« អាឡូជម្រាបសួរប៉ា » ឮសម្លេងអ្នកម្ខាងទៀតឆ្លើយតបហើយគេស្រាប់តែបញ្ឈរភ្នែករួចស្រែកឡើងខ្លាំងៗ
« ថាម៉េច?!! » ពេលស្តាប់លោកផាករៀបរាប់ចប់ហើយគេក៏ប្រញ៉ាប់តបវិញ
« បាទប៉ា ខ្ញុំនឹងប្រញ៉ាប់ទៅឥឡូវនេះ »គ្រាន់តែគេឈប់និយាយទូរសព្ទភ្លាមរាងស្តើងក៏ប្រញ៉ាប់សួរ ដោយក្តីព្រួយបារម្ភ
« មានរឿងអីហ្នឹងបង? »« ប៉ាតេមកប្រាប់បងថា ម៉ាកធ្លាក់ពីលើកាំជណ្តើរត្រូវរបួសពេលនេះកំពុងនៅមន្ទីរពេទ្យ » សុងហ៊ុននិយាយហើយរាងស្តើងបើកភ្នែកធំៗដោយក្តីស្លុតចិត្ត នាងគាំងរកតែនិយាយអីក៏មិនចេញ ស្របពេលសុងហ៊ុននិយាយបន្ថែម
« ហាណា បងទៅសិនហើយណា » គេស្ទុះស្ទាដើរចេញទៅញាប់ជើងហើយរាងស្តើងក៏ដើរទៅតាមដែរ« ហ៊ុនអូនទៅដែរ » គេងាកមកមើលមុខនាងបន្តិចរួចក៏ងក់ក្បាកញាប់ៗ
« ok តស់អូន »
_____ មន្ទីរពេទ្យ
លោកផាកអង្គុយជ្រប់មុខនៅមុខបន្ទប់សង្គ្រោះបន្ទាន់ដោយក្តីកើតទុក្ខព្រួយបារម្ភខ្វល់ខ្វាយចិត្តជាពន់ពេក ខណៈសុងហ៊ុននិងហាណារត់មកឡះៗដោយក្តីព្រួយបារម្ភដូចគ្នា មកដល់ភ្លាមដកដង្ហើមសឹងមិនទានសុងហ៊ុនប្រញ៉ាប់សួរលោកផាកភ្លាម
« ពេលនេះម៉ាក់យ៉ាងម៉េចទៅហើយប៉ា? »លោកផាកងើបមុខឡើងហើយតបវិញទាំងខ្វល់ខ្វាយ
« នៅមិនទាន់ដឹងទេកូន ពេលនេះនៅក្នុងបន្ទប់សង្គ្រោះ ស្ថានភាពយ៉ាងណាក៏មិនទាន់ដឹងដែរ » លោកផាកនិយាយស្ទើរស្រក់ទឹកភ្នែកនឹកអាណិតប្រពន្ធ គាត់ពិតជាប្តីមិនល្អទាល់តែសោះ ប្រពន្ធមានតែមួយតែបែរជាមិនអាចមើលថែឱ្យបានល្អ ដោយសារតែគាត់រវល់តែចងភ្ជាប់ជាមួយការងាររហូតដល់គ្មានពេលឱ្យប្រពន្ធ គាត់ពិតជាខុសធ្ងន់ពិតមែន សុងហ៊ុនសម្លឹងមុខលោកប៉ារបស់គេដោយក្តីភ័យព្រួយកើតទុក្ខក្រៀមក្រំមិនខុសពីគាត់ប៉ុន្មានទេ ក្នុងចិត្តម្នាក់ៗបន់ឱ្យតែពេទ្យបើកទ្វារចេញមក បន្តិចក្រោយមកលោកគ្រូពេទ្យក៏បើកទ្វារចេញមក ទាំងពីរនាក់ប៉ាកូនស្ទុះចូលទៅរកពេទ្យភ្លាមៗ ហើយរាងស្តើងក៏ស្ទុះទៅតាមដែរ
« លោកគ្រូពេទ្យភរិយាខ្ញុំយ៉ាងម៉េចទៅហើយ? »/« អ្នកម៉ាក់ខ្ញុំយ៉ាងម៉េចទៅហើយលោកគ្រូពេទ្យ » ទាំងពីរនាក់សួរឡើងព្រមគ្នា គ្រូពេទ្យសម្លឹងមុខអ្នកទាំងពីរហើយក៏ញញឹមបន្តិចរួចតបវិញ
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...