« អ្នកប្រុសគឺថានែក ខាងកូនចៅយើងបានតេមកប្រាប់ថាពួកគេបានចាប់អាអ្នកដាក់ថ្នាំបានហើយ »
ឮអានចូនិយាយហើយសុងហ៊ុនងើបឈរភ្លែត
« ពិតមែនហ្អេស៎? បើអញ្ចឹងឆាប់ឱ្យពួកគេនាំវាទៅផ្ទះយើងឥឡូវនេះ » រកមុខហែងយូរហើយ ចាំមើលមើល៍ថាវាមានហេតុផលចង្រៃស្អីវាដែរ សុងហ៊ុនធ្វើមុខមាំដោយអារម្មណ៍ខឹងរាងស្តើងនៅមិងមាំង
< គេកំពុងនិយាយពីអ្នកណា? អ្នកដាក់ថ្នាំ ឬសំដៅដល់អ្នកដាក់ថ្នាំនៅថ្ងៃនោះ ? > នាងនៅឆ្ងល់ហៀបនឹងសួរគេហើយតែគេងាកមកនិយាយមុន« អូនសម្លាញ់ បងសុំទៅដោះស្រាយជាមួយអាចង្រៃនោះសិនណា ពេលដោះស្រាយរួចបងនឹងត្រឡប់មករកអូនវិញហើយ អូនកុំចេញទៅណាឮទេ ព្រោះបងខ្លាចមកមិនជួបអូន » និយាយហើយគេចាប់ក្តោបដៃនាងមកថើបខ្សឺតៗ ហើយលោទៅថើបថ្ងាសនាងផងថ្ពាល់ឆ្វេងស្តាំផងដោយក្តីមិនអស់ចិត្ត វង្វេងនាងម្សិលមិញគេនៅភ័យមិនទាន់បាត់ អ្នកណាមិនស្លុតបើសុខៗនាងផ្ញើសំបុត្រលាឈប់ហើយទាក់ទងលែងបាន ទៅរកទីនេះក៏មិននៅទីនោះក៏មិនជួប ពេលនោះគេភ័យចង់ឆ្កួតហើយ គេខ្លាចបាត់នាង ខ្លាចនាងរត់គេចលែងឱ្យគេឃើញមុខមែនទែន ព្រោះគេចាំច្បាស់ណាស់ កាលមួយនោះនៅពេលដែលគេចង់ធ្វើបាបនាង នាងបាននិយាយគំរាមថាបើគេហ៊ានធ្វើបាបនាងមែននាងនឹងទៅឱ្យផុតពីគេមិនឱ្យគេឃើញមុខនាងទៀត ដល់នាងលេងមួយគ្រាំងហ្នឹងទិដ្ឋភាពស្រដៀងចឹងមែនគេភ័យមានទៅស្ទើរអី រត់ទៅរត់មកឡើងចង់ជ្រុះពោះវៀនពោះតាំង ពេលថើបនាងបានស្កប់ចិត្តហើយ គេក៏និយាយលានាងម្តងទៀត
« បងទៅហើយណា » សុងហ៊ុនងាកខ្លួនរៀបនឹងឈានជើងបានមួយជំហានហើយស្រាប់តែអាក់ដោយសម្លេងរាងស្តើង« ឈប់សិន »
« ហ៊ុន អូនសុំទៅដែរបានទេ អូនចង់ទៅឃើញមុខគេដែរ »« អូនចង់ទៅដែរមែនទេ? »
« មិនល្អទេដឹង បងនៅមិនទាន់ស្គាល់វាច្បាស់ បងមិនចង់ឱ្យអូនទៅក្បែរវាទេ ខ្លាចវាបង្កគ្រោះថ្នាក់ដល់អូន »ស្តាប់សុងហ៊ុននិយាយហើយរាងស្តើងញញឹមបន្តិច រួចលូកដៃទៅស៊កម្រាមចូលដៃរបស់គេចាប់ថ្ពក់ជាប់
« មានបងនៅក្បែរអូនហើយ អ្វីក៏អូនមិនខ្លាចដែរ »
« ព្រមឱ្យអូនទៅជាមួយដែរទៅណា » ដល់នាងនិយាយបែបហ្នឹងទៅហើយសុងហ៊ុនមានទៅប្រកែកអីកើតទៀត ជាប់ក្លេបស់នាងមួយស្អាត គេញញឹមហើយតបនាងវិញ
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...