នៅពាក់កណ្ដាលអធ្រាតរលងម៉ោង 12:30pm កណ្ដាលអធ្រាតបានប្រទះឃើញនរណាម្នាក់ដែលគ្រងដោយឈុតពណ៍ខ្មៅសុទ្ធតរត់ប្រសាចពាសពេញផ្លូវ តាមមើលទៅអាចជាមនុស្សប្រុស ច្រើនជាងស្រី ព្រោះរាងខ្ពស់ស្រឡះ។ តើកណ្ដាលយប់ស្ងាត់មានមនុស្សដើរចឹងដែរ?គេជានរណា?....ខ្មោចឬយ៉ាងណា?
តាមពិតគេមិនមែនខ្មោចទេគេគឺជាបុគ្គលបណ្ដេញខ្មោចតាមស្រុកភូមិ។នាងឈ្មោះ Jung sia ។ អាយុ26ឆ្នាំ។
រលងទៅថ្ងៃបន្ទាប់ខ្ញុំបានធ្វើដំណើរដោយការថ្មើរជើងដែលត្រូវតាមកម្ចាត់ខ្មោចដែលអ៊ុកលុកផ្ទះអ្នកមីងម្នាក់ហើយក៏បានលុយច្រើនវ៊ុនដែរ។sia:ឯងឆាប់ចេញមកប្រយ័ត្នយើងរកឯងឃើញសម្បីតែព្រលឹងគឺមិនសល់ផង អ្ហា៎sh*tចង្រៃយ៎នេះ ឯងគិតថាខ្ញុំខ្លាចមែនលេងស្ដាយចឹងៗខ្ញុំមិនមែនមនុស្សធម្មតាដូចឯងគិតទេ។ខ្ញុំគង់តែរកឯងឃើញដដែលមិនចាំបាច់រត់នាំតែហត់ខ្លួនទេ។ស្រាច់ចូលក្នុងក្អមបានជាការស្រាច់។ នាងក៏បានធ្វើដំណើរផ្ទះបាត់ទៅ។
ព្រឹកឡើងឃើញមានគ្រួសារមួយបានបរឡានតម្រង់ទៅផ្ទះsiaមើលទៅប្រហែលជាអ្នកចម្ងាយដែលមកពីទីក្រុងSeoulហើយ។ពួកគេពីរនាក់ប្ដីប្រពន្ធបានចុះពីឡានបោះជំហានដើរទៅដល់មុខទ្វារផ្ទះsiaរួចក៏ចុចកណ្ដឹងទៅ។(មើលទៅជុំវិញផ្ទះនាងសម្បូរទៅដោយរុក្ខដំណាំដុះបែកមែកសាខាពិតជាមានខ្យល់អុកស៊ីសែនដកចេញចូលបរិសុទ្ធមែន។)
ឌីងៗសម្លេងរូរកណ្ដឹងបន្លឺឡើងធ្វើឲ្យsiaកំពុងតែគេងលង់លក់ក៏បានភ្ញាក់ឡើង។siaដើរទៅបើកទ្វារទាំងសក់សំពីងសំពោង។siaបានស្វាគមន៍ពួកគាត់ទាំងស្នាមញញឹមតែនាងក៏មិនបានសំណេះសំណាលយូរដែរគឺនាងបានសុំទៅងូតទឹកសិនបានអាចនិយាយជាមួយគ្នាកើត។ នាងចេញពីបន្ទប់ទឹកក៏បានសំណេះសំណាលជាមួយនឹងភ្ញៀវទៅ។
Sia:តើលោកប្រុសនិងអ្នកស្រីអញ្ជើញមកទីនេះមានបំណងអ្វី ចង់ឲ្យខ្ញុំដែរ?
ប្រពន្ធ:គឺថាខ្ញុំចង់ពឹងឲ្យក្មួយជួយរកមីងផងបានអត់?
Sia:ខ្ញុំជាគ្រូចាប់ខ្មោចមិនមែនប៉ូលីសអីទេលោកស្រី។
ប្រពន្ធ:មិនមែនទេគឺជួយរកព្រលឹងកូនមីងដែលបាត់ផង មីងមើលគ្រូច្រើនហើយពួកទាំងនោះតែងនិយាយដូចៗគ្នាថាកូនមីងគ្រាន់តែវង្វេងរកខ្លួនវ្រាណខ្លួនឯងពុំឃើញ ព្រោះតែឧបទ្វហេតុមួយបានបុកឡានកូនមីងធ្វើឲ្យគេវង្វេងបាត់ខ្លួនប្រាណ។ហើយពួកគេថាមិនអាចជួយមីងបានឡើយក្រៅពីក្មួយ។
ប្ដី:ចឹងហើយបានជាពួកយើងមករកឯងឲ្យជួយ។តែមិនមែនជួយទរទេៗទេគឺពូក៏មានទឹកតែបន្តិចបន្តួចដែរនៅក្នុងស្រោមសំបុត្រនេះ។វាគ្រាន់ជាលុយកក់50%ទេ។
Sia:នេះលោកប្រុសមិនខ្លាចខ្ញុំបោកទេឬដែលឲ្យខ្ញុំដល់ទៅពាក់កណ្ដាលអញ្ចឹង?
ប្ដី:ពូជឿថាក្មួយមានចិត្តស្រស់ថ្លា មិនប្រព្រឹត្តទង្វើដូច្នេះទេ។ជួយពូផងទៅណា។
Siaបានទទួលសំណើរមួយនេះតែរៀងស្ទាក់ស្ទើរដែរព្រោះនាងត្រូវធ្វើដំណើរទៅseoul ឯណោះ ហើយនាងក៏មិនធ្លាប់ធ្វើច២ងដែរតែបើមិនសាកសិនមិចដឹង សំខាន់មានលុយហើយដើរលេងបណ្ដើរផង។
Part 2 coming 🔜