ភាគទី៤០:«គាត់មិនចេះប្រចណ្ឌទេ...»

284 18 0
                                    

«អេ៎...ហាខ្យុងនៅខាងនេះ»រាងតូចថេយ៉ុង ក្រោយ
ក្រឡេកឃើញហាខ្យុងដើរនៅក្បែរទ្វាហាង ទើប
ស្រែកហៅនិងបក់ដៃជាសញ្ញា រីឯហាខ្យុងវិញពេល
បានឃើញនាយតូចក៏ដើរសម្ដៅមកដោយស្នាម
ញញឹមបញ្ចេញធ្មេញសរចាំង ធ្វើឲនារីប៉ុន្មាននាក់
ដែលកំពុងអង្គុយ កៅអីក្បែររាងតូចងាកមើល ចង់ចំ
ហរមាត់ គឺថាអ្នកខ្លះ ជ្រុះសៀវភៅពីដៃទៀត ព្រោះ
តែសង្ហាពេក។ នៅនិងដៃហាខ្យុងក៏មាន ផ្លែស្ត្រប៊ឺរី
ស្រស់មួយប្រអប់ដែរ មើលទៅប្រហែលយកមកផ្ញើ
ថេយ៉ុងហើយ។

នាយកំលោះដើរចូលមកដាក់ខ្លួនអង្គុយជិតនាយតូច
ហើយស្រវាហុចរបស់នៅនិងដៃឲទៅថេយ៉ុងទាំង
ដៃនាយខាងស្ដាំលើកដាក់លើស្មាររាងតូចយ៉ាងជិត
ស្និត ស្របជាមួយពាក្យយ៉ាងពីរោះបានបោះសម្ដីមក
កាន់ អ្នកជាមិត្ត៖

« ឃ្លានឬអត់និងយើងទិញវាមកផ្ញើ នេះ!ញាុំទៅ
ធានាថាផ្អែមដល់បេះដូង»ហាខ្យុង

«អរគុណច្រើន នៅចាំថាយើងចូលចិត្តវាបានទៀត
ឯងនេះ តែមិញនេះស្អីគេ ផ្អែមដល់បេះដូងផង....តិច
ជូរជាងក្រូចទៅហិហិ...»ថេយ៉ុងទទួលយកវាពីដៃហា
ខ្យុង ហើយថែមល្បោយ បង្អាប់នាយបន្ថែម សើច
រលាក់យ៉ាងគួរឲខ្នាញ់។

«ញាុំសិនទៅថាវា ជារសជាតិអី »ស្របជាមួយសម្ដី
កំលោះសង្ហាក៏ស្រវាបើកប្រអប់យកស្រ្តប៊ឺរី មួយផ្លែ
មកកាន់ឲនាយតូចញាុំ រីឯនាក់ខាងនេះគ្មានប្រកែក
អីបន្តិច ខាំវាញាុំរួចលើកដៃខ្ទប់មាត់និយាយទាំងទំ
ពារវាបណ្ដើរ៖

«អូរ...ផ្អែមណាស់ៗ ផ្អែមដូចមិត្តសម្លាញ់របស់យើង
ចឹង »ឮពាក្យនាយតូចនិយាយហើយហាខ្យុង ហាក់
ប្រែទឹកមុខស្រពោនបន្តិច ដូចជាគេមិនចង់បានពាក្យ
ថាមិត្តនោះទេ គឺចង់បានលើសពីនិងទៀត។

«ឯងចេញមកជួបយើងទៀតហើយ ម្សិលមិញប្ដីឯង
ថាឲយើង យើងនៅឮពាក្យនិងមិនទាន់បាត់ផង»ហា
ខ្យុង

«គាត់ចេះតែនិយាយទេ កុំខ្វល់ច្រើនអី គាត់មិនចេះ
ប្រចណ្ឌទេជឿយើងទៅ ហើយយើងក៏មិនមែនមក
ជួបឯងតែម្នាក់ឯណា»ថេយ៉ុង

«នៅមានអ្នកណាម្នាក់ទៀតមែនទេ»ហាខ្យុងសួរ
ដោយជ្រួញចញ្ចើមឆ្ងល់ ។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now