part 8

16 0 0
                                    

"ស្ងាត់!! "ជុងហ្គុក ប្រើក្រសែភ្នែកកំណាចសម្លឹងទៅកាន់
ថេយ៉ុង ខណៈនាយតូចមិនញញើតនិងសម្តីរបស់រាងក្រាសនៅតែមិន្នះរឹងទទឹងទាមទារចង់ចុះទាល់តែបាន!

"ខ្ញុំប្រាប់ថាអោយឈប់ឡាន!! "

"ក្បាលរឹងណាស់! "ជុងហ្គុក ខាំពុម្ពថ្គាមស្គៀលត្រចៀកនិងសម្លេងរបស់ ថេយ៉ុង!៕ គេពិតជាមិន្នះខ្លាំងណាស់!មិន្នះរហូតដល់ ជុងហ្គុក ទ្រាំមិនបានក៏ស្ទុះចាប់ច្របាច់ថ្គាម!ថែមទាំងនិយាយដោយខឹងថា...

"ប្រាប់ថាអោយស្ងាត់!ត្រចៀកឯងថ្លង់ហើយហេស!!"ជុងហ្គុក ខឹងគួរអោយខ្លាចណាស់!នាយតូចក៏ដឹងប៉ុន្តែនៅតែចចេសរឹងទទឹងដាក់នាយទាំងដឹងហើយថាលទ្ធផលដែលទទួលបានមិនល្អឡើយ!ហេតុអិនៅតែប្រឹងចចេសតាមចិត្តខ្លួនឯងរហូតបែបនេះ!?នៅឆ្លៀតប្រកែកជាមួយ ជុងហ្គុក ទៀត!

"លោកម្ចាស់ពិតជាឃោឃៅរណាស់!ខ្ញុំស្អប់លោកម្ចាស់!!ហ្ហឹកៗ"ថេយ៉ុង និយាយស្តាប់មិនចង់បាននិងលើកដៃមកទប់ដៃរបស់ ជុងហ្គុក ដែលកំពុងច្របាច់ថ្គាមរបស់គេគ្មានត្រាប្រណី!ស្របពេល ជុងហ្គុក ស្តាប់សម្តី ថេយ៉ុង ហើយក៏ងក់ក្បាលជាមួយស្នាមញញឹមសាតានដោយតបមកថា..

"មិនត្រូវចិត្តឯង!!ក៏ចោទថាយើងឃោឃៅរ!បើចឹងឆាប់លោតពីឡានទៅក្រែងលោទៅមិនទាន់ដង្ហើមប៉ារបស់ឯង!!"សម្តីនេះធ្ងន់ធ្ងរពេកហើយសម្រាប់ ថេយ៉ុង នាយនិយាយប្រមាតជីវិតប៉ារបស់គេណាស់!បើទោះខឹងនាយតូចខ្លាំងប៉ុណ្ណាក៏មិនត្រូវនិយាយបែបនេះដែល!ដោយអត់ទ្រាំមិនបាននិងសម្តីរបស់រាងក្រាស់នាយតូចស្រាប់តែ..

"ផាច់!! "ផ្ទៃមុខសង្ហាត្រូវងាកទៅម្ខាងតាមកម្លាំងដៃទះរបស់ ថេយ៉ុង ដៃដែលចាប់ច្របាច់ថ្គាមមុននេះនាយក៏ព្រមានលែងខណៈកូនចៅដែលជិះក្នុងឡានជាមួយនៅផ្នែកខាងមុខនាំគ្នាសរភ្នែកពេលឃើញនាយតូចហ៊ានលើកដៃទះកំភ្លៀងចៅហ្វាយរបស់ពួកគេ!

"ជ្រុលពេកហើយ!លោកម្ចាស់គ្មានសិទ្ធប្រមាថជីវិតប៉ាខ្ញុំទេ"ថេយ៉ុង ខឹងឡើងញ័រមាត់ទឹកភ្នែកក៏ហូរមកម៉ាត់ៗខឹងផងភ័យផង!ព្រោះសម្តីរបស់ ជុងហ្គុក ពិតជាហួសហេតុពិតមែន!ខណៈរាងក្រាសផ្ទៃមុខឡើងក្រហមងាំខឹងឡើងក្តៅពេញទ្រូងដែល ថេយ៉ុង ហ៊ានទះកំភ្លៀងខ្លួនដោយមិនខ្លាចញញើតបន្តិច!

🥀ពិសស្នេហ៍🔥Where stories live. Discover now