« រាប់ផ្កាយដែលបងនិយាយនោះគឺសំដៅដល់ការរាប់ប្រជ្រុយនៅលើខ្លួនអូននិងបងនេះហើយណាអូនសម្លាញ់ អូនចង់ទៅរកផ្កាយមកពីណាទៀត? »
ឮគេនិយាយហើយរាងស្តើងបើកភ្នែកឡើងក្រឡង់ភ័យញ័រមាត់ស្លេកមុខ
« បងនិយាយអីហ្នឹង?! រាប់ប្រជ្រុយអី? ផ្កាយគឺផ្កាយ ប្រជ្រុយគឺប្រជ្រុយ គ្មានអីទាក់ទងគ្នាបន្តិចទេ កុំលេងខូចគេពេក » មនុស្សអីក៏ល្បិចម្ល៉េះ ផ្កាយនិងប្រជ្រុយគ្មានជាប់ទាក់ទងគ្នាបន្តិចសោះ ហើយចេះតែមកដាក់ជំនួសគ្នាចឹងទៅកើតដែរ« ផ្កាយដែលបងនិយាយគឺតំណាងឱ្យប្រជ្រុយ ប្រជ្រុយគឺផ្កាយ ក្នុងចិត្តបងគិតបែបនេះទើបបងហៅអូនមករាប់ផ្កាយ រាប់ផ្កាយគឺមានន័យថារាប់ប្រជ្រុយហ្នឹងហើយ អូនមិនបាច់ខំតវ៉ានាំតែខាតពេលទេ ព្រមរាប់ជាមួយបងតាមសម្រួលទៅណា »
« អត់ទេ ពេលអូនសួរបងថារាប់ផ្កាយអី បងអត់មានប្រាប់អូនអញ្ចឹងទេ ម៉េចក៏ពេលនេះបងមកនិយាយចឹង មនុស្សបងឯងអីក៏ក្រឡេចក្រឡុចម្ល៉េះ » នាងនិយាយទាំងខឹងក្នក់ព្រោះនៅខ្សែក្រោមគេ សុងហ៊ុនឃើញហើយញញឹមស្រស់ព្រោះក្នាញ់នឹងនាង គេយកដៃម្ខាងក្រសោបអង្អែលថ្ពាល់តូច
« បងថាដល់បន្ទប់ចាំបងប្រាប់ ឥឡូវបងប្រាប់ហើយតើ ហេតុអីអូនស្រាប់តែមិនសុខចិត្តហើយរករឿងបងបែបនេះទៅវិញ? »
បានគេដកដៃម្ខាងចេញលែងឃាំងខ្លួនហើយរាងស្តើងក៏ចាប់ផ្តើមនិយាយកាត់បន្ទោះដើម្បីរកផ្លូវយករួចខ្លួនជាបន្ទាន់
« មិនដឹងទេ បងលេងមិនស្មោះត្រង់ អូនមិនចង់នៅជាមួយបងទៀតទេ អូនត្រឡប់ទៅវិញហើយ » និយាយរួចនាងប្រញ៉ាប់ក្រឡាស់ខ្លួនក្រោកឡើងយ៉ាងរហ័សតែក៏រហ័សមិនដល់គេ គ្រាន់តែនាងរកក្រោកឡើងភ្លាមដៃមាំរបស់គេចាប់ទាញស្មានាងមកវិញរួចសង្កត់ឱ្យនាងដេកព្រឹបទៅលើពូកហើយនាំកាយក្រាស់របស់គេឡើងច្រកកៀវជិះពីលើនាងវឹបយ៉ាងលឿនស្ទើរមើលមិនទាន់ រាងស្តើងស្លន់ភ័យឡើងញ័រខ្លួន
« អាយយ!! ហ៊ុ..ហ៊ុន..បងចង់ធ្វើអីហ្នឹង ? »គេញញឹមចុងមាត់បន្តិចរួចតបស្រាលៗក្បែរត្រចៀកនាង
« ចង់ធ្វើអូន »
YOU ARE READING
My two boyfriends ( Completed )
Romanceរឿងរ៉ាវផ្តើមចេញពីស្រីក្រមុំវ័យ18ឆ្នាំម្នាក់ដែលសម្រេចចិត្តទាក់ទងមនុស្សប្រុសកម្លោះពីរនាក់ក្នុងពេលតែមួយ ហើយពីដំបូងៗគ្រប់យ៉ាងគឺដំណើរការទៅដោយរលូន តែបន្ទាប់ពី3ខែក្រោយមករទេះភ្លើងក៏បានបុកគ្នា🫣 « គឺវាពិតជារឿងចៃដន្យពិតមែន អូនមិនដឹងទេថាJakeជាមិត្តរបស់បង ហើ...