ភាគទី៦

228 35 7
                                    

ព្រះមហេសីក្រោយពីទតឃើញថាអ្នកបម្រើរបស់ខ្លួនត្រូវបានព្រះអង្គដាក់ទោសយ៉ាងដំណមរួចមកព្រះមហេសីពិតជាមានព្រះទ័យខ្ញាល់ជាមួយនឹងព្រះអង្គជាពន់ពេករួចទ្រង់ក៏ព្រះតំរិះបណ្ដើរយាងទៅកាន់ដំណាក់ព្រះអង្គបណ្ដើរ...

" បើទ្រង់ចង់ដាក់ទោសហេតុអីមិនដាក់ទោសយើងតែមួយអង្គឯង ចាំបាច់ធ្វើបាបមនុស្សមិនដឹងអី " ព្រះមហេសីយាងរទៅទាំងអ៊ូបណ្ដើរយាងទៅជួបព្រះអង្គដើម្បីនិយាយគ្នាពីរឿងនេះអោយច្បាស់លើស

" ព្រះអង្គ !!! " យាងមកដល់ដំណាក់របស់ជុងហ្គុកភ្លាមជីមីនចាប់ផ្តើមប្រែប្រួលព្រះភក្ត្រទៅជាមាំនឹងត្រជាក់ដូចទឹកយាងចូលទៅរកព្រះអង្គទាំងមិនញញើត

" មកហើយហ្អេស មហេសីជើងល្អ !! " ព្រះអង្គយាងចុះពីលើគ្រែប្រកបដោយទឹកព្រះភក្រ្តឃោឃៅព្រៃផ្សៃនឹងរឹងជាទីបំផុត ទ្រង់ទតទៅមហេសីរបស់ទ្រង់ដូចជាខ្លាមើលឃើញចំណី

" បើទ្រង់ចង់ដាក់ទោសខ្ញុំម្ចាស់ ដូច្នេះខ្ញុំម្ចាស់សុខចិត្តទទួលយកនូវអ្វីដែលទ្រង់សម្រេចព្រះទ័យ តែកុំចាំបាច់យកអ្នកមិនពាក់ព័ន្ធមកប្រលូកប្រលាក់អី " ព្រះមហេសីទតទៅចំកែវភ្នែករបស់ព្រះអង្គតបទៅទ្រង់ដូចគ្នា ព្រះមហេសីមានបន្ទូលដោយការទាមទារសុំអោយព្រះស្វាមីឆ្លើយតបនឹងសំណួរមួយនេះ

" យើងចង់ដាក់ទោសអ្នកណាវាជាសិទ្ធិរបស់យើង ! ក្រៅពីទ្រង់មិនស្ដាប់បញ្ជាយើងហើយតើទ្រង់មានដែលស្ដាប់មនុស្សជុំវិញខ្លួនដែលទេ? ទ្រង់យកតែចិត្តឯង ! ទ្រង់ចង់ឈ្នះ ! ទ្រង់ក្លាហាន ! តែទ្រង់ល្ងង់ !! " ជុងហ្គុកមានបន្ទូលស្របពេលយាងចូលទៅរកជីមីនតិចៗនឹងសង្កត់ធ្ងន់ៗលើមហេសីធំតែម្តងក៏ព្រោះតែនេះជាអ្វីដែលព្រះអង្គមិនរាជានុញ្ញាតប៉ុន្ដែជីមីនមិនស្ដាប់ម្តងណាឡើយ

" បើព្រះអង្គមានបន្ទូលបែបនេះតើទ្រង់មានព្រះតំរិះទេថាមូលហេតុអីបានជាខ្ញុំម្ចាស់ទៅជាបែបនេះ? បើទ្រង់អើពើជាមួយខ្ញុំម្ចាស់តែមួយចុងក្រចកនោះរាល់បន្ទូលរបស់ទ្រង់ខ្ញុំម្ចាស់គោរពណាស់ តែទ្រង់មិនដែលមើលឃើញខ្ញុំម្ចាស់ជាប្រពន្ធ " ព្រះមហេសីមានបន្ទូលតបដោយព្រះនេត្រពោពេញទៅដោយទឹកភ្នែកដែរស្រក់តក់ៗដូចភ្លៀង ចង់បញ្ជាក់ពីអារម្មណ៍ឈឺចាប់ទៅកាន់ព្រះស្វាមី

ម្ចាស់ក្សត្រីមីនWhere stories live. Discover now