ភាគទី39:មិចក៏មិនរើចេញពីផ្ទះយើងទៅមិនដល់ណាទៀត

2.5K 111 5
                                    

<កូនប្រុសម៉ាក់ជាសង្សាខ្ញុំដែរបន្តិចទៀតពួកយើងរៀបការហើយនោះខ្ញុំនិងអាចជាកូនរបស់ម៉ាក់ដូចគ្នា>zana និយាយទាំងមានភាពជឿជាក់លើខ្លួនឯង

<កុំសង្ឃឹមថាយើងនិងទទួលស្រីដូចជានាងមកធ្វើ
កូនប្រសារឲសោះឆាប់នាំគ្នាចេញពីផ្ទះយើងទាំងពីនាក់និងទៅ>អ្នកស្រីចន ស្រែកដេញឲកូនប្រុសនិងសង្សា
របស់នាយឲចេញពីផ្ទះទាំងកំហឹង

<អូនបានហើយ នាងទៅផ្ទះនាងវិញទៅចំណែកកូនទៅបន្ទប់ទៅចាំប៉ានិយាយជាមួយម៉ាក់កូន>លោកចន ប្រាប់ឲzanaត្រឡប់ទៅផ្ទះវិញហើយក៏ឲកូនប្រុសទៅបន្ទប់សិនចាំឲអ្នកស្រីចនស្ងប់ចិត្តសិនចាំនិយាយគ្នាតទៀត

<បងពីបងចឹងបានជាវាបានចិត្ត និយាយលែងស្តាប់ចឹងគ្រប់យ៉ាងមកពីបងនិង>អ្នកស្រីចន និយាយហើយក៏បានដើរទៅបន្ទប់ទាំងខឹង

<បងjungទៅណាអូនទៅដែរ>zana ឃើញនាយក្រាស់ដើរចេញទៅនាងក៏ដើរទៅតាមនាយ

<ទៅផ្ទះអូនសិនទៅបងកំពុងតែដែរអារម្មណ៍មិនល្អ>jungkook

<អារម្មណ៍មិនល្អក៏មកពីអាក្មេងនោះវាទៅចោលបងហេស៎>zana

<មិនឮបងប្រាប់ឲទៅផ្ទះទេហាសស៎>jungkook ស្រែកដាក់នាងយ៉ាងខ្លាំងចំណែកឯនាងឃើញនាយខ្លាំងពេកនាងក៏ត្រឡប់ទៅផ្ទះនាងវិញទៅ

<អូនទៅក៏បានដែរចាំថ្ងៃស្អែកអូនមកម្តងទៀត>zana

<មិនបាច់មកទេ>jungkook និយាយរួចនាយក៏ដើរទៅបន្ទប់របស់នាយបាត់ទៅ

+ថ្ងៃថ្មី

<មាំបងជួយយួរtae>jiha ឃើញរាងតូចចុះពីបន្ទប់មកដោយដៃមានកាន់អីវ៉ាន់នាយក៏ជួយកាន់

<មិនអីនោះទេបងមិនធ្ងន់ទេ ខ្ញុំអាចយួបាន>Tae

<មកចាំបងយួរវិញtaeដើរទៅ>jiha និយាយហើយក៏បានយកអីវ៉ាន់ពីដៃរាងតូចមកយួរ

<អរគុណបងហើយ>Tae

+អាកាសយានដ្ឋាន

<ពេលទៅដល់កភ្លេចចូលមកប្រាប់ម៉ាក់និងបងផងណា>jiha ផ្តាំរាងតូចមុនពេលដែរគេឡើងយន្តហោះ

<បាទ..ខ្ញុំមិនភ្លេចទេបង>Tae តបទាំងញញឹម

<ធ្វើដំណើរដោយសុវតិភាពណាកូន>អ្នកស្រីស៊ូ

<បាទ..ម៉ាក់ចឹងខ្ញុំសូមជម្រាបលាម៉ាក់និហបងសិនហើយ>Tae

<ចា៎..កូន>អ្នកស្រីស៊ូ

+កាត់មកភូមិគ្រឹះចនវិញម្តង

<មិចក៏មិនរើចេញពីផ្ទះយើងទៅមិនដល់ណាទៀត>អ្នកស្រីចន ចុះពីបន្ទប់មកគាត់ឃើញនាយក្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវនិយាយជាមួយនិងលោកចនគាត់ក៏និយាយឡើង

<កុំស្តាប់ម៉ាក់ឯងអីនាងនិយាយតែចឹងឲតែខឹង>លោកចន

<អ្នកម៉ាក់និយាយត្រូវប៉ា ខ្ញុំមិនសមនិងនៅក្នុងផ្ទះនេះទៀតទេ ខ្ញុំនិងរើចេញ>jungkook និយាយទាំងមុខស្រពោន

<មិនបាច់ទេកូននៅទីនេះនៅហើយ>លោកចន

<បើចង់នៅណាស់ក៏នៅពីរនាក់និងទៅទុកឲខ្ញុំជាអ្នកចេញ>អ្នកស្រីចន ថារួចគាត់ក៏បានដើរទៅក្រៅផ្ទះតែក៏ត្រូវនាយក្រាស់និយាយឃាត់

<ម៉ាក់មិនបាច់ទៅទេ ទុកឲខ្ញុំជាអ្នកទៅហើយម៉ាក់កុំបារម្ភថាខ្ញុំនិងយករបស់របរម៉ាក់ចេញទៅខ្ញុំសូមយកតែខ្ញុំទៅទេ>jungkook រួចនាយក៏បានដើរទៅបន្ទប់របស់នាយរៀបចំខោអាវរបស់នាយហើយក៏ចេញទៅបាត់ទៅដោយនាយមិនបានយកអ្វីទៅពិតមែន ពេលនាយចេញទៅនាយក៏បានមកផ្ទះលោកគីមព្រោះនាយគិតថារាងតូចនិងនៅទីនេះជាមួយគ្រួសាររបស់គេវិញ

+ផ្ទះត្រកូលគីម

<ជម្រាប់សួរលោកពូអ្នមីង>jungkook មកលើកនេះនាយនិយាយយ៉ាងសុភាពខុសពីរាល់ដងឲតែមកផ្ទះលោកគីមម្តងណានាយតែងតែស្រែកសម្លត់ម្ចាស់ផ្ទះរហូតតែម្តងនេះវិញនាយធ្វើឲអ្នកផ្ទះភ្ញាក់ផ្អើលតែម្តងនូវចរឹករបស់នាយ

<លោកចនមានការអីមែនបានជាមកផ្ទះរបស់ខ្ញុំ>លោកគីម

<គឺ..គឺ..>jungkook

<គឺអ្វីទៅបាទបើលោកចនមានអីអាចប្រាប់ខ្ញុំបាន បើខ្ញុំជួយបានខ្ញុំនិងជួយបាទ>លោកគីម

<គឺtaeគេមានបានមកផ្ទះឬអត់លោកពូ>jungkook


សូមរង់ចាំភាពបន្ត...🌷

BY:JEON_TAEKOOK97





🔥🐯ដោះបំណុលម៉ាហ្វៀចន🐰🔥Where stories live. Discover now