ជំពប់ស្នេហ៍ភរិយាយសម្អប៤១

1.1K 69 18
                                    

អំឡុងពេល១សប្តាហ៍ត្រូវកន្លងផុតនិយាយពីបុរសម្នាក់ដែលមានឈ្មោះអុនសុកដែលបានមករស់នៅប្រទេសបារាំងវិញក្នុងខុនដូរបស់នាយថ្ងៃនេះដោយនិកដល់ឪពុកម្តាយដែលបានរក្សាបីបាច់គេតាងពីក្មេងក៏សម្រេចចិត្តទៅលេងផ្ទះម្តង
ឡានសេរីទំនើបពណ៍ទឹកប៊ិចបានបើកមកឈប់នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរាងកំលោះចុះមកភ្លាមក៏មានអ្នកបំរើឆ្វែងស្តាំចាំមកទទួលជាស្រេចពិសេសរាងចំណាស់ដែលមាននាមជាមែដោះរបស់ខ្លួននៅចាំទទួលមាត់ទ្វារ

<ជម្រៀបសួរអ្នកម៉ែ>អុនសុក

< ហុឹស.លោកប្រុស នេះសម្រេចចិត្តមកលែងនិងស្ត្រីចំណាស់ម្នាក់នេះហើយមែនទេ?ស្ងាត់ៗចង់មកក៏មកចង់ទៅក៏ទៅ>គាត់និយាយទាំងទឹកមុខស្រពោនចង់ធ្វើបាបនាយនេះចេញម្តង

<ពុទ្ធោរ...មែដោះមកពីខ្ញុំរវល់បានមកមិនបានតែឥឡូវនេះខ្ញុំមកហើយតើបាទ>មិនត្រឹមតែនិយាយក៏ចូលខ្លួនទៅអោបរាងចំណាស់ញញឹមចេញថ្ពាល់ខូចមកក្រៅ

<នៅតែសម្តីពីរោះដដែលយើងនេះតោះចូលទៅក្នុងទៅលោកស្រីនៅចាំណា>ឃើញគេពូកែយកចិត្តបែបនេះក៏លែងតូចចិត្ត ហើយក៏បណ្តើរគ្នាចូលទៅក្នុងដោយនិយាយគ្នាពិនេះពីនោះផងរហូតដល់ឃើញកំលោះតូចស្តើងម្នាក់កំពុងឈរនៅ
ចង្រ្កានបាយក្រលេកទៅឃើញរូបរាងភ្លាមអុនសុកក៏ចាប់សួរឡើង

< ម៉ែដោះថ្ងៃនេះនរណាមកផ្ទះយើងមែនទេ>អុនសុក

<អត់ទេ..គ្មាននរណាមកទេក្រៅពីលោកប្រុសមួយនេះឯង>ម៉ែដោះ

<ចុះក្មេង ក្មេងប្រុសនោះជានរណាទៅ>អុនសុកនិយាយស្របពេលកែវភ្នែកមិនព្រមដកចេញពីរាងតូចស្តើងនោះសោះ

<ឯណា??សំដៅលើអ្នកប្រុសតូចនោះមែនទេ>ម៉ែដោះក៏តាមសម្លឹងទៅចង្ក្រានបាយបានបែមកតបអុនសុកវិញហីៗ

<អ្នកប្រុសតូច!???>រីឯអ្នកដែលឮនេះវិញសញ្ញាសួរហោះចូលខួរក្បាលពេញគិតក៏មិនចេញក្បាលកន្ទុយដែរ..

<ពូកែឆ្ងល់ណាស់យើងនេះ បើចង់ដឹងកាន់តែច្បាស់លោកប្រុសឆាប់ចូលទៅលោកស្រីក៏នៅទីនោះដែរណា>ឮគាត់ថាបែបនេះមិនស្ទាក់ស្ទើរាងកំលោះក៏ដើរទៅរកពួកគេពេលមកដល់ចំនាយតូចបែមុខមកវិញអុកសុកគាំងរកអ្វីថ្លែងមិនបាន

ជំពប់ស្នេហ៍ភរិយាសម្អប់🔥 (ចប់រដូវកាលទី1)Where stories live. Discover now