ភាគទី៤១:«បងយកលេខប្រពន្ធខ្ញុំធ្វើអី»

394 19 0
                                    

(គឺថា....ប្រពន្ធអ្នកប្រុសបាននាំមនុស្សប្រុសម្នាក់មក
លេងផ្ទះ...ដូចមិនសមទេដឹងអ្នកប្រុស នៅមានបញ្ចុក
ទំពាំងបាយជូរគ្នាទៀត)មេការគាត់និយាយរៀបរាប់
ធ្វើជុងហ្គុកឮហើយខាំធ្មេញក្រើតៗ..អាកំពុងតែហត់
ផងមកឮចឹងៗអីនោះ ទៅផ្ទះវឹង ឥឡូវហើយ។

«អត់អីទេអ៊ំ អរគុណដែលខលប្រាប់  ពេលនេះខ្ញុំ
រវល់ណាស់ប៉ុហ្នឹងបានហើយ.ទូត.!»នាយបិទទូរសព្ទ័
ហើយងាកមកមើលមុខhobi រីឯhobi វិញខំស្ដាប់
ឡើងចំហរធ្លុង ទាល់តែជុងហ្គុកហៅទើបនាយសើច
ហើយដើរមកអៀកក. ជុងហ្គុក និងនាំគ្នាដើរត្រឡប់
មកកន្លែងRM និងSuga វិញ។

នៅពេលដើរមកដល់Suga ក៏ចាប់ផ្ដើមសួរទៅកាន់
ជុងហ្គុកដោយដៃនាយកំពុងកាន់ប៊ឺហ្គឺ មួយហុចទៅឲ
ជុហ្គុក ចំណែកឯRM ក៏ដូចគ្នាគឺហុចប៊ឺហ្គឺទៅឲhobi
....

«ឯងកើតអីនិងមុខមិនរីកសោះ»Suga

«ខ្ញុំអត់មានកើតអីទេ និយាយតែពីបងវិញទៅខ្ញុំឮមក
ល្ហៀងៗថា ប៉ាបងចង់ចូលដណ្ដឹងកូនគេឲមែនអត់»
ជុងហ្គុកនិយាយដោយដៃទទួលយកប៊ឺហ្គឺពីSuga តែ
ពេលSugaឮ ហើយនាយមិនបានប្រកែកនោះទេ
មានតែញញឹមខ្ជឹប ហើយលើកដៃវែកសក់ធ្វើភ្នែក
ព្រឹមៗ។

«ជាការពិតមែនអត់ ថាបងនិងយល់ព្រម...កុំឲដូចខ..
ក្នុងរឿងណា៎បង....»ជុងហ្គុកចង់និយាយថាកុំឲដូច
ខ្លួនតែ ក្រឡាស់ពាក្យវិញព្រោះ បងៗក្នុងក្រុមរបស់
គេមិនបានដឹងរឿងដែលនៅពីក្រោយការរៀបការ
របស់គេនិងថេយ៉ុងឡើយថា រៀបការដោយមិនបាន
ស្រឡាញ់រៀងខ្លួននោះ។

«យ៉ាងម៉េចការពៅ ពេលបានប្រពន្ធទៅ ប្រពន្ធមិនឲ
ញាុំបាយមែន បានដូចមិនចង់ឲបងបានប្រពន្ធដែរ
និយាយមក »Rmដែល កំពុងអង្គុយញាុំប៊ឺហ្គឺនោះ
ក៏និយាយឡើង ជំនួសSuga ។

«អឺ....គឺ..ថា....»ជុងហ្គុកនិយាយមិនចេញព្រោះមិន
ដឹងត្រូវឆ្លើយថាម៉េច បើប្ដីប្រពន្ធនាយ....ហឺយ!ពិបាក
និយាយណាស់..........នាយមិនព្រមឆ្លើយតែបែជា
និយាយទៅរឿងការចេញMVថ្មីរបស់ពួកគេទៅវិញ។

«គ្មានអីទេបង...គិតរឿងMVថ្មីរបស់ពួកយើងវិញទៅ
តើគួរតែបន្ថែមឈុតបែបតក់ស្លុតមួយឬអត់ ដើម្បីឲ
អ្នកគាំទ្រប្លែកអារម្មណ៍ ខ្ញុំគិតថាគួរតែមានឈុតផុង
ធ្លាក់ចូលទៅក្នុងរណ្ដៅ ហើយមានអ្នកទម្លាក់ខ្សែរ
ចុះមកខាងក្រោមឲអ្នកធ្លាក់តោងឡើង»ជុងហ្គុក

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now