part 11

17 0 0
                                    

"ប្រយ័ត្នមនុស្សក្បែរខ្លួនផងក្មេងតូច! "នាងទះស្មា ថេយ៉ុង តិចៗរួចក៏ដើរចេញទៅបាត់ដោយទុកប្រាស្នាអោយនាយតូចកើនចម្ងល់កើតការសង្ស័យ!

ខណៈដែល ជុងហ្គុក ឃើញ យ៉ូអ៊ី ដើរចេញទៅបាត់ស្នាមញញឹមលើផ្ទៃមុខសង្ហាក៏ផ្លាស់ប្តូរជាតាងតឹងមួយរំពេច!រួចក៏ដើរហួសទៅអង្គុយលើសាឡុងទាំងអារម្មណ៍ធុញធប់ ថេយ៉ុង ឃើញដូច្នេះក៏ចូលទៅអង្គុយក្បែរប៉ុន្តែមិនហ៊ានសួរនាំអ្វីឡើយបានត្រឹមអង្គុយស្ងៀមមិននិយាយស្តីទាំងក្នុងចិត្តចង់សួរចង់ដឹងខ្លាំងណាស់តែមិនហ៊ានព្រោះខ្លាច!តែភ្លាមនោះ ជុងហ្គុក ក៏និយាយឡើង

"នាងជាគូរស្នេហ៍របស់យើង"ជុងហ្គុក មិនលាក់លៀមអ្វីឡើយនាយមើលដឹងថា ថេយ៉ុង ចង់ដឹងថានារីដែលនាយនិយាយជាមួយមុននេះគឺជាអ្នកណា!ស្របពេលនាយតូចនៅតែអង្គុយស្ងៀមចាំស្តាប់ ជុងហ្គុក និយាយបន្ត

"យើងស្រលាញ់នាងអ្វីក៏យើងផ្តល់អោយនាង! អោយតែនាងចង់បាន!ក៏ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់សម្រាប់នាង"ជុងហ្គុក  ធ្មេចភ្នែកពិតខ្លួនទៅលើសាឡុង! ថេយ៉ុង អង្គុយឈ្ងោកមុខស្តាប់ទាំងមិនម៉ាត់កខណៈ ជុងហ្គុក ក៏បន្ត

"ដឹងទេ!នាងធ្លាប់ពពោះកូនរបស់យើង!"ប្រយោគប៉ុន្មានម៉ាត់នេះធ្វើអោយ ថេយ៉ុង ភ្ញាក់ខ្លួនព្រឺតងាកសម្លឹងមុខ ជុងហ្គុក ទាំងភ្ញាក់់ផ្អើល!ទ្រូងខាងឆ្វេងស្រាប់តែឈឺឆឹបៗខុសធម្មតា!ហេតុអីឈឺចាប់យ៉ាងនេះ!?អ្នកទាំងពីរធ្លាប់មានកូនជាមួយគ្នា!?ហេតុអីពេលដឹងឮរឿងនេះហើយមានអារម្មណ៍ខកចិត្តខកបំណងដូច្នេះ!តើវាជាអារម្មណ៍អ្វី!?ជាស្នេហាឬជាការខកបំណង!

"យើងនៅចាំអារម្មណ៍មួយនោះជានិច្ចក្នុងខួរក្បាលអារម្មណ៍ដែលក្លាយជាឪពុករបស់គេក៏ប៉ុន្តែ..."និយាយដល់ត្រង់ចំណុចនេះ ជុងហ្គុក ក៏ឈប់និយាយបន្តខណៈនាយតូចអន្ទះសាក្នុងចិត្តជាខ្លាំង

"ប៉ុន្តែ~"ថេយ៉ុង

"នាងបោកប្រាស់យើង!នាងពិតជាពិសពុលខ្លាំងណាស់!!បើថ្ងៃនោះយើងតាមមិនទាន់ល្បិចរបស់នាងយើងក៏មិនបានដឹងថាក្មេងក្នុងពោះនាង..."ជុងហ្គុក ឈប់និយាយក៏ងើបពីសាឡុងឈរអស់កម្ពស់!វិនាទីបន្ទាប់ក៏ដើរចេញទៅបាត់ដោយមិនបកស្រាយប្រាប់ ថេយ៉ុង អោយបានច្បាស់លាស់អោយអស់ការសង្ស័យ!

🥀ពិសស្នេហ៍🔥Where stories live. Discover now