part11:បន្ទប់ដេកមិនមែនបន្ទប់ទឹក

551 58 18
                                    

វេលាកន្លងទៅជាង2ម៉ោងទៅហើយ shដែលកំពុងរាំគ្រលែងជាមួយស្រីៗយ៉ាងសប្បាយដែលដៃម្ខាងមានស្រាមួយកែវក្នុងដៃផងដែរ

"លោកហាមានសល់បន្ទប់ទេ?"shដើរទ្រេតទ្រោតទៅសួរអ្នកធ្វើការក្នុងក្លឹបនេះ

"បាទលោកបន្ទប់មានគេកក់យកអស់បាត់ទៅហើយ"

"ស្អីគេអស់ហើយ?ស៊ាំមែន!"

"ខ្ញុំថាលោកស្រវឹងហើយ លោកគួរតែទៅសម្រាកនៅផ្ទះវិញទៅណា"

"អ្នកណាថាខ្ញុំស្រវឹង?ខ្ញុំមិនបានស្រវឹងទេ!យប់នេះបើមិនស្រវឹងខ្ញុំមិនទៅផ្ទះទេ!ខ្ញុំគួរតែផ្តល់មេរៀនដល់គេទាំង2នាក់នោះខ្លះ!ពួកវាហាស!យកសង្សារសំខាន់ជាងខ្ញុំ!ខ្ញុំរាប់អានពួកគេហាស!តាំងពីវិទ្យាល័យមកម៉្លេះ!!ហេតុអីហាស!ពួកវាជ្រើសយកសង្សារទៅវិញហាស!!?"shនិយាយរៀបរាប់ទាំងស្រវឹងសឹងតែស្តាប់មិនយល់ទៅបុគ្គលិកនោះ រួចក៏ដើរចេញបាត់ដូចមិញនេះគ្មានរឿងអ្វីសោះចឹង

"ឈឺនោមណាស់វើយ!បន្ទប់ទឹកនៅឯណា?"shដែលបើកភ្នែកមិនចង់រួចនោះក៏ចេះតែដើរស្រវ៉ារាវរកបន្ទប់ទឹកតែក៏ចេះតែដើរៗរហូតឡើងមកដល់ជាន់ទៅ03ដែលជាជាន់ពោរពេញដោយបន្ទប់កក់

"ហីយ៉ាបន្ទប់ទឹកស្អីក៏ច្រើនសម្បើមម៉្លេះ?អានេះចូលអត់បានទេប្រហែលមានអ្នកចូលហើយ"shដើរទៅបើកបន្ទប់របស់គេតែបើកយ៉ាងម៉េចចេញបើគេចាក់សោរ ហើយហ្នឹង

"បន្ទប់ទឹកឡើងច្រើនតែអត់មានបន្ទប់ណាមួយចូលកើតសោះ!!អេបន្ទប់នោះបើកទ្វារ?"shប្រយ៉ាប់រត់ចូលបន្ទប់នោះតែទៅដល់...

"អាយ!អាណាគេហ្នឹង?"សម្លឹងស្រីស្រួយស្រឹបស្រែកឡើងខណៈពេលក្រឡេកឃើញមនុស្សដែលកំពុងឈរមាត់ទ្វារដូចជាzoombie

"ពួកឯងមកធ្វើស្អីក្នុងបន្ទប់ទឹកហ្នឹង!?"shរាងស្វាងស្រវឹងពេលឃើញមនុស្សកំពុងថើបគ្នានៅលើគ្រែ

"បន្ទប់ទឹករបស់ឯងស្អី!!ចេញទៅ!"កញ្ញាបបូរមាត់ក្រហមឆេះស្រែកឡើងទាំងក្តៅក្រហាយជិតនឹងបានឡើងឋានមានពពួកទៅហើយបែរជាមានអ្នកមកកាត់ចង្វាក់ទៅវិញ!!

"ពួកឯងហ្នឹងហើយត្រូវចេញនោះ!មកធ្វើស្អីក្នុងបន្ទប់ទឹកហ្នឹង!?ចេញទៅឈឺនោមណាស់វើយ!"

the real alpha(completed)Where stories live. Discover now