ភាគទី42:ពេលនេះអូនឯណា មាននឹកបងដូចដែរបងនឹកអូនទេ

2.1K 118 4
                                    

<ម៉ាក់ប្រាប់មកប្រាប់មកអ្នកណាគេ>jungkook នាយអង្រួនដៃអ្នកស្រីចនឲប្រាប់ខ្លួន

<ស្អែកឯងគង់តែដឹងទេ>អ្នកស្រីចន

<ម្នាក់សំខានណាស់មែនទេបានជាអ្នកមិនប្រាប់កូន>jungkook

<ត្រូវហើយសំខាន់ជាងឯងទៅទៀត>អ្នកស្រីចន

<បើចឹងម៉ាក់មករកខ្ញុំធ្វើអីមិចក៏មិនទៅរកម្នាក់នោះទៅ>jungkook ឮអ្នកស្រីចននិយាយថាគេសំខាន់ជាងខ្លួនបែបនេះធ្វើឲនាយអន់ចិត្តភ្លាមៗតែម្តង

<បែកឯងយូទើបតែដឹងថាឯងឥឡូវនេះចេះងរទៀត>អ្នកស្រីចន ឃើញកូនប្រុសតែមួយរបស់គាត់ឥឡូវនេះចេះងរគាត់ក៏សើច

<ខ្ញុំឈប់និយាយរកម៉ាក់ហើយ>jungkook ឈប់និយាយហើយក៏ងាកមុខចេញទៅមើលទេសភាព

<អួយ...លោកម៉ាហ្វៀចេះងរទៀតហា៎ហា៎>អ្នកស្រីចន បានដៃញោះកូនប្រុសតែម្តង

+ភូមិគ្រឹះចន

<ម៉ែដោះជួយរៀបចំបន្ទប់ឲកូនjungផង>អ្នកស្រីចន ពេលមកដល់ផ្ទះគាត់ក៏ប្រាប់ម៉ែដោះឲរៀបចំបន្ទប់ឲនាយក្រាស់

<ចា៎..អ្នកស្រី>ម៉ែដោះ រួចហើយគាត់ក៏ឡើងទៅរៀបចំនាយទៅ

<ឯងចង់ទៅណា>អ្នកស្រីចន ពេលឃើញនាយក្រាស់ដើរចេញទៅគាត់ក៏សួរ

<ខ្ញុំចង់ដើរមើលជុំវិញភូមិគ្រឹះបន្តិច>jungkook និយាយហើយក៏បានដើរទៅបាត់ទៅ

<ឆាប់មកវិញញុំបាយផង>អ្នកស្រីចន

នាយក្រាស់ក៏បានដើរមើលជុំវិញភូមិគ្រឹះតើវាមានអ្វីផ្លាស់ប្តរពេលដែរនាយមិននៅរយៈពេល4ឆ្នាំមកនេះ?តែវាគ្មានអ្វីផ្លាស់ប្តរទេអ្វីៗគ្រប់យ៉ាងនៅតែដូចដើមដដែលនាយក៏បានដើរមកដល់ក្រោយភូមិគ្រឹះក៏បានឃើញផ្កាចំរុះដែរធ្វើឲនាយដឹងដល់រាងតូចតែម្តង

<ពេលនេះអូនឯណា មាននឹកបងដូចដែរបងនឹកអូនទេ មកដល់ពេលនេះទើបបងស្តាយក្រោយដែរបាត់បង់អូនបើអាចទាញពេលវេលាថយក្រោយបងនិងអោបក្រសោបអូនឲជាប់មិនឲអូនទៅណាចោលបងទេ>jungkook និយាយទាំងទឹមមុខក្រៀមក្រំនឹកដល់រាងតូចជាខ្លាំងនេះរយៈពេល4ឆ្នាំហើយដែរនាយមិនបាននៅជិតរាងតូចនាយព្យាយាមតាមរករាងតូចតែតែរកយ៉ាងណាក៏មិនឃើញ។នាយនៅឈរសំឡឹងផ្កានោះអស់ពេលមួយសន្ទុះនាយក៏បានដើរចូលក្នុងភូមិគ្រឹះវិញទាំងមិនសប្បាយចិត្ត

<Jungទៅងូតទឹកទៅហើយមកញុំបាយកូន>អ្នកស្រីចន ឃើញកូនប្រុសដើរចូលក្នុងផ្ទះគាត់ក៏ប្រាបឲនាយទៅសម្អាតខ្លួនហើយមកញុំអាហារពេលល្ងាច

<បាទ..ម៉ាក់>jungkook រួចក៏បានដើរទៅបន្ទប់នាយទៅ

+15នាទីក្រោយមក

<នេះញុំឲច្រើនៗទៅកូនឥឡូវស្គមណាស់>អ្នកស្រីចន ចាប់ម្ហូបឲនាយក្រាស់

<បាទ..អរគុណម៉ាក់>jungkook តបទៅគាត់ទាំងញញឹមមិនសូវសម

<កូនកើតអីមែនទេបានមើលទៅដូចមិនសូវសប្បាយចិត្តសោះ>អ្នកស្រីចន ឃើញនាយមិនសប្បាយចិត្តគាត់ក៏សួរ

<គ្មានអីទេម៉ាក់គ្រាន់តែគិតរឿងការងារច្រើន>jungkook

<បើបានរឿងអីប្រាប់ប៉ានិងម៉ាក់មកបើជួយបានប៉ានិងម៉ាក់ឯងប្រាកដជាជួយហើយ>លោកចន

<បាទ..លោកប៉ា>jungkook

+30នាទីក្រោយមក

បន្ទាប់ពីញុំអាហាររួចហើយអ្នកទាំងអស់គ្នាក៏នាំគ្នាទៅសម្រាក់រៀងៗខ្លួន

+បន្ទប់jungkook

<បើសិនជាពេលនេះមានអូននៅក្បែមិនដឹងល្អយ៉ាងណាទេ>jungkook នាយនិយាយទាំងសម្លឹងមើលទៅរូបថតរបស់រាងតូច

<ពេលគ្មានអូននៅក្បែទើបបងដឹងទេវាឯកកាលខ្លាំងណាស់ អូនពិតជាអាក្រក់ខ្លាំងណាស់ចេញទៅមិនសូម្បីតែលាបងមួយមាត់ ពេលអូនប្រហែលជាស្អប់បងណាស់ហើយមើលទៅ>jungkook បន្ទាប់ពីមើលរូបរាងតូខឆ្អែតហើយនាយក៏យកវាទៅទុកហើយក៏មកគេងទាំងអារម្មណ៍មិនល្អរយៈពេល4ឆ្នាំមកនេះនាយមិនដែរគេងលក់ស្រួលទេតែងតែនឹងបារម្ភពីរាងតូចរហូតមក

+ថ្ងៃថ្មី

<ម៉ែដោះទៅហៅលោកប្រុសតូចរបស់ម៉ែដោះមកឲញុំបាយ>អ្នកស្រីចន ដោយម៉ោងជិត10ហើយមិនទាន់ឃើញកូនប្រុសចុះមកគាត់ក៏ឲម៉ែដោះទៅហៅ

<ចា៎..អ្នកស្រី>ម៉ែដោះ ហើយក៏បានឡើងទៅបន្ទប់របស់នាយក្រាស់ទៅ

+កុត កុត

<លោកប្រុសតូចអ្នកស្រីមកហៅទៅពិសាបាយ>ម៉ែដោះ

សូមរង់ចាំភាគបន្ត...🌷

BY:JEON_TAEKOOK97

🔥🐯ដោះបំណុលម៉ាហ្វៀចន🐰🔥Where stories live. Discover now