Part 62 : ជ្រះស្រឡះក្នុងចិត្ត

368 33 49
                                    

លោកស្រីសុីមក៏នាំនាងទៅបន្ទប់Jakeគ្រាន់តែបើកទ្វារឡើងភ្លាម យ៉នសធ្លាក់កាបូបពីដៃក្ឌុត! ហើយទាំងយ៉នសនិងលោកស្រីសុីមបញ្ឈរភ្នែកឡើងដោយក្តីស្លុតចិត្ត

« Jake!! »
« Jake កូនកំពុងធ្វើអីហ្នឹង?!! » លោកស្រីសុីមស្រែកឡើងភ្លាត់សម្លេងនៅពេលឃើញសភាពរបស់Jake ក្នុងបន្ទប់សែនងងឹត បង្អូចទាំងអស់បិទជិតមិនមានពន្លឺចាំងចូលសូម្បីបន្តិច តែពន្លឺចូលពីទ្វារទៅបានធ្វើឱ្យអ្នកទាំងពីរមើលឃើញរូបភាពដែលកំពុងកើតឡើងបានច្បាស់ពេញភ្នែក ហើយវាពិតជាធ្វើឱ្យពួកគេស្លុតចិត្តខ្លាំងណាស់ លោកស្រីសុីមស្ទុះចូលទៅយ៉ាងរហ័សទៅទាញកំបិតចេញពីដៃកូនប្រុសព្រោះពេលនេះគេដូចជាមនុស្សឆ្កួតទៅហើយ គេអង្គុយផ្អែកខ្នងនឹងគ្រែ ហើយយកកូនកាំបិទឆូតកំភួនដៃខ្លួនឯងលេងឆ្វោកៗ ធ្វើដូចជាល្បែងកំសាន្ត ឈាមហូរឡើងស្រោចពេញដៃតែគេនៅតែគ្មានអារម្មណ៍ថាឈឺ មិនមែនរបួសហ្នឹងមិនឈឺ វាឈឺតែឈឺមិនដល់របួសក្នុងបេះដូងគេ គេក៏មិនចង់ធ្វើបាបខ្លួនឯងដែរ តែមកពីគេទ្រាំទ្រនឹងភាពឈឺចាប់នៅក្នុងបេះដូងមិនបាន វាឈឺខ្លាំងណាស់ឈឺដល់ថ្នាក់គេចង់កាត់វាចេញឱ្យបាត់ព្រោះគេពិបាកទ្រាំខ្លាំង វាសែនចុកចាប់វាធ្វើឱ្យទ្រូងគេតឹងណែនផ្តឺសរាល់ថ្ងៃគ្មានស្រាកស្រាន ពេលនេះទ្រូងគេជិតប្រេះបែកមែនទែនហើយ គេខ្លាចតែថ្ងៃណាមួយគេទ្រាំលែងបានទេ គេអង្គុយដូចមនុស្សគ្មានវិញ្ញាណ ខណៈលោកស្រីសុីមរន្ធត់ចិត្តស្ទើរប្រេះបេះដូង គាត់ចាប់ដៃគេមកមើលហើយស្រែកឆោឡោ
« ពួកឯងដែលនៅខាងក្រៅ ប្រញ៉ាប់ខលហៅពេទ្យមកឱ្យលឿនឡើង ឆាប់ហៅពេទ្យមកជាបន្ទាន់ឥឡូវនេះ »ស្រែកបញ្ជាកូនចៅហើយលោកស្រីសុីមក៏ងាកមកមើលJakeវិញទាំងទឹកភ្នែកហូរស្រក់ចុះមកព្រោះគាត់ទប់វាលែងជាប់ហើយ ឃើញគេឈឺគាត់រឹតតែឈឺជាងគេទៀត
« Jake Jakeកូនសម្លាញ់ម្តាយ ហេតុអីក៏កូនធ្វើបែបនេះ កូនឆ្កួតហើយមែនទេ ម៉េចក៏ធ្វើបាបខ្លួនឯងបែបនេះ » លោកស្រីសុីមក្តុកក្តួលខ្លាំងយំហូរទឹកភ្នែកមករហាម
< ឱទេវតាលោកអ៉ើយ ហេតុអីក៏ធ្វើបាបកូនប្រុសតែម្នាក់របស់ខ្ញុំ ឱ្យឈឺចុកចាប់ដល់ថ្នាក់នេះ តើគេបានធ្វើអីខុសទៅ? ហេតុអីក៏ដាក់ទោសគេឱ្យចុកក្រំវេទនាយ៉ាងហ្នឹង ខ្ញុំមិនចង់ឃើញកូនប្រុសខ្ញុំក្លាយទៅជាបែបហ្នឹងទេ សូមមេត្តាប្រគល់កូនប្រុសរបស់ខ្ញុំកាលពីមុនឱ្យខ្ញុំវិញមក ខ្ញុំសូមអង្វរ > លោកស្រីសុីមទទួលយកលែងបានដល់ថ្នាក់លួចទួញសោកនៅក្នុងចិត្តខំបែរបន់ទេវតាសុំកូនប្រុសពីមុនរបស់គាត់ត្រឡប់មកវិញ

My two boyfriends ( Completed )Where stories live. Discover now