ការសម្រេចចិត្តមួយនេះវាពិតជាអាត្មានិយមខ្លាំងណាស់ សូម្បីតែឆាយយ៉ុងខ្លួនគេផ្ទាល់ក៏មិនដឹងហេតុអ្វីមិនអាចហាមាត់ឬលើកដៃរុញច្រានឆាងស៊ីអោយទៅឆ្ងាយ។ដូច្នេះហើយបន្ទាប់ពីថ្ងៃនេះតទៅគេមិនអាចធ្វើអ្វីមួយដោយខ្វះសតិបែបនេះទៀតនោះទេ។តាំងពីពេលនោះឆាយយ៉ុងមិនហ៊ានទៅជួបឬសូម្បីតែ wechatក៏ឆាយយ៉ុងបាត់បង់ភាពក្លាហាននិងឆ្លើយតបនាយផងដែរ។
"ឆាយយ៉ុង!!អូនកំពុងភ្លឹករឿងអី?ឆាយយ៉ុង!!លីន ឆាយយ៉ុងអូនមានឮបងនិយាយដែទេ?"សៀគូនាយដើរមកជិតរាងតូចដែលឈរសម្លឹងមើលក្រៅបង្អួចដៃនាយស៊កចូលមកក្រសោបចង្កេះគេ ប៉ុន្តែឆាយយ៉ុងនៅតែឈរស្ងៀមហាក់ដូចកំពុងខ្វល់ខ្វាយគិតអ្វីមួយនៅក្នុងចិត្ត ម្តងជា2ដងនាយបាននិយាយសួទៅគេប៉ុន្តែគេដូចជាមិនបានឮនាយនិយាយ
"នៅជិតគ្នាសោះចាំបាច់ស្រែក!!"រាងតូចកន្ត្រាក់ខ្លួនភ្ញាក់នៅពេលដែលនាយសង្ហាសង្កត់សម្លេងរបស់នាយនៅក្បែរត្រចៀករបស់គេ។រាងតូចបែមុខមករកនិងសម្លឹងមើលនាយដោយកែវភ្នែកឆ្មើងឆ្មៃរ
"តើអូនគិតអីនៅក្នុងចិត្តរបស់អូន?មិនមែនគិតចង់រកផ្លូវរត់ចោលបងឯណាមែនទេបើចឹងចូលរួមសោកស្តាយផង ក្នុងមួយជីវិតអូនចាកចេញពីបងមិនបាននោះទេ!!!"នាយរុញខ្លួនរបស់គេអឹមជាប់បង្អួចកញ្ចក់ជាមួយស្នាមញញឹមលេចសើចបែបកំហិតរបស់គេ។រាងតូចស្លឺភ្នែកឡើងលើដោយអារម្មណ៍ជ្រេញពាក្យសម្តី
"ខ្ញុំមិនដឹងគួនិយាយថាម៉េចជាមួយបងទេ!!"គេដើរចេញអស់ពាក្យអីនិយាយជាមួយនាយហើយ មនុស្សស្អីក៏មិនដឹងចូលចិត្តសម្ញែងឥទ្ធិពលរបស់ខ្លួនចង់គ្របដណ្តប់អ្នកដ៏ទៃ
"អេឈប់សិន!!នេះដើរគេចបងធ្វើអី?"នាយទាញដៃរាងតូចអោយឈប់បង្ខាំងគេជាប់ដោយរង្វង់ដៃរបស់គេ។
"អត់មានបានដើរគេចទេប៉ុន្តែខ្ញុំមានកាងារដែលត្រូវធ្វើ!!"ឆាយយ៉ុង
"រៀបចំខ្លួនទៅបន្តិចទៀតពួកយើងនិងទៅលេងអ្នកម៉ាក់!!"នាយនិយាយបន្ទាប់មកក៏ព្រមអោយរាងតូចទៅ ឆាយយ៉ុងដកដង្ហើមធំ។
"ម៉េចក៏សុខៗម៉ាកបងចង់ជួបពួកយើងតើបងបាននិយាយអីឬអត់!!"គេលើកចឹញ្ចើម នៅពេលដឹងថាមនុស្សចាស់ចង់ជួបខ្លួនហើយបន្តិចទៀតត្រូវប្រឈប់មុខនិងលោកស្រីគូបេះដូងរបស់គេគាំងភ្លាមៗវាដូចជាលែងដំណើរការហើយបន្ទាប់មកវាក៏សម្រុកបុកទ្រូងរបស់គេឌឹបៗ!!ដូចគេវាយស្គរតន្រ្តីនៅក្នុងចិត្តរបស់គេ ប៉ុន្តែឆាយយ៉ុងព្យាយាមរក្សាជំហរធម្មតា
YOU ARE READING
គូដណ្តឹងម៉ាហ្វីយ៉ា🍁
Romansaម្នាក់ជាគូដណ្តឹង ម្នាក់ជាគូស្នេហ៍លួចលាក់.......!!! [ស៊េរី18+ មិនសាកសមសម្រាប់អនិកជន]