល់បញ្ជាក់ស្វាមី។
" បាទ បងដឹងហើយ " លឺឈ្មោះ អ៊ីង អ៊ីង ភ្លាមគេប្រែជាមុខមាំមួយរំពេច ហាក់មានអ្វីជាប់ជំពាក់ក្នុងចិត្ត ។ អ៊ីង អ៊ីង គឺជាក្មួយស្រីធម៌របស់ប្រពន្ធគេ ដែលទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅអាមេរិក ហើយក៏កំពុងមកចិនដើម្បីលំហែកាយ និង មកលេងពួកគេ បើនិយាយទំនាក់ទំនងគេនិងក្មេងស្រីម្នាក់នេះគឺធម្មតាៗបែបពូក្មួយ តែគេគិតថាក្នុងចិត្តក្មេងម្នាក់នោះដូចជាគិតចម្លែកលើគេខុសធម្មតា ទើបគេមិនសូវជាចង់នៅក្បែរនៅប៉ុន្មានចេះតែខ្លាចៗ។

You've reached the end of published parts.

⏰ Last updated: Apr 16 ⏰

Add this story to your Library to get notified about new parts!

កំពូលក្មួយស្រីWhere stories live. Discover now