ទីត ទីតត!! វិនាទីនោះវិនាទីដែលភ្លើងហ្វាឡានចាំងមកចំពេញមុខពេញភ្នែករបស់គេ គេលើកដៃឡើងរាំងបាំងមុខ តុក្កតានិងចិញ្ចៀនធ្លាក់ដល់ដីក្ទុត! សើមជោកដោយទឹកភ្លៀងស្របពេលជាមួយសម្លេងឡានបុកចំ ផាំង! ប្រាវ!! ឡានហុយផ្សែងទ្រលោមក្រោមដំណក់ទឹកភ្លៀងឈូៗ ដោយសារមុននេះអ្នកបើកឡានបានទាញចង្កូតគេចចេញកុំឱ្យបុកJake ហេតុនេះហើយឡានរបស់គាត់ក៏បានជ្រុលទៅបុកជាមួយបង្គោលភ្លើងផាំង ប៉ះផ្នែកខាងមុខឡានចង់ខ្ទេចឡើងហុយផ្សែងជុក Jakeនៅឈរទ្រឹង ខណៈបុរសចំណាស់វ័យជាង40ឆ្នាំបានបើកទ្វារចុះពីឡានទាំងទទ្រីបទទ្រប ក្អកខេះៗយកដៃសម្រួលទ្រូងផងអីផងដល់រាងធូរមកវិញហើយគាត់ដើរមកចង្អុលមុខជេរJakeប៉ាច់ៗដោយក្តីខឹងសម្បា
« នែ៎ អាប៉ាកាច់យ៎នេះ ហែងចង់ងាប់ណាស់មែន បានដើរអត់មើលឡានចឹង យីម៉ាអាល្បល់កាច់នេះ ម៉េចធើភ្លីភ្លើៗចឹង ស្រវឹងមែន? »គាត់ឈរជេរគេឡើងចង់រកខ្យល់ដាច់សរសៃឈាម តែគេនៅស្ងៀមភ្លឹកគ្មានអារម្មណ៍គ្មានវិញ្ញាណគ្មានការតបតទៅគាត់សូម្បីមួយមាត់ ធ្វើឱ្យគាត់ជ្រួញចិញ្ចើមដោយក្តីងឿងឆ្ងល់ចង់អាយះឡែតតែត
« ចុមអានេះឆ្កួតទេហ្អី? ឬក៏បែកថ្នាំ? » ទេបើបែកថ្នាំមែនបែបមែនបែកធម្មតាទេនេះ ប្រហែលបែកទ្រង់ទ្រាយធំហើយ ព្រោះមើលទៅឡើងស្លាំងស្លក់ដូចមនុស្សមានតែសំបកខ្លួនហើយហ្នឹង គាត់លូកដៃទៅទាញដៃគេកន្ត្រាក់បន្តិចដូចចង់ខ្លាចៗតែព្យាយាមក្លាហាន
« នែ៎ អាក្មេងនេះ ឡូវឯងគិតម៉េច ឡានយើងបានខូចខាតហើយ ដោយសារតែការដើរដោយមិនដឹងខ្យល់អីរបស់ឯង ឆាប់គិតគូរជាមួយយើងភ្លាមមក » Jakeមិននិយាយអីភ្នែកនៅភ្លឹកមិនដឹងសម្លឹងទៅណា កែវភ្នែកគេទទេស្អាត ដៃលូកដោះនាឡិកាប្រេនហុចឱ្យគាត់ទាំងគ្មានព្រលឹងក្នុងខ្លួន គេដឹងរឿងគ្រប់យ៉ាងតែគ្រាន់តែគេដឹងទាំងគ្មានវិញ្ញាណ« នាឡិកានេះមានតម្លៃ60មុឺនដុល្លា សង្ឃឹមថាវាអាចជួយលោកបាន »
ឮតម្លៃហើយពូម្នាក់ហ្នឹងបើកភ្នែកធំៗទទួលញ័រដៃទ្រើតៗ
« 60មុឺនដុល្លាមែនហ្អេស៎? មិនមែនរបស់copy ណាហ្អី ? តិចឯងបោកយើង »« ខ្ញុំមិនស្គាល់របស់copyទេ មិនធ្លាប់ប្រើ ហើយក៏មិនធ្លាប់ឃើញ នាឡិកានេះខ្ញុំទិញមកតម្លៃប៉ុណ្ណឹងមែន បើលោកចង់យកក៏យក បើមិនចង់ទេ ក៏តាមចិត្តលោកចុះ »និយាយខ្សោះៗខ្សាវៗទាំងគ្មានអារម្មណ៍ហើយគេក៏ដើរចេញទៅទ្រើកៗ បន្តដំណើរទៅមុខទៀតយ៉ាងគ្មានគោលដៅ
YOU ARE READING
My two boyfriends ( Completed )
Roman d'amourរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...